ជាតិ
​​​ន​យោ​បាយ​ជាតិ​
លទ្ធផលបឋម៖ គណបក្សភ្លើងទៀននាំមុខ៣ឃុំនៅកំពង់ធំ និង១ឃុំនៅកំពង់ចាម
06, Jun 2022 , 10:16 am        
រូបភាព
លទ្ធផលដែលគណបក្សនយោបាយទទួលបាននៅឃុំផ្តៅជុំ
លទ្ធផលដែលគណបក្សនយោបាយទទួលបាននៅឃុំផ្តៅជុំ
ដោយ: រួបរួម
លទ្ធផលបឋមនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ដែលផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្ហាញថា គណបក្សភ្លើងទៀន អាចទទួលបានកៅអីមេឃុំចំនួន៤ ដែលក្នុងនោះ៣នៅខេត្តកំពង់ធំ និង១នៅខេត្តកំពង់ចាម។

 
នៅស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ មានឃុំចំនួន២ដែលគណបក្សភ្លើងទៀន បានឈ្នះ ក្នុងនោះឃុំដូង និងឃុំក្រយា។ គណបក្សនយោបាយ៥បានប្រកួតប្រជែងដណ្តើមអាសនៈចំនួន៥នៅឃុំដូង ដោយក្នុងចំណោមសន្លឹកឆ្នោតបានការ២៦៣៦ គណបក្សភ្លើងទៀន ទទួលបាន១២៤៥សំឡេង (៤៧,២៣ភាគរយ), គណបក្សប្រជាជនកម្ពុជា បាន៩៨៣ សំឡេង (៣៧,២៩ភាគរយ) គណបក្សហ្វ៊ុនស៊ិនប៉ិច ២៣៩សំឡេង (៩,០៧ភាគរយ) គណបក្សខ្មែរស្រឡាញ់ជាតិ ១៣៩សំឡេង (៥,២៧ភាគរយ) និងគណបក្សសញ្ជាតិកម្ពុជា៣០សំឡេង (១,១៤ភាគរយ)។
 
ដូចគ្នាផងដែរនៅឃុំក្រយា ដែលមាន៧អាសនៈ គណបក្សចំនួន៥បានចូលរួមប្រកួតប្រជែង ដោយក្នុងចំណោមសន្លឹកឆ្នោតបានការ២៩៩២ គណបក្សភ្លើងទៀន បាន១៣៨៨សំឡេងសំឡេង (៤៦,៣៩ភាគរយ) គណបក្សប្រជាជនកម្ពុជា ១១២៨សំឡេង (៣៧,៧០ភាគរយ) គណបក្សហ្វ៊ុនស៊ិនប៉ិច ៣៤៦សំឡេង (១១,៥៦ភាគរយ)គណបក្សខ្មែររួបរួមជាតិ ៩៩សំឡេង (៣,៣១ភាគរយ) គណបក្សសញ្ជាតិកម្ពុជា៣១សំឡេង (១,០៤ភាគរយ)។
 
ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ មាន៩អាសនៈ ដោយសន្លឹកឆ្នោតបានការមាន៤៤៣៧។ គណបក្សចំនួន៦បានចូលរួមប្រកួតប្រជែង ដោយគណបក្សភ្លើងទៀន ទទួលបាន២២៨៥សំឡេង (៥១,៥០ភាគរយ), គណបក្សប្រជាជនកម្ពុជា បាន១៧៨៩សំឡេង (៤០,៣២ភាគរយ), គណបក្សហ៊្វុនស៊ិនប៉ិច បាន១៧៤សំឡេង (៣,៩២ភាគរយ), គណបក្សសញ្ជាតិកម្ពុជាបាន៧៦សំឡេង (១,៧១ភាគរយ), គណបក្សខ្មែរស្រឡាញ់ជាតិ ៦២ សំឡេង (១,៤០ភាគរយ) គណបក្សខ្មែររួបរួមជាតិ ៥១សំឡេង (១,១៥ភាគរយ)។
 
រីឯខេត្តកំពង់ចាម លទ្ធផលបឋមបង្ហាញថា គណបក្សភ្លើងទៀន ឈ្នះនៅឃុំផ្តៅជុំ ស្រុកជើងព្រៃ។ ឃុំនេះ មាន៩អាសនៈ ដោយគណបក្សចំនួន៣បានចូលរួមប្រកួតប្រជែង។ ក្នុងចំណោមសន្លឹកឆ្នោតបានការ៤៤៥៩ គណបក្សភ្លើងទៀន ទទួលបាន២២៩៦សំឡេង (៥១,៤៩ភាគរយ), គណបក្សប្រជាជនកម្ពុជា បាន២០៧៦សំឡេង (៤៦,៥៦ភាគរយ) និងគណបក្សសញ្ជាតិកម្ពុជា បាន៨៧សំឡេង (១,៩៥ភាគរយ)។
 
លទ្ធផលបឋមនៃការបោះឆ្នោតកាលពីថ្ងៃអាទិត្យ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជាទំនងជាទទួលបាន១៦៤៨កៅអី-សង្កាត់ ក្នុងចំណោម១៦៥២ឃុំ-សង្កាត់ទាំងអស់ដែលខ្លួនបានឈរឈ្មោះ ខណៈគណបក្សភ្លើងទៀន អាចបាន៤។ គណបក្សផ្សេងទៀត ក៏នឹងអាចទទួលបានកៅអីសមាជិកក្រុមប្រឹក្សាផងដែរ៕
 

Tag:
 បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com