កីឡាអន្តរជាតិ
អន្តរជាតិ
Zidane ឬ Mourinho អាចជាបេក្ខភាពជំនួស Pochettino នៅ PSG
13, Jun 2022 , 11:02 am        
រូបភាព
លោក Mauricio Pochettino នឹងចាកចេញពីតំណែងអ្នកចាត់ការទូទៅក្រុម Paris St-Germain បន្ទាប់ពីមានការពិភាក្សាជាមួយក្លិបយក្សបារាំងនេះរួចនៅសប្តាហ៍មុន។ Zinedine Zidane, Jose Mourinho និងលោក Christophe Galtier អ្នកចាត់ការ Nice ស្ថិតក្នុងបេក្ខភាព ជំនួស Pochettino។


បើទោះបីក្លិប PSG មិនទាន់ប្រកាសជាផ្លូវការ ប៉ុន្តែគេដឹងច្បាស់ថាលោក Pochettino នឹងត្រូវចាកចេញពី Le Parc des Princes ទាំងនៅសល់កិច្ចសន្យាមួយឆ្នាំទៀត ដោយជំនួសអ្នកថ្មីនៅរដូវកាលថ្មីខាងមុខ។
 
បើតាមការចុះផ្សាយរបស់កាសែត BBC លោក Zinedine Zidane ដែលកំពុងទំនេរពីការងារ រួមជាមួយលោក Jose Mourinho អ្នកចាត់ការ AS Roma និងគ្រូបង្វឹក Nice លោក Christophe Galtier ស្ថិតក្នុងចំណោមបេក្ខភាពនាំមុខគេ ដើម្បីជំនួសកៅអីរបស់អ្នកចាត់ការសញ្ជាតិអាហ្សង់ទីន ក្រោយកាន់តំណែងបានពីរដូវកាល។
 
ក្រោមការដឹកនាំរបស់អ្នកចាត់ការសញ្ជាតិអាហ្សង់ទីន វ័យ៥០ឆ្នាំ PSG បានលើកពានលីគកំពូលបារាំង Ligue1 រដូវមុន ប៉ុន្តែធ្លាក់ត្រឹមវគ្គ១៦ក្រុមចុងក្រោយការប្រកួត Champions League។
 
ឈ្នះពានក្នុងស្រុកច្រើនក្តី ប៉ុន្តែហាសេដ្ឋីកាតា លោក Nasser Al-Khelaifi ជាប្រធាន  PSG មានមហិច្ចតាចង់ឈ្នះជើងឯកអឺរ៉ុបជាលើកដំបូងក្នុង ប្រវត្តិសាស្ត្រក្លិប ហើយនេះជាមូលហេតុដែលក្លិបបញ្ចប់លោក Pochettino អតីតអ្នកចាត់ការ Tottenham Hotspur ពីតំណែង។ 
 
PSG ធ្លាប់ឈានដល់វគ្គផ្តាច់ព្រ័ត្រក្របខណ្ឌអឺរ៉ុបមួយលើកប៉ុណ្ណោះ កាលស្ថិតក្រោមការដឹកនាំរបស់អ្នកចាត់ការ Thmas Tochel ហើយទទួលបានត្រឹមរងជើងឯកក្រោយចាញ់ Bayern Munich ១-០ នៅរដូវកាល ២០១៩-២៩៕
 

Tag:
 Mauricio Pochettino
  Paris St-Germain
© រក្សាសិទ្ធិដោយ thmeythmey.com