ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តើមានកត្តាអ្វីខ្លះនាំឱ្យឈឺចាប់ភ្នែក
10, Oct 2023 , 10:59 pm        
រូបភាព
ដោយ: ថ្មីៗ
ការ​ឈឺភ្នែក​អាច​កើត​មាន​ឡើង​នៅ​លើ​ផ្ទៃ​នៃ​ភ្នែក​របស់​អ្នក​ ឬ​ខាងក្នុង​ភ្នែក​ផង​ដែរ​។​ ការ​ឈឺភ្នែក​ដែល​នៅ​លើ​ផ្ទៃ​នៃ​ភ្នែក​របស់​អ្នក​អាច​ត្រូវ​បាន​ពិពណ៌នា​ដូច​ជា​រមាស់​ស្កៀប​,​ ឈឺ​ក្រហាយ​ ឬ​ឈឺ​ខ្លាំង​។​ ការ​ឈឺចាប់​លើ​ផ្ទៃ​នៃ​ភ្នែក​ជា​រឿយៗ​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​មាន​របស់​អ្វី​ចូល​ទៅ​ក្នុង​ភ្នែក​,​ ការ​ឆ្លង​មេរោគ​ចូល​ភ្នែក​,​ ឬអ្វី​ផ្សេង​ដែល​ធ្វើ​អោយ​រមាស់​ ឬ​រលាក​នៅ​ស្រទាប់​ដែល​ គ្រប​ ដណ្តប់​ទៅ​លើ​ផ្ទៃ​នៃ​ភ្នែក​របស់​អ្នក​។​

 
អ្នក​អាច​ពិពណ៌នា​ពី​ការ​ឈឺចាប់​ខាងក្នុង​ភ្នែក​របស់​អ្នក​ដូច​ជា​ឈឺ​ខ្ទោ​កៗ​និង​ឈឺ​ខ្លាំង​។​ ប្រភេទ​នៃ​ការ​ឈឺភ្នែក​នេះ​អាច​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​ជំងឺ​ធ្ងន់ធ្ងរ​នៃ​ភ្នែក​។​ការ​ឈឺភ្នែក​ធ្ងន់ធ្ងរ​ ជា​ពិសេស​គួប​ផ្សំ​ទៅ​នឹង​កំរិត​នៃ​ការ​បាត់បង់​គំហើញ​ភ្នែក​ អាច​ជា​សញ្ញា​មួយ​ដែល​អ្នក​ត្រូវ​តែ​ទៅ​រក​ការ​ព្យាបាល​ដោយ​ផ្នែក​វេជ្ជសាស្ត្រ​ជា​បន្ទាន់​។
 
មូលហេតុនាំអោយអ្នកឈឺភ្នែក
 
ការ​ឈឺភ្នែក​អាច​បណ្តាល​មក​ពី​មូលហេតុ​ដូច​ខាងក្រោម​:
 
-​ ប្រតិកម្ម​អា​ឡែ​ស៊ី​
-​ការ​រលាក​ត្របកភ្នែក​
-​ ការ​ស្ទះ​លើ​ផ្លូវ​បញ្ចេញ​ទឹកភ្នែក​
-​ឈឺក្បាល​ជា​កញ្ចុំ​ (​ cluster​ headache)
-​ បញ្ហា​នៃ​ការ​ទាក់ទង​នឹង​ការ​ពាក់​ភ្នែក​
-​ភ្នែក​ស្ងួត​
-​មាន​អ្វីមួយ​ចូល​ភ្នែក​
-​ជំងឺ​ភ្នែក​glaucoma
-​និង​មូលហេតុ​មួយ​ចំនួន​ទៀត
 
ឈឺភ្នែកពេលណាដែលត្រូវរកការជួយបន្ទាន់ពីគ្រូពេទ្យ
 
សូម​ស្វែងរក​ការ​ព្យាបាល​ជា​បន្ទាន់​ប្រសិនបើៈ​
-​ការ​ឈឺភ្នែក​របស់​អ្នក​គឺ​ធ្ងន់ធ្ងរ​មិនធម្មតា​
-​គំហើញ​ភ្នែក​របស់​អ្នក​ផ្លាស់​ប្តូរ​ភ្លាមៗ​
-​ភ្នែក​របស់​អ្នក​ឈឺ​ប៉ះ​មិន​បាន​
-​អ្នកមាន​ឈឺពោះ​ ឬ​ក្អួត​ស្រប​ពេល​ជាមួយនឹង​មានការ​ឈឺភ្នែក​
-​ការ​ឈឺភ្នែក​របស់​អ្នក​ត្រូវ​បាន​បង្ក​ឡើង​ដោយសារ​ធាតុ​ពី​ខាងក្រៅ​ ឬ​មាន​សារធាតុ​គីមី​ ក្នុង​ភ្នែក​របស់​អ្នក
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com