រថយន្ត
អន្តរជាតិ
ប្រភេទរថយន្ត Hybrid ដែល​រួម​ចំណែកច្រើន​ក្នុងការកាត់បន្ថយការបំពុល​បរិស្ថាន
09, May 2022 , 8:29 pm        
រូបភាព
ដោយ: ធីតា
នៅពេលដែលពិភពលោក មិនទាន់ឈាន​ទៅ​ដល់​ការប្រើប្រាស់រថយន្តអគ្គិសនី​ទាំងស្រុង ប្រភេទរថយន្តកូនកាត់ Hybrid បាន​ក្លាយជាចំណែកមួយ​ដ៏សំខាន់ក្នុងការកាត់បន្ថយ​ដានកាបូន (Carbon Footprint)។

 
យោងតាម​ការផ្សាយ​របស់ Confused.com ដែលជាគេហទំព័រផ្តល់ព័ត៌មានប្រៀបធៀបទាក់ទងនឹង​រថយន្ត ការធានារ៉ាប់រង និងហិរញ្ញ​វត្ថុ បានបង្ហាញពី​ម៉ូដែលរថយន្ត Hybrid ចំនួន​១០ ដែលល្អបំផុត (The top 10 cleanest hybrid cars)។ 
 
រថយន្តទាំងនេះ មាន​ថាម​ពលចម្រុះ​រវាង​អាគុយ និងឥន្ធនៈ ដែលមានន័យថា ទោះបីជាវាអស់​ចរន្តក៏ដោយ បើលោកអ្នកនៅតែអាច​បើក​រថយន្តទៅ​ដល់​ផ្ទះ​របស់ខ្លួន។ ជាមួយគ្នានេះ ការ​បញ្ចេញការ​បំភាយឧស្ម័ន​របស់​ប្រភេទរថយន្ត Hybrid មាន​ការ​កាត់បន្ថយ​យ៉ាងច្រើន បើប្រៀបធៀបទៅនឹង​រថយន្តសាំងស្តង់ដា ខណៈ​ការ​ចំណាយ​លើ​ការបង់​ពន្ធ ក៏តិចជាង​ផងដែរ។
 
រថយន្ត BMW i3 ជាប្រភេទ​រថយន្ត Hybrid ដែល​មានប្រសិទ្ធភាពមួយនៅលើទីផ្សារ។ នៅលើ​អាគុយ​តែមួយ វា​អាចគ្របដណ្តប់លើចម្ងាយផ្លូវ​ប្រមាណ​៣៣០គីឡូម៉ែត្រ។ ផ្ទៃ​ខាងក្នុង​ប្រកបដោយ​ផាសុកភាព ដែលអាចផ្ទុក​បាន​មនុស្ស​៥នាក់។ 
 


Volvo S60 MY20 ស្ថិតនៅលំដាប់ទីពីរ ដែលវាជាប្រភេទ​រថយន្តកីឡាសេដាន (Sports Sedan) ។ យោងតាម​ការប្រៀបធៀប​របស់ Confused.com រថយន្ត S60 នេះ អាចឲ្យ​យើង​ចាយអស់​តែក្នុងរង្វង់​ជាង​៤០០​ដុល្លារអាម៉េរិកប៉ុណ្ណោះ សម្រាប់ចម្ងាយផ្លូវ​ជាង​២ម៉ឺន​គីឡូម៉ែត្រ។
 
Mercedes-Benz A-Class Saloon ក្លាយជា​តំណាង​ភាព​ឥតខ្ចោះ​របស់​ក្រុមហ៊ុនអាល្លឺម៉ង់។ វាប្រភេទ​រថយន្តដែលមិនស៊ីសាំងនោះឡើយ ខណៈ Volvo V60 និង SEAT Leon e-hybrid ស្ថិតក្នុងចំណោម​ Top 5។
 
ក្នុងចំណោមរថយន្ត៥​ផ្សេងទៀត ដែល​ស្ថិតក្នុង Top 10 Cleanest Hybrid Cars រួមមាន Suzuki Across, Mercedes-Benz CLA Coupe, Mercedes-Benz A-Class hatchback, Ford Kuga និង Peugeot 3008 Hybrid៕
 

© រក្សាសិទ្ធិដោយ thmeythmey.com