ជាតិ
រថយន្ត
រថយន្ត Mercedes-Benz GLB 2022 មកដល់ Showroom ក្រុមហ៊ុន ស្តារ អូតូ ហើយ! កក់ឥឡូវនេះ ដើម្បីទទួលបានតម្លៃពិសេស
× មកដល់ហើយៗ!!! រថយន្ត Mercedes-Benz GLB សេរ៊ីឆ្នាំ២០២២ បានមកដល់ Showroom របស់ក្រុមហ៊ុន ស្តារ អូតូ ខេមបូឌាហើយ។ Mercedes-Benz GLB ថ្មី គឺជារថយន្តប្រភេទ SUV ដែលមានបំពាក់៧កៅអី អាចប្រើប្រាស់បានគ្រប់បរិបទ និងជារថយន្តប្រភេទគ្រួសារ ដែលមានទំហំធំទូលាយ។ ផ្នែកកៅអី នៃអ្នកបើកបរមានសភាពទូលាយ ផ្តល់ភាពងាយស្រួល និងផាសុកភាពដល់អ្នកបើកបរ មិនថាបើកបរនៅក្នុងក្រុង ឬមួយបើកបរផ្លូវឆ្ងាយនោះទេ។ ចំណែកឯកៅអីជួរទីពីរ និងទីបី អាចបត់ឲ្យរាបស្មើ ដើម្បីទទួលបានទំហំកាន់តែធំ។ រថយន្ត Mercedes-Benz GLB ដ៏ថ្មីសន្លាងនេះ ក៏មានសមត្ថភាពខ្លាំង សម្រាប់ការបើកបរលក្ខណៈប្រភេទ off-road ផងដែរ។
លោកអ្នកអាចអញ្ជើញមកមើលរថយន្តផ្ទាល់ នៅអគារតាំងបង្ហាញរថយន្តរបស់ ក្រុមហ៊ុនស្តារ អូតូ(ខេមបូឌា) ក៏ដូចជាកក់រថយន្តនេះ ដើម្បីទទួលបានតម្លៃពិសេសបំផុត! រួសរាន់ឡើង ចំនួនមានកំណត់!
លោកអ្នកអាចសាកសួរព័ត៌មានលម្អិតបន្ថែម តាមរយៈ 017 231 488 / 023 231 488 ។
Tag:
Mercedes-Benz GLB
ស្តារ អូតូ
© រក្សាសិទ្ធិដោយ thmeythmey.com