ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
មាន​ជំងឺ​ឬ​ស​ដូង​បាត គួរ​ហាត់ប្រាណ​ឬទេ​?
31, Jul 2023 , 6:59 am        
រូបភាព
ជំងឺ​ឬ​ស​ដូង​បាត គឺជា​ការរីក​ប៉ោង​ស​សៃវ៉ែន ដែល​កើតមាន​នៅ​តំបន់​ជុំវិញ​ក្រសាលគូថ​ផ្នែក​ខាងក្រោម​។ ជំងឺ ឬ​ស​ដូង​បាត​ផ្នែក​ខាងក្នុង  ដែល​វា​មាន​កាវិវត្តនៅ​ផ្នែក​ខាង​ក្នុងនៃ​ចុង​ពោះវៀន​ធំ ជា​ធម្មតា​វា​ស្ថិត​ក្នុង​ទំហំ​តូច​ដដែល និង ឆាប់​អន់ថយ​បាន​ឆាប់រហ័ស ទោះបីជា​វា​អាច បណ្តាល​អោយ​មាន​ឈាម​ធ្លាក់ ក្នុងអំឡុងពេល​នៃ​ការ ធ្វើ ចលនា របស់​ពោះវៀន​ក៏ដោយ​។



ឯ​ជំងឺ​ឬ​ស​ដូង​បាត​ផ្នែក​ខាងក្រៅ​គឺ​មាន​ការ​លយ​ចេញពី​ក្រសាល​គូថ ។   ពួក​វា​អាច​ធ្វើអោយ​អ្នកជំងឺ​មាន អារម្មណ៍ ឈឺចាប់ និង អាច​ធ្វើអោយ​មាន​អាកា​រៈរ​ម៉ាស់ និង ក្តៅក្រហាយ​។ មនុស្ស​ដែល​មាន​ការ​ទល់ លាម​ករុំ​ា​រ៉ៃ ឬ ជា​អ្នក​ដែល​មាន​ទំលាប់​ពិបាក​ក្នុង​ការធ្វើ​ចលនា​របស់​ពោះវៀន គឺ​ងាយ​នឹងរង​ទទួលបាន នូវ​ជំងឺ​ឬ​ស ដូង​បាត នេះ ណាស់​។ មាន​ស្ត្រី​មានគភ៌​ជាច្រើន ដែល​មាន​ការវិវត្ត​នូវ​ជំងឺ​នេះ ដោយសារតែ មានការ​សង្កត់​របស់ ស្បូន​ទៅ លើស​សៃវ៉ែន ហើយ​វា​អាច​ធ្វើអោយ​ពួក​វា​ឡើង​យារ និង រាំងស្ទះ​ដល់​ដំណើរ​ហូរ​ត្រលប់​របស់​ឈាម ពី​ផ្នែក​នៃ​ចុង ពោះវៀន​ធំ ។​
 
​ហេតុអ្វី​បាន​ជា​ការធ្វើ​លំ​ហាត់ប្រាណ អាច​ជួយ​អ្នក​បាន ?
 
ការធ្វើ​លំ​ហាត់ប្រាណ​ជា​ទៀងទាត់ អាច​ជួយ​ការពារ​នូវ ជំងឺ​ឬ​ស​ដូង​បាត​នេះ ពីព្រោះ​ថា​វា​អាច ធ្វើអោយ ដំណើរ​ឈាម​រត់​មាន ភាព​សកម្ម​ឡើង ហើយ​វា​អាច​ជួយ​ជំរុញ​អោយ​ប្រព័ន្ធ​រំលាយ​អាហារ​មាន​មុខងារ ល្អប្រសើរ ឡើង និង ជួយ​ធ្វើអោយ​ចលនា​របស់​ពោះវៀន​មាន​ដំណើរការ​បាន​ល្អ​ត្រឹមត្រូវ​ផងដែរ​។ ប៉ុន្តែ​ប្រសិនបើ​អ្នក មានការ វិវត្តន៍​នូវ​ជំងឺ​ឬ​ស​ដូង​បាត​នេះ​រួចទៅហើយ ការ​ហាត់ប្រាណ​គឺជា​វិធី​មួយ​ដ៏​មាន​ប្រសិទ្ធភាព ក្នុង​ការព្យាបាល​ពួកវា តែ​អ្នក​ត្រូវ​ជៀសវាង​សកម្មភាព​ទាំងឡាយណា​ដែល អាច​ធ្វើអោយ​ស​សៃវ៉ែន​នៅ​តំបន់​ក្រសាលគូថ កាន់តែ​មាន សភាព​ធ្ងន់ធ្ងរ​ឡើង ដូច​ជា​ការ លើក​ទំងន់ ឬ ការ​ធាក់​កង់​ជាដើម ។​
    
