ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ហេតុអ្វី​បានជា​ខ្ញុំ​ទល់លាមក​អញ្ជឹង​?
19, Dec 2021 , 10:19 pm        
រូបភាព
​ការ​ទល់លាមក​កើតឡើង​នៅពេល​ការ​បន្ទោបង់​មាន​លក្ខណៈ​ពិបាក ឬ​មិន​សូវ​ជា​ញឹកញាប់​។ ទម្លាប់​ធម្មតា​នៃ​ការ​បន្ទោបង់​របស់​មនុស្ស​យើង​មាន​លក្ខណៈ​ខុសៗ​គ្នា​ទាំងអស់​។ អ្នក​ខ្លះ​អាច​បន្ទោបង់​បី​ដង​ក្នុង​មួយ​ថ្ងៃ ហើយ​ខ្លះ​ទៀត​តែម្តង ឬ​ពីរ​ដង​ប៉ុណ្ណោះ​ក្នុង​មួយ​សប្តាហ៍​។ កាលណា​ដែល​មនុស្ស​យើង​ទប់​មិន​ព្រម​បន្ទោបង់​យូរ​ជាង​បី​ថ្ងៃ ហើយ​បើ​ចង់​បន្ទោបង់​វិញ​ពិតជា​ការពិបាក ព្រោះ​លាមក​ដែល​ទុក​ចោល​មិន​ព្រម​បញ្ចេញ​រយៈពេល​បី​ថ្ងៃនេះ វា​នឹង​ទៅ​ជា​រឹង និង​ពិបាក​បញ្ចេញ​ចោល​ខ្លាំងណាស់​។​​អ្នក​អាច​មាន​បញ្ហា​ទល់លាមក​បាន​បើសិន​ជា​អ្នក​មាន​បញ្ហា​ពីរ​ឬ​ច្រើន​ក្នុង​ចំនោម​បញ្ហា​ខាង​ក្រោម​នេះ​រយៈពេល​យ៉ាង​ហោច​ណាស់ ៣​ខែ​៖

 
  • ប្រឹង​បន្ទោបង់​ម្តងៗ​ច្រើនជាង ២៥​ភាគរយ​
  • លាមក​រឹង​ខ្លាំង​ជាង ២៥​ភាគរយ​
  • បន្ទោបង់​មិនបាន​អស់​ច្រើន​ជាង ២៥​ភាគរយ​
  • បន្ទោបង់​តែ​ពី ឬ​បី​ដង​ក្នុង​មួយ​សប្តាហ៍​
​ការ​ទល់លាមក​ច្រើនតែ​បណ្តាលមកពី​មាន​ជំងឺ​ទៅលើ​មុខងារ​របស់​ពោះវៀន​ជាង​បញ្ហា​រចនាសម្ព័ន្ធ​របស់​វា​។ ខាងក្រោម​នេះ​គឺជា​មូលហេតុ​នៃ​ការ​ទល់លាមក​ដែល​កើតឡើង​ច្រើនជាងគេ​៖
 
  • ទទួលទាន​ទឹក​មិន​គ្រប់គ្រាន់​
  • ញ៉ាំ​អាហារ​មាន​ជាតិ​សរសៃ​មិន​គ្រប់គ្រាន់​
  • ទម្លាប់​ញ៉ាំ​អាហារ​មិន​ទៀងទាត់​
  • កង្វះ​ការធ្វើ​ចលនា​រៀងកាយ ឬ​ហាត់ប្រាណ​
  • ញ៉ាំ​អាហារ​ធ្វើ​ពី​ទឹកដោះគោ​ច្រើនពេក​
  • ស្ត្រេ​ស​
ពេល​ច​ង៊​ឮ់​បន្ទោរបង់​ខ្លាំង​បែរ​ជា​ប្រឹង​ទប់​មិន​ព្រម​ទៅ​បង្គន់ ពេលខ្លះ​ដោយសារ​តែ​ឈឺ​ឬ​ស​ដូង​បាត​
  • ប្រើ​ថ្នាំ​បន្ទន់​លាមក​លើស​កម្រិត​
  • មាន​ជំងឺ​កង្វះ​អ័រម៉ូន​ទី​រ៉ូ​អ៊ីត​
  • មាន​ជំងឺសរសៃប្រសាទ​ដូចជា Parkinson’s Disease ឬ Multiple Sclerosis
  • ប្រើ​ថ្នាំបន្សាប់​អាស៊ីត​ក្រពះ​ដែល​មាន​ជាតិ​កាលស្យូម ឬ​អាលុយមីញ៉ូម​
  • ការប្រើ​ថ្នាំ (​ជាពិសេស​ថ្នាំ​បំបាត់​ការឈឺចាប់​ខ្លាំងៗ​ដូចជា ណាកូ​ទិច​, ថ្នាំ​បំបាត់​ការបាក់​ទឹកចិត្ត ឬ​ថ្នាំ​គ្រាប់​ជាតិ​ដែក​)
  • ការបាក់​ទឹកចិត្ត​
  • មាន​ជំងឺ​នៃ​ការ​ញ៉ាំ​អាហារ​
  • ចង្កោម​រោគសញ្ញា​រលាក​ពោះវៀន​
  • មាន​ផ្ទៃពោះ​
  • មហារីក​ពោះវៀនធំ​
​ករណីខ្លះ ការ​កង្វះ​មុខងារ​សរសៃប្រសាទ និង​សាច់​ក្នុង​ពោះវៀន​ក៏​ប្រហែលជា​មូលហេតុ​ដែល​ធ្វើឱ្យ​កើត​ជា​ជំងឺ​ទល់លាមក​ផងដែរ​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com