ជាតិ
យុវជនសកម្ម សេវាល្អ
យុវជនខេត្តកំពត បានទទួលចំណេះដឹងផ្នែកសរសេរ និងផលិតវីដេអូតាមទូរសព្ទដៃ
23, Mar 2022 , 9:59 am        
រូបភាព
កំពត៖ យុវជន២៣នាក់ នៅខេត្តកំពត បានចូលរួមវគ្គបណ្ដុះបណ្ដាលលើកទី២ លើការ«សរសេរ និងផលិតវីដេអូព័ត៌មានតាមទូរសព្ទ» ដែលបណ្តុះបណ្តាលដោយសារព័ត៌មានថ្មីៗ។ វគ្គបណ្ដុះបណ្ដាលនេះ ប្រព្រឹត្តទៅ២ថ្ងៃ គឺពីថ្ងៃទី១៩ដល់២០ខែមីនា ឆ្នាំ២០២២។ តំណាងយុវជនចំនួន៣នាក់ បានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះបានផ្តល់ចំណេះលើការសរសេរព័ត៌មាន និងការផលិតវីដេអូតាមទូរសព្ទដៃ។ យុវជនខាងលើបានប្តេជ្ញាប្រើចំណេះ ដែលបានពីវគ្គបណ្តុះបណ្តាល ទៅជំរុញការផ្តល់សេវាសាធារណៈនៅក្នុងសហគមន៍ខ្លួន ឱ្យកាន់តែប្រសើរ។

 
 
វគ្គបណ្តុះបណ្តាលស្តីពីការ «សរសេរ និងផលិតវីដេអូព័ត៌មានតាមទូរសព្ទ» សហការរៀបចំដោយ សារព័ត៌មានថ្មីៗ មជ្ឈមណ្ឌលអភិវឌ្ឍន៍កុមារ និងស្រ្តីនៅកម្ពុជា(CWDCC) អង្គការអាក់សិនអេតកម្ពុជា(Actionaid Cambodia) និងអង្គការតម្លាភាពកម្ពុជា(Transparency International Cambodia)។
  



វគ្គបណ្តុះបណ្តាលនេះ គឺជាផ្នែកមួយនៃគម្រោង «ពង្រឹងសិទ្ធិអំណាចរបស់ស្រ្តីវ័យក្មេង ក្នុងការធ្វើសេចក្តីសម្រេចចិត្ត និងជំរុញការផ្តល់សេវាសាធារណៈ ឱ្យកាន់តែមានគណនេយ្យភាព» ដែលកំពុងអនុវត្តរួមគ្នា ដោយអង្គការអង្គការអាក់សិនអេតកម្ពុជា និងអង្គការតម្លាភាពកម្ពុជា ជាមួយស្ថាប័នដៃគូមួយចំនួនទៀត។
  


គម្រោងនេះ គឺទទួលបានជំនួយហិរញ្ញវត្ថុ ពីសហភាពអឺរ៉ុប(EU) និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអែត(SIDA) ដែលមានរយៈពេល៣ឆ្នាំ ដោយចាប់ផ្តើមឆ្នាំ២០២០ ដល់ឆ្នាំ២០២៣៕
 













Tag:
 ខេត្តកំពត
© រក្សាសិទ្ធិដោយ thmeythmey.com