ជាតិ
​​​ន​យោ​បាយ​ជាតិ​
អតីតព្រះចៅអធិការវត្តច្បារអំពៅ លោក ហោ សុខុន ជាសមាជិកក្រុមការងារបណ្ដោះអាសន្នបក្សភ្លើងទៀន
26, May 2022 , 1:29 pm        
រូបភាព
ភ្នំពេញ៖​ ៣ឆ្នាំក្រោយ លាចាកសិក្ខាបទពីវិស័យព្រះពុទ្ធសាសនា អតីតព្រះចៅអធិការវត្តពោធិ៍ព្រះបាត្រ ហៅវត្ត​ច្បារ​អំពៅ លោក ហោ សុខុន បានចូលរួមសកម្មភាពនយោបាយជាមួយគណបក្សភ្លើងទៀន។ នេះបើតាមសេចក្តីរបស់គណបក្សភ្លើងទៀន កាលកពីថ្ងៃទី១៨ ឧសភា ។


លោក ហោ សុខុន ត្រូវបានតែងតាំងជាសមាជិកក្រុមការងារបណ្ដោះអាសន្នគណបក្សភ្លើងទៀន នៅខេត្តកំពង់ធំ។ បើតាមសេចក្តីសម្រេចបក្សភ្លើងទៀន បានបញ្ជាក់ដូច្នេះ៖«សេចក្តីសម្រេចនេះ នឹងអសុពលភាព បន្ទាប់ពីមានគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនខេត្តកំពង់ធំថ្មីមកជំនួស»។
 
អតីតព្រះចៅអធិការវត្តពោធិ៍ព្រះបាត្រ ហៅវត្ត​ច្បារ​អំពៅ និងមានឋានៈជាទីប្រឹក្សាសម្តេចសង្ឃរូបនេះ បាន សុំលាចាកសិក្ខាបទ ក្រោមហេតុផលថា អស់និស្ស័យជាសង្ឃ។ យ៉ាងណាក៏ដោយ ការលាចាកសិក្ខាបទរបស់អតីតចៅអធិការវត្ត​ច្បារអំពៅ ហោ សុខុន គឺកើតឡើងក្រោយពីសរសើរសម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនិងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ដែលស្តាប់ទៅការសរសើរនោះ​ ហាក់មានលក្ខណៈលើកកម្ពស់ខ្លាំងពេក រហូតដល់សម្តេច ស ខេង ចេញមកឆ្លើយតបវិញថា សម្តេច មិនហ៊ានទទួលយកទេ។ សម្តេច ស ខេង ថែមទាំង យល់ថា ការសរសើររបស់អតីតព្រះចៅអធិការវត្តរូបនេះ ហាក់មានន័យបំបែកបំបាក់ទៅវិញ៕
 
 

Tag:
 ហោ សុខុន
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com