រថយន្ត
អន្តរជាតិ
ហាណូយបង្កើនការផ្សព្វផ្សាយទេសចរណ៍​តាមរយៈការផ្តល់សេវារថយន្តឥតគិតថ្លៃជូនប្រតិភូស៊ីហ្គេម
16, May 2022 , 7:29 pm        
រូបភាព
រូបថត VNA
រូបថត VNA
ដោយ: ធីតា
សេវារថយន្ត Hanoi City Tour ត្រូវបាន​ផ្តល់ជូន​ដោយ​ឥត​គិតថ្លៃ​សម្រាប់​ប្រតិភូ​កីឡាស៊ីហ្គេមលើកទី​៣១​ រួមទាំងអត្តពលិក គ្រូបង្វឹក និង​អ្នក​សារព័ត៌មាន​។ សេវា​បម្រើ​ជូន​ភ្ញៀវ​ពី​ម៉ោង​៩ព្រឹក​ដល់ម៉ោង​៥​ល្ងាច។

 
យោងតាម​ការផ្សាយ​របស់ VNA សេវារថយន្ត Hanoi City Tour ជាផ្នែកមួយនៃ​ការ​ផ្សព្វផ្សាយ​ទេសចរណ៍​នៅ​ក្នុងទីក្រុង​ហាណូយ ក្រៅពីការប្រកួត​កីឡា។ រថយន្តនាំ​អ្នក​ដំណើរ​ឆ្លងកាត់ផ្លូវ​សំខាន់​ៗចំនួន​២៥ និងទីតាំង​ទេសចរណ៍​ចំនួន​១៥។
 
ទីតាំង​ទេសចរណ៍ដ៏ទាក់ទាញទាំងនោះ មាន​ដូចជា Hanoi Opera House, St. Joseph's Cathedral, Hanoi Flag Tower, President Ho Chi Minh Mausoleum, ពន្ធនាគារ Hoa Lo និង​សារមន្ទីរស្ត្រី​វៀតណាម ជាដើម។
 
រថយន្តទាំងអស់​បំពាក់​ដោយឧបករណ៍​អត្ថាធិប្បាយចំនួន​១០​ភាសា​​ដោយស្វ័យ​ប្រវត្តិ ដែលប្រតិបត្តិ​ការ​ដោយ​ក្រុមហ៊ុន​ដឹកជញ្ជូន​ក្រុងហាណូយ Transerco។
 
រថយន្តកម្ពស់ពីរជាន់៨០​កៅអី ក៏​បម្រើ​សេវាកម្ម​គិត​ថ្លៃសម្រាប់ភ្ញៀវ​ទេសចរណ៍​ផ្សេងទៀតផងដែរ ដោយ​ប្រតិបត្តិការពីម៉ោង​៩ ដល់ម៉ោង​៦ល្ងាច ហើយ​ចេញដំណើរ​រៀងរាល់​៣០នាទីម្តង៕
 
 
 

Tag:
 ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com