 
ការ​អង្គុយ​ក្នុង​រយៈពេល​យូរ នឹង​បង្កើន​សំពាធ​ទៅលើ​ឬ​ស​ដូង​បាត​របស់​អ្នក​។ សកម្មភាព​សាមញ្ញ​ធម្មតា អាច នឹង​ជួយ​អ្នក​បាន ដូចជា​ការដើរ​ជា​រៀង​រាល់ថ្ងៃ​នៅ​ជុំវិញ​អាគារ​របស់​អ្នក​។ ការ​ហែល​ទឹក ក៏ដូចជា​ស្ថានភាព​ឈរ ឬ អង្គុយ​ផ្សេងទៀត​តាម​បែប​លំ​ហាត់ប្រាណ​យូ​ហ្គា នឹង​អាចជួយ​អោយ​ពួកវា​ស្រាកស្រាន្ត​បាន តាម​ដែល​វា​អាចជួយ សម្រួល និង ម៉ាស្សា​ដល់​សាច់ដុំ​របស់​ពោះវៀន និង ក្រសាល​គូថ​។
 
ព្យាយាម​លោត នៅ​ពូ​ករឺស័រ ដើម្បី​បញ្ចូល​អុក ស៊ី​សែន​ចូលទៅ​ក្នុង​ឈាម និង ធ្វើអោយ​សារធាតុ​ទឹករងៃ​ធ្វើ​ចលនា​។ ប្រសិនបើ​អ្នក ត្រូវ​អង្គុយ​ធ្វើការ​នៅ​នឹង​តុ ការិយាល័យ​ក្នុង​រយៈពេល​ជាច្រើន​ម៉ោង ក្នុង​មួយ​ថ្ងៃៗ អ្នក​អាច​ក្រោកឈរ​ឡើង និង ដើរ​ចុះ​ឡើងៗ​ក្នុង​រយៈពេល ៥​នាទី យ៉ាងហោច​ណាស់​ម្តង​ក្នុង​រយៈពេល​មួយ​ម៉ោង ឬ អ្នក​អាច​ធ្វើការ​ឡើង​ជណ្តើរ​នៅក្នុង​អាគារ​ធ្វើការ​របស់​អ្នក​។​
 
​សកម្មភាព​ដែល​សាក​សម​បំផុត​សម្រាប់​អ្នកមាន​៖
 
 
•​    ​ការដើរ​។​
•​    ​ការរត់​។​
•​    ​ការ​ហែល​ទឹក​។​
•​    ​ការ​ឡើងជណ្តើរ​។​
•​    ​ការ​រាំ​កំសាន្ត​។​
•​    ​ការធ្វើ​កិច្ចការ​នៅក្នុង​សួនច្បារ​។​
•​    ​ការលេង​កីឡាតេ​នីស្ត ។​
•​    ​ការធ្វើ​លំ​ហាត់ប្រាណ​បែប​យូ​ហ្គា ។​
•​    ​ការធ្វើ​លំ​ហាត់ប្រាណ បែប​ថៃ​ឈិ ។​
•​    ​ការឡើង​ជញ្ជាំង ។​
 
​តើ​អ្នក​គួរ​ធ្វើ​វា​អោយបាន​ញឹកញាប់​ប៉ុនណា ?
 
 
•​    ​ធ្វើ​ការដើរ​ញាប់ៗ អោយបាន​២០​នាទី​ជា​រៀងរាល់ថ្ងៃ ។​
•​    ​ជា​ជម្រើស​ផ្សេងទៀត អ្នក​អាច​ធ្វើ​ការរត់​, ហែល​ទឹក​, រាំ ឬ ធ្វើ​លំ​ហាត់ប្រាណ​ផ្សេងទៀត​នៅ​ខាងក្រៅ​ផ្ទះ ក្នុង​រយៈពេល​យ៉ាងតិចណាស់ ៣០​នាទី អោយបាន ៣ ទៅ ៤​ដង​ក្នុង​មួយ​សប្តាហ៍ ហើយ​អ្នក​អាច​បន្ថែម​ជា មួយ​នឹង​ថ្នាក់​ហាត់​យូ​ហ្គា ឬ ថៃ​ឈិ​ផងដែរ ៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com