ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បោះឆ្នោត
ពីជំនួយការមេឃុំ លោកស្រី ឈួន អ៊ឹម ក្លាយជាបេក្ខភាពមេឃុំស្រ្ដីដំបូងនៅស្រុកបន្ទាយស្រី
29, May 2022 , 6:30 pm        
រូបភាព
 (ឆ្វេង) លោកស្រី ឈួន អ៊ឹម ឈរថតជាមួយលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី។ រូបភាព៖ ហ្វេសប៊ុក លោក ឃឹម ហ្វីណង់
(ឆ្វេង) លោកស្រី ឈួន អ៊ឹម ឈរថតជាមួយលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី។ រូបភាព៖ ហ្វេសប៊ុក លោក ឃឹម ហ្វីណង់
សៀមរាប៖ មានវ័យត្រឹម៣៣ឆ្នាំ លោកស្រី ឈួន អ៊ឹម ត្រូវបានផ្តល់ទំនុកចិត្តជាបេក្ខភាពលេខរៀងទី១ របស់គណបក្សប្រជាជនកម្ពុជា ជាមេឃុំរុនតាឯក ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ខាងមុខនេះ។ ផ្តើមពីជំនួយការមេឃុំនៅឆ្នាំ ២០១០ លោកស្រី ឈួន អ៊ឹម មានឱកាសក្លាយជាសមាជិកក្រុមប្រឹក្សាឃុំរុនតាឯក ស្រុកបន្ទាយស្រី នៅឆ្នាំ២០១៧។

 
ដ្បិតរៀនចប់ត្រឹមថ្នាក់ទី១២ តែលោកស្រី ឈួន អ៊ឹម ដែលនឹងក្លាយជាមេឃុំជាស្រ្ដីដំបូងក្នុងឃុំរុនតាឯក ជាមួយ ជាស្រ្ដីដំបូងក្នុងស្រុកបន្ទាយស្រី បានប្ដេជ្ញាថា នឹងជំរុញការផ្តល់សេវារដ្ឋបាលសាធារណក្នុងមូលដ្ឋានខ្លួនឱ្យកាន់តែរហ័ស ពិសេសជំរុញឱ្យក្មេងស្រីយ៉ាងហោចរៀនចប់ថ្នាក់ទី១២៕
 
សូមពិស្ដារ សូមស្ដាប់បទសម្ភាសរវាងអ្នកសារព័ត៌មានថ្មីៗ ជាមួយលោកស្រី ឈួន អ៊ឹម ដូចតទៅនេះ៖
 

Tag:
 បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥
  បន្ទាយស្រី
  រុនតាឯក
© រក្សាសិទ្ធិដោយ thmeythmey.com