អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Yeo's និងអង្គការមូលនិធិកុមារកម្ពុជា រួមគ្នាកសាងសាលាមតេ្តយ្យនៅស្ទឹងមានជ័យ ដើម្បីជួយឲ្យកុមារក្រីក្រទទួលបានការអប់រំ
18, Dec 2021 , 3:10 pm        
រូបភាព
ភ្នំពេញ៖ ក្រុមហ៊ុន​ Yeo’s ប្រចាំប្រទេសកម្ពុជា និងអង្គការមូលនិធិកុមារកម្ពុជា (CCF) កំពុងសហការគ្នាក្នុងការកសាងសាលាមត្តេយ្យថ្មីមួយសម្រាប់សិស្សានុសិស្ស ដែលរស់នៅ ខ័ណ្ឌស្ទឹងមានជ័យ ដែលជាអតីតទីលានចាក់សំរាម។ ក្រុមហ៊ុន​ Yeo’s បានបរិច្ចាគថវិការ ក្នុងការកសាងសាលាមត្តេយ្យថ្មីនេះ ដែលនឹងផ្តល់ឱកាសឱ្យកុមារតូចៗ ដែលបច្ចុប្បន្នមិនអាចទទួលការសិក្សានៅសាលាបាន។ តាមរយៈកិច្ចសហការគ្នានេះ ក្រុមហ៊ុន Yeo's និង CCF សង្ឃឹមថាកុមារទាំងនេះ នឹងអាចទទួលបានការអប់រំ ដែលពួកគេសមនឹងទទួលបាន ព្រមទាំងអាចទទួលបានជំនាញ ដែលពួកគេត្រូវការដើម្បីជួយពួកគេឱ្យរួចផុតពីបន្ទាត់នៃភាពក្រីក្រ។ ក្រុមហ៊ុន​ Yeo’s ប្រចាំប្រទេសកម្ពុជា និងអង្គការមូលនិធិកុមារកម្ពុជា ចាត់ទុកការរួមគ្នាកសាងសាលាមត្តេយ្យថ្មីនេះ ថាជាកម្មវិធីយុទ្ធនាការសង្គម «រួមគ្នាដើម្បីក្តីស្រមៃកុមារកម្ពុជា»​ ។  
 


នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០២១ ក្រុមហ៊ុន Yeo’s ប្រចាំប្រទេសកម្ពុជា ដែលជាក្រុមហ៊ុន ភេសជ្ជៈឈានមុខគេនៅអាស៊ី បានរៀបចំពីធីប្រកាសកិច្ចសហការជាមួយអង្គការមូលនិធិកុមារកម្ពុជា ដែលជាអង្គការមិនរកប្រាក់ចំណេញ ក្នុងការកសាងសាលាមត្តេយ្យថ្មីសម្រាប់កុមារក្រីក្រ ដែលរស់នៅ ខ័ណ្ឌស្ទឹងមានជ័យ ដែលជាអតីតទីលានចាក់សំរាម។ ការសាងសង់សាលាមត្តេយ្យនេះ នឹងចាប់ផ្តើមនៅដើមឆ្នាំ ២០២២ ខាងមុខនេះ ដែលសាលានេះនឹងក្លាយជាសាលាមត្តេយ្យទីពីរនៅ CCF។ កម្មវិធីទទួលខុសត្រូវសង្គម (CSR) នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើនការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់កុមារ និងគ្រួសាររបស់ពួកគេ ដែលរស់នៅក្នុងសហគមន៍ក្រីក្រ។
 


