ជាតិ
ស្ត្រី២៧នាក់នៅបន្ទាយមានជ័យ ឈរឈ្មោះ​លេខរៀងទី​១​សម្រាប់តំណែង​មេឃុំ-ចៅសង្កាត់
31, May 2022 , 4:21 pm        
រូបភាព
ដោយ: រួបរួម
យោងតាម​ទិន្នន័យ​របស់គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប.) មាន​៩ក្រុង-ស្រុក-ខណ្ឌ  ៦៧ឃុំ-សង្កាត់ ដោយសមាជិក​ក្រុម​ប្រឹក្សា មានសរុប​ចំនួន​​៥៣៣នាក់ សម្រាប់​ការ​បោះឆ្នោត​អណត្តិទី​៥ នាថ្ងៃអាទិត្យ ទី៥ ខែ​មិថុនា ឆ្នាំ២០២២ ខាងមុខ។

 
ក្នុងចំណោមឃុំ-សង្កាត់​ទាំង​៦៧ ស្ត្រី​ចំនួន២៧នាក់ បានឈរ​នៅ​លេខ​រៀងលំដាប់ទីមួយ ដែលមានន័យថា បើ​គណបក្ស​ពួក​គាត់ទទួល​បាន​សំឡេង​លើសគេ ពួក​គាត់នឹង​មាន​ឱកាស​ធ្វើ​ជាមេឃុំ-ចៅសង្កាត់។ 
 
បេក្ខនារីទាំងនោះ មាន៧រូបពីគណបក្ស​ហ៊្វុនស៊ិនប៉ិច, ៧រូបពីគណបក្សភ្លើងទៀន, ៥រូបពីគណបក្សខ្មែររួបរួមជាតិ, ៤រូបពីគណបក្ស​ប្រជាជនកម្ពុជា, ៣រូបពីគណបក្សខ្មែរស្រឡាញ់ជាតិ និង១រូបពីគណបក្សរស្មីខេមរា។
 
ស្រុកមង្គលបុរី៖ អួម ចាន់រ័ត្ន (គណបក្សខ្មែររួបរួមជាតិ) នៅឃុំបត់ត្រង់, ឈួង សាវេត (គណបក្សខ្មែររួបរួមជាតិ) និង ពុយ ធា (គណបក្សហ៊្វុនស៊ិនប៉ិច) នៅ​ឃុំគោកបល្ល័ង្គ, វ៉ាន់ ហ៊ុនអាយ (គណបក្សភ្លើងទៀន) នៅឃុំគយម៉ែង, សេង សៅមាន (គណបក្សភ្លើងទៀន) នៅឃុំអូរប្រាសាទ, មិន សារឿន (គណបក្ស​ខ្មែររួបរួមជាតិ) និង យ៉ា សាវិន (គណបក្សហ៊្វុនស៊ិនប៉ិច) នៅឃុំរហាត់ទឹក, ជិម សៅឌី (គណបក្សប្រជាជនកម្ពុជា) នៅឃុំឫស្សីក្រោក, ចក់ ម៉ៅ (គណបក្ស​ភ្លើងទៀន) នៅឃុំសឿ។
 
ស្រុកភ្នំស្រុក៖ ប៉ែ កន (គណបក្សហ៊្វុនស៊ិនប៉ិច) នៅឃុំណាំតៅ, ស៊ាន ឆោម (គណបក្ស​ហ៊្វុនស៊ិនប៉ិច) នៅឃុំស្ពាន​ស្រែង), ស្វាត់ ចាន់ថុន (គណបក្ស​ប្រជាជន​កម្ពុជា) នៅឃុំភ្នំដី។
 
ស្រុកអូរជ្រៅ៖ ឡុង សុគន្ធី (គណបក្ស​ខ្មែរ​រួបរួមជាតិ) នៅឃុំអូរបីជាន់។
 
ក្រុងប៉ោយប៉ែត៖ សំ ផល្លី (គណបក្សខ្មែរស្រឡាញ់ជាតិ) និង ចៅ រតនៈ (គណបក្សភ្លើងទៀន) នៅសង្កាត់ប៉ោយប៉ែត, ឃុន ចន្ទី (គណបក្សភ្លើងទៀន) នៅ​សង្កាត់ផ្សារកណ្តាល, ស៊ីណា ពេទ្យកញ្ញា (គណបក្ស​ខ្មែរស្រឡាញ់ជាតិ) នៅសង្កាត់អូរឫស្សី។
 
ក្រុងសិរីសោភ័ណ៖ ហម វណ្ណៈ (គណបក្សខ្មែររួបរួមជាតិ) នៅសង្កាត់កំពង់ស្វាយ, ធូ ណាគ្រី (គណបក្សប្រជាជនកម្ពុជា), រិន ដា (គណបក្សខ្មែរស្រឡាញ់ជាតិ) និង អ៊ូ ចាន់នេត (គណបក្ស​ភ្លើងទៀន) នៅ​សង្កាត់អូរអំបិល, ទុយ ចាន់ណាត (គណបក្សហ៊្វុនស៊ិនប៉ិច) នៅសង្កាត់ភ្នៀត។
 
ស្រុកថ្មពួក៖ ឡុត លីហ៊ុយ (គណបក្សរស្មីខេមរា) នៅ​ឃុំថ្មពួក។
 
ស្រុកម៉ាឡៃ៖ ប៉ៃ រ៉េន (គណបក្សភ្លើងទៀន) នៅ​ឃុំម៉ាឡៃ, គឹម ពៅ (គណបក្ស​ប្រជាជនកម្ពុជា) នៅ​ឃុំអូរស្រឡៅ, ព្រុំ សូណែត (គណបក្ស​ខ្មែររួបរួមជាតិ) និង ភួង ណាង (គណបក្សហ៊្វុនស៊ិនប៉ិច) នៅឃុំទួលពង្រ៕
 

Tag:
 បោះឆ្នោតឃុំ-សង្កាត់
© រក្សាសិទ្ធិដោយ thmeythmey.com