ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ចូរ​ស្វែងយល់​អំពី​សន្តាន​ក្បត់​របស់​មនុស្ស​ប្រុស​
17, Apr 2024 , 9:00 am        
រូបភាព
ការសម្តែង​នូវ​អាកប្បកិរិយា​ផឹត​ក្បត់​ត្រូវបាន​មនុស្ស​ស្រី​ជា​ច្រើន​មើល​ដឹង​តាម​លក្ខណៈ​ខុសៗ​ពីគ្នា​។ អ្នកខ្លះ​គ្រាន់តែ​យល់​ថា​ធ្វើការ​រួម​ភេទ​ជាមួយ​អ្នក​ដទៃ ហើយ​ខ្លះ​ទៀត​យល់​ថា​គាត់​កំពុងតែ​ដាក់​អារម្មណ៍​យ៉ាង​ជាប់​ជាមួយ​មនុស្ស​ផ្សេង​ម្នាក់​ទៀត​ដែល​វា​ជា​សញ្ញា​កំពុងតែ​បោកប្រាស់​ចិត្ត​នាង​។មាន​មនុស្ស​មួយចំនួន​ទៀត​យល់​ថា​គ្រាន់តែ​ការមើល​វិដេអូ​សិច​សោះ​ក៏​ជា​សញ្ញា​បំពាន​ដល់​ជីវិត​ផ្លូវភេទ​របស់​នាង​ដែរ​។ សញ្ញា​នៃ​រាល​ភាព​ក្បត់​គ្រប់​ប្រភេទ​អាច​មាន​លក្ខណៈ​ស្រដៀង​គ្នា ទោះបីជា​វា​ធ្វើអោយ​មនុស្ស​ស្រី​ពិបាក​នឹង​យល់​ដឹង​ក៏​ដោយ​។​

 
​តើ​គាត់​ជា​មនុស្ស​ទទួលខុសត្រូវ​ដែរ​ទេ​?
​សញ្ញា​នៃ​បុរស​ដែល​ប៉ិន​និយាយ​អេចអូច​បំផុត​នោះ​គឺជា​ពេលវេលា​មួយ​ដែល​គេ​ចង់​ចេញ​ឆ្ងាយ​ពី​ផ្ទះ ហើយ​ហាក់បីដូច​ជា​ង​ប្រើ​លេស​អ្វីមួយ​អញ្ជឹង​។ គាត់​នឹង​ត្រូវការ​ពេលវេលា​ចេញពីផ្ទះ​ដើម្បី​សាង​ទំនាក់ទំនង​ថ្មី​មួយ និង​និយាយ​កុហក់ថា​ខ្លួន​គាត់​នៅ​កន្លែង​ណាមួយ​ផ្សេង​ទៅវិញ​។ សញ្ញា​អាថ៌កំបាំង​មួយ​ចំនួន​ផ្សេង​ទៀត​នោះ​គឺ គេ​ចូលចិត្ត​ចៀសវាង​ការទទួលខុសត្រូវ​ទៅលើ​សកម្មភាព​របស់​ខ្លួន ដូច​ជា​ការ​ចំនាយពេល​វេលា​ទៅលើ​ការងារ​ច្រើន​ខុស​ពី​ធម្មតា​, ដើរ​កម្សាន្ត​ច្រើន ហើយ​ស្រាប់តែ​ឈប់​ធ្វើ​ភ្លាមៗ​តែម្តង ឬ​ចង់​នៅ​ម្នាក់ឯង​រយៈពេល​ខ្លី​ជាដើម​។ រឿង​អស់ទាំង​នេះ​ប្រហែល​ជា​បញ្ជាក់ថា​ដល់ពេល​ដែល​ត្រូវ​នៅ​ឆ្ងាយ​ពី​អ្នក ដើម្បី​យក​ពេលវេលា​នោះ​នៅ​ជាមួយ​ស្រី​ផ្សេង​ហើយ​។​
 