ក្រុមហ៊ុន Yeo's ប្រចាំប្រទេសកម្ពុជា នឹងផ្តល់ថវិកាចំនួន ៥ម៉ឺនដុល្លារ សម្រាប់ការសាងសង់សាលាមត្តេយ្យទីពីរ ដែលផ្តល់ឱកាសក្នុងការសិក្សាសម្រាប់សិស្សានុសិស្សចំនួន ៥០នាក់ ដែលរស់នៅ ខ័ណ្ឌស្ទឹងមានជ័យ ដែលជាអតីតទីលានចាក់សំរាម​ ដោយសារតែបច្ចុប្បន្ននេះ ឪពុកម្តាយរបស់កុមារទាំងនេះ មិនអាចបញ្ជូនកូនៗ របស់ពួកគាត់ទៅសាលាមត្តេយ្យដើមរបស់ CCF បាននោះទេ ពីព្រោះវាមានចម្ងាយឆ្ងាយ និងត្រូវការចំណាយច្រើនសម្រាប់ការធ្វើដំណើរ។​ ម្យ៉ាងវិញទៀត តំបន់ក្នុងខ័ណ្ឌ​ស្ទឹងមានជ័យ​នេះ ក៏ពុំ​មាន​បញ្ញត្តិ​ផ្សេង​ៗ ​សម្រាប់​គ្រប់គ្រងសុវត្ថិភាព ឬ​ការ​អប់រំ​សម្រាប់​កុមារ​តូចៗ ​នោះ​ទេ។ ក្នុងពេលថ្ងៃ កុមារទាំងនេះតែងតែទុកឱ្យដើរលេងតាមដងផ្លូវ ខណៈពេលដែលឪពុកម្តាយកំពុងបំពេញភារកិច្ចធ្វើការ។ ដូច្នេះ គោលបំណងនៃការសាងសង់សាលានេះ គឺដើម្បីសម្រួលដល់កុមារក្នុងការងាយស្រួលទៅសាលារៀន ក៏ដូចជាផ្តល់ទីធ្លាសម្រាប់កុមារលេងផងដែរ ដែលជា​ទីតាំង​ដ៏​ល្អ សម្រាប់​កុមារ​​ក្នុង​ការ​សិក្សាប្រកបដោយសុវត្ថិភាព​។
 


លើសពីនេះទៅ ទៀត ដោយសារតែឃើញថាមានកុមារជាច្រើននៅក្នុងសហគមន៍ក្រីក្រកំពុងប្រឈម មុខនឹងឧបសគ្គផ្នែកការអប់រំ ទើបយុទ្ធនាការសង្គមនេះ នឹងជួយដោះស្រាយបញ្ហាទាំងនោះ ដោយធ្វើយ៉ាងណាធានាឱ្យបានថា កុមារទាំងនោះ​​ នឹងមានឱកាសទទួលបានការសិក្សាថ្នាក់មូលដ្ឋានប្រកបដោយបរិក្ខារត្រឹមត្រូវមានចំនួនកាន់តែច្រើន។ តាមរយៈគម្រោងនេះ កុមារមិនត្រឹមតែទទួលបានសុវត្ថិភាពក្នុងពេល ដែលឪពុកម្តាយកំពុងបំពេញភារកិច្ចធ្វើការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកុមារក្នុងការអភិវឌ្ឍសមត្ថភាពផ្លូវកាយ និងផ្លូវចិត្ត ដើម្បីត្រៀមខ្លួនសម្រាប់ការសិក្សានៅថ្នាក់បឋមសិក្សានៅពេលពួកគេឈានដល់អាយុ៦ឆ្នាំ។
 
