ជាតិ
អត្ថបទពាណិជ្ជកម្ម
វេរលុយពីថៃបានភ្លាមៗ តាមរយៈ DeeMoney មកកាន់ អេ អឹម ខេ!
18, Jun 2022 , 9:29 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ ថ្ងៃទី១៨​ ខែមិថុនា ឆ្នាំ២០២២: អេ អឹម ខេ ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេ លើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជន បានសហការជាមួយក្រុមហ៊ុន DeeMoney ដើម្បីផ្ដល់ភាពងាយស្រួល ក្នុងការវេរប្រាក់ពីប្រទេសថៃ មកកាន់ប្រទេសកម្ពុជា។

តាមរយៈកិច្ចសហប្រតិបត្តិការនេះ អតិថិជនដែលប្រកបរបរអាជីវកម្ម និងពលករធ្វើការនៅប្រទេសថៃទាំងអស់ អាចវេរប្រាក់ទៅគ្រប់គណនីធនាគារ ដែលស្ថិតនៅក្រោមប្រព័ន្ធបាគង រួមបញ្ចូលទាំង អេ អឹម ខេ និងធនាគារធំៗនៅក្នុងប្រទេសកម្ពុជា។ ការវេរប្រាក់គឺអាចធ្វើបាននៅលើទូរស័ព្ទដៃ ឬវេរដោយផ្ទាល់នៅសាខារបស់ DeeMoney។


 
លោក ជា រតនា នាយកប្រតិបត្តិគ្រប់គ្រងបណ្តាញភ្នាក់ងារមានប្រសាសន៍ថា ៖“យើងពិតជាមានសេចក្ដីរំភើប ដែលបានសហការជាមួយក្រុមហ៊ុន Deemoney ដែលជាក្រុមហ៊ុននាំមុខគេមួយ លើការវេរប្រាក់ពីប្រទេសថៃ ទៅអន្ដរជាតិ។ ហើយកិច្ចសហប្រតិបត្តិការនេះ គឺជាការបោះជំហានមួយសម្រាប់ អេ អឹម ខេ ថ្មីមួយទៀត ក្នុងការជួយសម្រួលដល់ពលករធ្វើការនៅប្រទេសថៃ អាចវេរប្រាក់មកកាន់បងប្អូន សាច់ញាតិដែលរស់នៅប្រទេសកម្ពុជា យ៉ាងងាយស្រួល សុវត្តិភាពខ្ពស់ និងរហ័ស។”
 
លោកបានបន្ថែមទៀតថា៖ “នេះជាកិច្ចសហការប្រតិបត្តិការថ្មីមួយទៀត ដែល អេ អឹម ខេ បានចាប់ដៃគូជាមួយក្រុមហ៊ុនដ៏ធំនៅក្រៅប្រទេស ដើម្បីផ្ដល់ផលប្រយោជន៍ដល់អតិថិជនរបស់យើង។ ហើយ អេ អឹម ខេ នឹងបន្ដខិតខំប្រឹងប្រែង ផ្ដល់ផលប្រយោជន៍ដ៏ល្អបំផុតរបស់សេវាកម្ម និងផលិតផលហិរញ្ញវត្ថុដល់អតិថិជនរបស់យើង។”
 
លោក Aswin Phlaphongphanich អគ្គនាយក និងជាស្ថាបនិករបស់ក្រុមហ៊ុន Deemoney មានប្រសាសន៍ថា៖ “កិច្ចសហប្រតិបត្តិការនេះ នឹងជួយបង្កើនភាពខ្លាំងស្នូលរបស់ក្រុមហ៊ុនទាំងពីរ តាមរយៈការធ្វើឲ្យរបៀបក្នុងការវេរប្រាក់ឆ្លងប្រទេសកាន់តែមានភាពងាយស្រួល សុវត្តិភាព និងរហ័សសម្រាប់អតិថិជនរបស់យើង ដោយធ្វើនៅលើកម្មវិធីទូរស័ព្ទ DeeMoney Neo ពីបណ្ដាញឥណទានគណនីធនាគារ ទៅកាន់គ្រប់ធនាគារធំៗតាមប្រព័ន្ធបាគង”។
 
អតិថិជនទាំងអស់ អាចវេរយ៉ាងងាយស្រួលទៅកាន់ប្រទេសកម្ពុជា តាមរយៈការទៅសាខា DeeMoney ផ្ទាល់ ដែលមានទីតាំងនៅ Sukhumvit Soi 8 (BTS Nana) ឬអនុវត្តតាមជំហាននីមួយៗដូចខាងក្រោម ដើម្បីដំឡើងកម្មវិធី និងវេរយ៉ាងងាយស្រួល៖
ដំឡើងកម្មវិធីទូរស័ព្ទ DeeMoney Neo ពី App Store ឬ Play Store
បំពេញព័ត៌មានដែលចាំបាច់
បន្ថែមគណនីអ្នកទទួល
បញ្ចូលទឹកប្រាក់ដែលត្រូវវេរ
ជ្រើសរើសដកលុយសុទ្ធ ឬវេរចូលគណនីសន្សំ
រក្សាទុក QR code
ទូទាត់ប្រាក់ដោយប្រើប្រាស់ QR code  តាមគ្រប់កម្មវិធីទូរស័ព្ទរបស់ធនាគារថៃ៕
 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com