ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ថើប​ក៏មាន​ប្រយោជន៍​ដល់​សុខភាព
14, Jun 2022 , 11:29 pm        
រូបភាព
​តាម​ការសិក្សា​ស្រាវជ្រាវ​នាពេល​ថ្មីៗ​នេះ​បាន​អោយដឹងថា អ្នក​នឹង​អាច​ទទួលបាន​អត្ថប្រយោជន៍ ៨​យ៉ាង​ពី​ការ​ថើប​គ្នា​។ ខាងក្រោម​នេះ​ជា​អត្ថប្រយោជន៍​ទាំងនោះ​។​ជួយ​កាត់បន្ថយ​សម្ពាធ​ឈាម​

  1. ​បំបាត់​ការឈឺចាប់​បែប​រមួល និង​ឈឺក្បាល​
  2. ​បំបាត់​ជំងឺ​ពុក​ធ្មេញ​
  3. ​បង្កើន​អ័រម៉ូន​ធ្វើអោយ​សប្បាយចិត្ត​
  4. ​រំលាយ​ជាតិ​ខ្លាញ់​
  5. ​បង្កើន​ការស្រឡាញ់​ខ្លួនឯង​
  6. ​អាច​ធ្វើអោយ​មុខ​នៅ​ក្មេង​
  7. ​ការ​ថើប​គឺជា​ឧបករណ៍​វាស់វែង​ទៅលើ​ភាព​ចុះសម្រុង​ខាង​ផ្លូវភេទ​
 
 ការ​ថើប​ជួយ​ភ្ញោ​ច​ទៅលើ​សារធាតុ​គីមី​ក្នុង​ខួរក្បាល​ដែល​ធ្វើអោយ​មាន​អារម្មណ៍ល្អ​ដូចជា Serotonin, Dopamin, និង​អុក​ស៊ី​តូ​ស៊ីន​។ ការ​ថើប​ជួយ​បង្កើន​ការស្រឡាញ់​ខ្លួនឯង​តាមរយៈ​ការធ្វើអោយ​អ្នក​មាន​សេចក្តីស្រឡាញ់ និង​ទំនាក់ទំនង​។ ការសិក្សារ​មួយ​បាន​រកឃើញថា បុរស​ដែល​ត្រូវបាន​ប្រពន្ធ​ខ្លួន​ថើប​មុនពេល​ទៅ​ធ្វើការ​អាច​រក​ប្រាក់ចំណូល​បាន​កាន់តែ​ច្រើន​។
 
​ចំណែកឯ​ការ​អោប​គ្នា​ក៏​មាន​អត្ថប្រយោជន៍​របស់​វា​ផងដែរ​។ ការសិក្សា​ស្រាវជ្រាវ​មួយ​នៅ​ឯ​សាកលវិទ្យាល័យ North Carolina បាន​រកឃើញថា ការ​អោប​អាច​បន្ថយ​សម្ពាធ​ឈាម​បាន​យ៉ាង​អស្ចារ្យ ព្រមទាំង​ជួយ​បង្កើន​ចំនួន​អ័រម៉ូន​អុក​ស៊ី​តូ​ស៊ីន ដែល​ជា​អ័រម៉ូន​ធ្វើអោយ​អារម្មណ៍ល្អ​តាមរយៈ​ការ​ថើប ដែល​ជួយ​អោយ​មនុស្ស​បំបាត់​ភាព​គ្រុនក្តៅ​, សម្រួល​អារម្មណ៍​, បំបៅ​ដោះ​កូន និង​ឈាន​ដល់​ចំណុច​កំពូល​នៃ​ការ​រួមភេទ​។ ស្ត្រី​ដែល​គេ​សិក្សា​នោះ​ត្រូវបាន​ប្តី​របស់​ខ្លួន​អោប​យ៉ាងច្រើន ហើយក៏​មាន​ចំនួន​អ័រម៉ូន​អុក​ស៊ី​តូ​ស៊ីន​ចេញ​ច្រើន​ដែរ​។ ក្រោយមក​ទៀត​លទ្ធផល​សម្ពាធ​ឈាម Systolic របស់​ពួកគេ​ឃើញ​ថា​ចុះ​បាន ១០​មី​លី​ម៉ែត្រ​បា​រ៉​ត (mm/Hg) ដែល​វា​ច្រើនជាង​ស្ត្រី​ដែល​មាន​ចំនួន​អ័រម៉ូន​អុក​ស៊ី​តូ​ស៊ីន​ទាប​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com