ជាផ្នែកមួយនៃយុទ្ធនាការសង្គមនេះ Yeo's នឹងអនុវត្តសកម្មភាពផ្សេងៗ​ តាមប្រព័ន្ធផ្សាព្វផ្សាយសង្គម ដើម្បីលើកទឹកចិត្តដល់សាធារណជនក្នុងការចូលរួមជួយដល់កុមារកម្ពុជា ដែលសកម្មភាពទាំងនោះរួមមានដូចជា ការប្រលងគូរគំនូរសាលារៀនក្នុងក្តីស្រមៃសម្រាប់កុមារនៅ ក្នុងអង្គការ CCF ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃ២៨ ខែធ្នូ ឆ្នាំ២០២១ ហើយក៏មានការប្រកួតប្រជែងរូបថតសម្រាប់សាធារណជនជាមួយនឹងរង្វាន់ប្រចាំសប្តាហ៍ ដែលនឹងចាប់ផ្តើមពីថ្ងៃទី១ ដល់​ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ នៅលើទំព័រហ្វេសប៊ុករបស់ Yeo's Cambodia។ សាធារណជន ក៏អាចចូលរួមជាចំណែកជាមួយកម្មវិធីយុទ្ធនាការសង្គម «រួមគ្នាដើម្បីក្តីស្រមៃកុមារកម្ពុជា» ដោយគ្រាន់តែទិញភេសជ្ជៈ Yeo's នោះគេនឹងអាចចូលរួមក៏ដូចជាគាំទ្រដល់អង្គការ CCF ក្នុងកសាងសាលាមត្តេយ្យថ្មីមួយនេះ។
 


លោកស្រី សង វាន្នី​ ប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន Yeo's ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ «យើងពិតជាមានកិត្តិយសណាស់ ដែលបានចាប់ដៃគូជាមួយអង្គការ CCF 
ក្នុងការចាប់ផ្តើមកម្មវិធី​ «រួមគ្នាដើម្បីក្តីស្រមៃកុមារកម្ពុជា»​ ដើម្បីកសាងសាលាមត្តេយ្យសម្រាប់កុមារ នឹងអាចជួយកុមារឱ្យទទួលបានការអប់រំ ដើម្បីអនាគតដ៏ភ្លឺស្វាងសម្រាប់ខ្លួនពួកគេផ្ទាល់ ក៏ដូចជាគ្រួសាររបស់ពួកគេ ​ដែល​ភាគ​ច្រើន​បានទទួល​រង​ផល​ប៉ះពាល់​ផ្នែកជីវភាពយ៉ាងខ្លាំងដោយសារតែវិបត្តិ​ជំងឺ​កូវីដ-១៩។ ក្នុងនាមជាក្រុមហ៊ុន ដែលមានទំនួលខុសត្រូវ និងយកចិត្តទុកដាក់សម្រាប់ការអភិវឌ្ឍសហគមន៍ Yeo's សូមឆ្លៀតឱកាសនេះអញ្ជើញប្រជាជនកម្ពុជា និងអតិថិជនរបស់ Yeo’s ទាំងអស់ ឱ្យចូលរួមជាផ្នែកមួយនៃយុទ្ធនាការរបស់យើង ដើម្បីផ្តល់ការគាំទ្រ និងជួយលើកស្ទួយជីវិតកុមារកម្ពុជា ដើម្បីបង្កើតអនាគតដ៏ល្អប្រសើរសម្រាប់ពួកគេ។»​ 
 


លោក Scott Neeson​​ ​​ស្ថាប​និក​ និង​ជា​នាយក​ប្រតិបត្តិ​របស់​អង្គការ CCF បានមានប្រសាសន៍ថា៖ 
«ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយណាស់ ដែលមានឱកាសសហការជាមួយក្រុមហ៊ុន Yeo's ប្រចាំប្រទេសកម្ពុជា ក្នុងការកសាងសាលាមត្តេយ្យថ្មី។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា តាមរយៈកិច្ចសហការនេះ កុមារតូចៗ ជាច្រើន នឹងទទួលបានយកចិត្តទុកដាក់ ព្រមជាមួយការអប់រំប្រកបដោយសុវត្តិភាព និងគុណភាព ខណៈពេល ដែលឪពុកម្តាយទៅ របស់គេកំពុងបំពេញភារកិច្ចធ្វើការ។ យើងពិតជាបានឃើញការកើនឡើងនូវបញ្ហាជាច្រើនកើតឡើងចំពោះកុមារ ចាប់តាំងពីមានការកើតឡើងនៃចំនួន​ជំងឺ​កូវីដ-១៩។ យើងរំពឹងថា រាល់កុមារទាំងអស់នៅក្នុងសហគមន៍ នឹងមានឱកាសទទួលជីវិតដ៏ល្អប្រសើរ តាមរយៈបរិក្ខារសិក្សាផ្សេងៗ ដែលយើងនឹងសម្រេចបានជាមួយ Yeo's។»
 
