ជាតិ
នយោបាយជាតិ
វៀតណាម ប្តេជ្ញាអនុវត្តកិច្ចព្រមព្រៀងនានាជាមួយកម្ពុជា ឲ្យបានជោគជ័យ ជំនួបរវាងសម្តេច ហ៊ុន សែន និង លោក ឌិញ ទៀត ហ្សុង នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២។
×
ដោយ៖ ទេពញាណ
ក្នុងជំនួបផ្ទាល់មុខជាមួយសសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន លោក ឌិញ ទៀន ហ្សុង (Dinh Tien Dung) សមាជិកការិយាល័យនយោបាយបក្សកុម្មុយនីស្ដវៀតណាម និងជាលេខាបក្សរដ្ឋធានីហាណូយ បានបង្ហាញការប្តេជ្ញាចិត្ត ក្នុងការអនុវត្តកិច្ចព្រមព្រៀងទាំងឡាយជាមួយកម្ពុជា ឲ្យទទួលបានជោគជ័យ។ លោក បានចូលជួបសម្តេច នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២។
បន្ថែមពីនេះ លោក ឌិញ ទៀន ហ្សុង បានបង្ហាញការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងរាជធានីភ្នំពេញ និង រដ្ឋធានីហាណូយ។ ក្រៅពីនេះ លោក ជម្រាបមេដឹកនាំកម្ពុជា អំពីស្ថានភាពទប់ស្កាត់ជំងឺ-១៩ នៅរដ្ឋធានីហាណូយ រួមទាំងភាពស្ថានភាពសេដ្ឋកិច្ច និងទិសដៅអភិវឌ្ឍន៍របស់រដ្ឋធានីនេះ។
សម្ដេច ហ៊ុន សែន បង្ហាញសេក្តីរីករាយ ចំពោះការរីកចម្រើនទំនាក់ទំនងរវាងប្រទេសទាំងពីរ ។ សម្តេច មានប្រសាសន៍ថា កម្ពុជា-វៀតណាម ត្រូវយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម កែប្រែតំបន់ដែលធ្លាប់ប្រយុទ្ធគ្នា ឲ្យទៅជាតំបន់អភិវឌ្ឍន៍ ព្រមទាំងត្រូវពិនិត្យមើលអ្វី ដែលរាជធានីភ្នំពេញ និងរដ្ឋធានីហាណូយ អាចធ្វើការរួមគ្នាបន្តទៀត បាននៅពេលខាងមុខ៕ Tag:
កម្ពុជា-វៀតណាម
ហ៊ុន សែន
ឌិញ ទៀត ហ្សុង
© រក្សាសិទ្ធិដោយ thmeythmey.com