​ចំណាយ​ច្រើន​ហួស​
​ការផ្លាស់ប្តូរ​អាកប្បកិរិយា​នៃ​ការចំណាយ​អ្វីមួយ​គឺ​ជា​សញ្ញា​ដ៏​សំខាន់​មួយ​ផ្សេង​ទៀត​ដែល​មនុស្ស​ស្រី​គួរតែ​កត់សម្គាល់​។ ចូរ​មើល​កាត​ឥណទាន​របស់គាត់ និង​ការចំណាយ​របស់​គាត់​កាលពី​ខែ​មុនៗ​ដើម្បី​កំណត់​អំពី​រឿង​នេះ​។ បើសិន​ជា​អ្នក​ដឹងថា​មាន​ការចំណាយ​ទាំងឡាយណា​ដែល​មិន​ធម្មតា វា​អាច​ជា​រឿង​ល្អ​ដោយសារ​តែ​ការចំណាយ​នោះ​ផ្តល់​ទៅលើ​ស្នេហា​ថ្មី​របស់​គាត់​។​
 
​ពិនិត្យ​លើ​សញ្ញា​នៅក្នុង​ផ្ទះ​
​វា​គឺជា​រឿង​ដែល​កើតឡើង​ជា​ញឹកញាប់​សម្រាប់​មនុស្ស​បោកប្រាស់​ដែល​ធ្វើអោយ​សង្សារ ឬ​ប្រពន្ធ​នៅ​ផ្ទះ​ឃើញ​កន្ទុយ​កញ្ជោ​ង​របស់គេ​។ អ្នក​អាច​ពិនិត្យមើល​រាល់​សញ្ញា​ទាំងឡាយ​របស់​មនុស្ស​ម្នាក់​ផ្សេង​ទៀត​ដែល​មក​ដល់​ផ្ទះ​របស់​អ្នក​បើសិនជា​អ្នក​មក​វិញ​បន្ទាប់​ចេញពី​កន្លែង​ណាមួយ​។ វា​ជា​រឿង​ធម្មតា​ទេ​សម្រាប់​មនុស្ស​យើង​ចេញ​ពី​ណា​ទៅ​ណា​នោះ​។ បន្ទប់ទឹក ឬ​បន្ទប់ដេក​គឺជា​កន្លែង​ដែល​ទំនង​បំផុត​សម្រាប់​អ្នកស្វែងរក​អ្វីមួយ ប៉ុន្តែ​វា​មិនមែន​មាន​តែ​កន្លែង​តែ​ពីរ​នេះឡើយ គឺ​អាច​មាន​ច្រើន​ជាង​នេះ​ទៀត​។​
 
​ផ្លាស់ប្តូរ​អាកប្បកិរិយា​
​បើសិន​ជា​អ្នក​ដឹងថា ប្តី ឬ​សង្សារ​របស់​អ្នក​កំពុងតែ​ចាប់ផ្តើម​មាន​អាកប្បកិរិយា​ខុស​ពី​មុន​ភ្លាមៗ​តែ​ម្តងនោះ វា​អាច​ជា​សញ្ញា​ចង់​ក្បត់​ហើយ​ដោយសារ​មាន​មនុស្ស​ថ្មី​ម្នាក់​ទៀត​ធ្វើអោយ​គេ​ចាប់​អារម្មណ៍​។ មនុស្ស​ប្រុស​ប្រហែលជា ដឹង ឬ​មិន​ដឹង​អំពី​ការផ្លាស់ប្តូរ​ទាំង​នេះ ហើយ​ឆាប់​ខឹង​នៅពេល​សម្គាល់​ដឹង​អំពី​រឿងនេះ​។ ដូច្នេះ​បើ​សិន​ជា​គាត់​កំពុងតែ​មាន​អាកប្បកិរិយា​មួយ​ធ្វើអោយ​គេ និង​អ្នក​នៅ​ឆ្ងាយ​ពី​គ្នា ប្រហែល​ដោយសារតែ​មាន​ការផ្លាស់​ប្តូរ​មនោសញ្ចេតនា​របស់​គាត់​ហើយ​៕​
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com