អង្គការ CCF មានបេសកកម្មក្នុងការជួយកុមារក្រីក្រ ក្នុងនោះក៏ដូចគ្នាទៅ នឹងគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) របស់អង្គការសហប្រជាជាតិ (UN) ដែលមានគោលដៅ ធ្វើយ៉ាងធានាឱ្យបាននូវការអប់រំប្រកបដោយគុណភាព សមភាព និងលើកកម្ពស់ឱកាសសិក្សាសម្រាប់ប្រជាជនទាំងអស់នៅ ទូទាំពិភពលោក។ កន្លងមក អង្គការ CCF បានជួយផ្លាស់ប្តូរជីវិតរបស់កុមាររាប់ពាន់នាក់ ដែលរស់នៅក្នុងសហគមន៍ក្រីក្រ ឱ្យពួកគេទទួលបានការអប់រំប្រកបដោយគុណភាពខ្ពស់ ព្រមទាំងការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងកម្មវិធីគាំទ្រផ្សេងៗ ដ៏ទៃទៀត។ រហូតមកដល់បច្ចុប្បន្ននេះ អង្គការ CCF បានផ្តល់ការគាំទ្រផ្នែកអប់រំដល់កុមារកម្ពុជាចំនួន ១.៧00 នាក់ និងបានជួយបណ្តុះបណ្តាលសហគមន៍ចំនួន ១០.០០០ សហគមន៍។
 
ជាមួយគ្នានេះផងដែរ ដើម្បីអបអរសាទរភាពជាដៃគូនេះ និងអនាគតសាលាមត្តេយ្យ ក្រុមហ៊ុន Yeo's ប្រចាំប្រទេសកម្ពុជា ក៏បានរចនាកំប៉ុងជាពិសេសចំនួន២រសជាតិ ដែលបង្ហាញពីចក្ខុវិស័យ និងយុទ្ធនាការសង្គមនេះដោយបញ្ចូល ម៉ាកយីហោរបស់អង្គការ CCF នៅ លើកំប៉ុងភេសជ្ជៈរបស់ Yeo's ផងដែរ។ 
ដើម្បីស្វែងយល់បន្ថែម និងដើម្បីចូលរួមគាំទ្រដល់ការអប់រំរបស់កុមារក្រីក្រតាមរយៈយុទ្ធនាការសង្គម «រួមគ្នាដើម្បីក្តីស្រមៃកុមារកម្ពុជា»​ លោកអ្នកអាចតាមដាននៅលើគេហទំព័រហ្វេសប៊ុក Yeo’s Cambodia’s Official Facebook Page។
 


ព័ត៌មានអំពីក្រុមហ៊ុន ​Yeo’s៖
 
ជាមួយនឹងបទពិសោធន៍នៃប្រតិបត្តិការអាជីវកម្មជាង ១២០ ឆ្នាំ ក្រុមហ៊ុន Yeo's (ដែលត្រូវបានគេស្គាល់ផងដែរថាជា ក្រុមហ៊ុន YHS ឬក្រុមហ៊ុន Yeo Hiap Seng) គឺជាក្រុមហ៊ុន ដែលមានម៉ាកយីហោល្បីលំដាប់អន្តរជាតិ និងគួរឱ្យទុកចិត្តនៅ ក្នុងឧស្សាហកម្មភេសជ្ជៈ និងចំណីអាហារ។ ក្នុងនាមជាក្រុមហ៊ុនភេសជ្ជៈលំដាប់អាស៊ី ហើយឈានមុខគេនៅ ក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Yeo's ប្តេជ្ញាចិត្តបំពេញតម្រូវការអតិថិជនជាមួយនឹងផលិតផល ដែលមានគុណភាពខ្ពស់ ប្រកបដោយផាសុខភាព និងភាពច្នៃប្រឌិត។
 
