អន្តរជាតិ
ចិនមានជនជាតិភាគតិច៥៦ក្រុម ដោយជនជាតិហានមាន៩០ភាគរយនៃប្រជាជនសរុប
09, Feb 2024 , 8:29 am        
រូបភាព
ចិន ​ជា​ប្រជាជាតិ​ដែលមានប្រជាជនចម្រុះជាតិសាសន៍រស់នៅ។ ក្រៅតែពីជនជាតិអម្បូរហាន ដែលមានជាង ៩០​ ភាគរយនៃចំនួនប្រជាជនសរុប ចិនមានជនជាតិភាគតិចផ្លូវការចំនួន៥៥ផ្សេងទៀតផងដែរ។ ក្រុមជនជាតិភាគតិចទាំង៥៥ដែលសរុបមានប្រមាណ៨ភាគរយនៃប្រជាជនសរុបរស់នៅលើទឹកដីចិន ភាគច្រើនប្រមូលផ្តុំនៅតាមព្រំដែនភាគពាយ័ព្យ ខាងជើង ឦសាន ខាងត្បូង និងនិរតីប្រទេស។



បើតាមទិន្នន័យបង្ហោះដោយស្ថានអចិន្ត្រៃយ៍បេសកម្មចិននៅអង្គការសហប្រជាជាតិ (UN) បច្ចុប្បន្នទឹកដីចិនដ៏ល្វឹងល្វើយមានក្រុមជនជាតិផ្លូវការចំនួន៥៦​​ក្រុមមានហាន, ម៉ុងហ្គោលី, ហួយ, ទីបេ, វីហ្គ័រ, មៀវ, អ៊ី, ជ័ង, Bouyei, កូរ៉េ, ម៉ាន់ជូ, Dong, Yao, Bai, Tujia, Hani, Kazak, Dai, Li, Lisu, Va, She, Gaoshan, Lahu, Shui, Dongxiang, Naxi, Jingpo, Kirgiz, Tu, Daur, Mulam, Qiang, Blang, Salar, Maonan, Gelo, Xibe, Achang, Pumi, Tajik, Nu, Ozbek, Russian, Ewenki, Deang, Bonan, Yugur, Jing, Tatar, Drung, Oroqen, Hezhen, Moinba, Lhoba និង Jino។ 
 
ដោយសារជនជាតិហានជាជនជាតិដែលមានចំនួនច្រើនជាងគេ និងជាជនជាតិដឹកនាំប្រទេសផង ក្រុមជនជាតិទាំង​៥៥ទៀតត្រូវបានគេហៅថាជាជនជាតិភាគតិច។ បើយោងតាមទិន្នន័យជំរឿនរបស់ចិនក្នុងឆ្នាំ២០១០​ ជនជាតិហានមានចំនួន៩១,៥២ភាគរយនៃចំនួនប្រជាជនសរុប១,៤ពាន់លាននាក់ ខណៈជនជាតិភាគតិចទាំង៥៥ក្រុមមានចំនួន១០៥លាននាក់ដែលស្មើនឹងជាង៨ភាគរយនៃចំនួនប្រជាជនសរុប។ 
 
ក្នុងចំណោមជនជាតិទាំង ៥៦ ជនជាតិភាគតិចជ័ង មានចំនួនប្រជាជនច្រើនជាគេបន្ទាប់ពីជនជាតិហាន តាមពីក្រោយជនជាតិហួយ និងម៉ាន់ជូ។ លើសពីនេះដែរ បើទេះបីជាមានចំនួនប្រជាជនតិច ជនជាតិភាគតិចវីហ្គ័របានឈរនៅលំដាប់ទី៥ ដែលមានចំនួន​ប្រជាជនជាង១០លាននាក់ស្មើនឹងប្រមាណ ០,៧៥ភាគរយនៃចំនួនប្រជាជនសរុប​។
 
យ៉ាងណាមិញ ក្រៅតែពីជនជាតិភាគតិចដែលទទួលជាផ្លូវការដោយរដ្ឋាភិបាល ជនជាតិភាគតិចជាច្រើនក្រុមទៀតកំពុងរស់នៅលើទឹកដីចិនដោយមិនមានការទទួលស្គាល់ពីរដ្ឋាភិបាលផងដែរ៕
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com