ក្នុងនាមជាក្រុមហ៊ុនភេសជ្ជៈ​ ដែលមានឈ្មោះឈានមុខគេនៅ ក្នុងទីផ្សារនៅ អាស៊ី ក្រុមហ៊ុន Yeo's បានពង្រីកទីផ្សាររបស់ខ្លួនសម្រាប់អតិថិជននៅ គ្រប់ភូមិសាស្ត្រ និងព្យាយាមសម្រិតសម្រាំងក្នុងការបង្កើតផលិតផលឱ្យមានភាពចំរុះបែប។ លើសពីនេះទៅ ទៀត ដើម្បីអាចឈានមុខគេនៅ ក្នុងឧ​ស្សាហកម្មភេសជ្ជៈ ក្រុមហ៊ុន Yeo's តែងតែព្យាយាមស្វែងយល់អំពីចំណង់ចំណូលចិត្ត​របស់អតិថិជនដោយផ្អែកលើរបៀបរស់នៅ និងភាពខុសគ្នានៃវប្បធម៌។
 
ព្រឹត្តិការណ៍សំខាន់ៗ របស់ក្រុមហ៊ុន Yeo's នៅ ក្នុងប្រទេសកម្ពុជា៖
ក្នុងឆ្នាំ ១៩៩៨៖ភេសជ្ជៈ Yeo’s មានវត្តមានលើទីផ្សារក្នុងប្រទេសកម្ពុជា
ក្នុងឆ្នាំ ២០២០៖ Yeo's បានចាប់ផ្តើមការផលិតនៅ ក្នុងប្រទេសកម្ពុជា
ក្នុងឆ្នាំ ២០២១៖ Yeo's បានទទួលពានរង្វាន់ស្តង់ដារមាសសម្រាប់ផ្នែកពន្ធ
នៅ ដើមខែមីនា ឆ្នាំ២០២១៖ Yeo's ត្រូវបានចាត់ទុកជាជម្រើសលេខ​១ សម្រាប់ភេសជ្ជៈអាស៊ីក្នុងប្រទេសកម្ពុជា ដោយផ្អែកលើការស្រាវជ្រាវរបស់ Kanta
ក្នុងឆ្នាំ ២០២១៖ Yeo's បានចូលរួមសហការជាមួយអង្គការ CCF ដែលជាផ្នែកមួយនៃការគាំទ្រសហគមន៍ ដែល Yeo's ក៏បានខិតខំប្រឹងប្រែងលើកទឹកចិត្ត ឱ្យអតិថិជនរបស់ខ្លួនចូលរួមជាផ្នែកមួយនៃយុទ្ធនាការសង្គមនេះផងដែរ។
ចាប់ពីឆ្នាំ ២០២២ តទៅ៖ Yeo's នឹងចាប់ផ្តើមពង្រីកទីផ្សារ ដោយនាំចេញផលិតផល របស់ខ្លួនពីប្រទេសកម្ពុជាទៅ កាន់ប្រទេសផ្សេងដ៏ទៃទៀតនៅ តំបន់អាស៊ី។


 
ក្រុមហ៊ុន Yeo's ក៏មានកិត្តិយស ដែលបានឈ្នះពានរង្វាន់ដូចខាងក្រោមក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ៖
ក្នុងឆ្នាំ ២០១៧៖ Yeo's បាន​ទទួលពានរង្វាន់ ដែលមានម៉ាកយីហោពេញនិយមបំផុតប្រចាំតំបន់ (Singapore Prestige Brand Award)
ក្នុងឆ្នាំ ២០១៧៖ Yeo's បាន​ទទួលពានរង្វាន់សម្រាប់ម៉ាកយីហោប្រចាំតំបន់ (Singapore Prestige Brand Award)
ក្នុងឆ្នាំ ២០១៨៖​ Yeo's បាន​ទទួលពានរង្វាន់ម៉ាកយីហោល្អបំផុតនៅក្នុងខាងផ្នែកចំណីអាហារ និងភេសជ្ជៈ (The Brand Laureate World Halal Brand Award 2018)
 
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័ររបស់ក្រុមហ៊ុន Yeo's Cambodia៖ https://www.yeos.com.sg/ ឬគេហទំព័រហ្វេសប៊ុក៖ https://www.facebook.com/yeos.kh
 
ព័ត៌មានអំពីសាលាមត្តេយ្យរបស់អង្គការ CCF៖
សាលាមត្តេយ្យរបស់អង្គការ CCF គឺជាកម្មវិធីពេញម៉ោងសម្រាប់កុមារតូចៗ ដែលមានអាយុចាប់ពី ៣ ទៅ ​​៦ ឆ្នាំ ដែលជាធម្មតាផ្លាស់ប្តូរពីកម្មវិធីបណ្តុះកុមារតូចៗ របស់អង្គការ CCF ។ គោលបំណងនៃកម្មវិធីនេះ គឺដើម្បីបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការសិក្សាឆ្នាំដំបូងរបស់កុមារ ហើយក៏ដើម្បីការសិក្សា ដែលប្រកបដោយសុវត្ថិភាព និងយកចិត្តទុកដាក់ ព្រមទាំងផ្តល់នូវបរិយាកាស​លេងកំសាន្តសម្រាប់កុមារ ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការលើកកម្ពស់ការអភិវឌ្ឍរាងកាយ ការចូលរួមសង្គម ស្មារតី និងការលូតលាស់ផ្នែកយល់ដឹងរបស់កុមារទាំងអស់។
 
កម្មវិធីអប់រំនេះ ជួយសិស្សានុសិស្សអាចទទួលបានការផ្លាស់ប្តូរប្រកបដោយជោគជ័យ ដើម្បីអាចចូលទៅ សិក្សានៅ ក្នុងប្រព័ន្ធសិក្សារបស់សាលារដ្ឋបាន ហើយក៏អាចចូលរួមសិក្សានៅ ក្នុងកម្មវិធីអប់រំថ្នាក់កម្រិតទូលំទូលាយរបស់អង្គការ​ CCF។ សិស្សានុសិស្ស នឹងទទួលបានអាហារចំនួន ៣ ពេលក្នុងមួយថ្ងៃ បូករួមទាំងអាហារសម្រន់ ហើយពួកគេក៏ទទួលបានការគាំពារផ្នែកសុខភាពផងដែរ។ តាមរយៈសកម្មភាពទាំងនេះ អង្គការ CCF បានជួយកុមារឱ្យឆ្ងាយផុតពីគ្រោះថ្នាក់ផ្សេងៗ  ខណៈពេល ដែលអាណាព្យាបាលរបស់គេ កំពុងរើសអេតចាយ ឬធ្វើការសំណង់ ដែលមានហានិភ័យខ្ពស់។ នៅក្នុងឆ្នាំ ២០២០​ នេះ​ មានសិស្សចំនួន ៩០ បានចូលក្នុងកម្មវិធីសិក្សារបស់អង្គការ CCF។
 


សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ 
Claudia TURKINGTON
អ្នកគ្រប់គ្រងកម្មវិធីស្ម័គ្រចិត្ត និងភាពដៃគូ របស់អង្គការមូលនិធិកុមារកម្ពុជា (CCF) 
 
លោកស្រី សង វាន្នី​ 
ប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន Yeo's ប្រចាំប្រទេសកម្ពុជា
ទំនាក់ទំនងសម្រាប់អ្នកសារព័ត៌មាន៖ 
លោក ចន​ សីហា ERA Communications Cambodia, +៨៥៥-៩២៧៧៩១២១, [email protected]
 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com