អត្ថបទពាណិជ្ជកម្ម
គំរូល្អ! គ្រូ និងសិស្សនៅ​គ្រឹះស្ថានសិក្សា Aii-AIS នាំគ្នាដើររើសសំរាមនៅតំបន់សំខាន់ៗនៃទឹកដី សៀមរាប
19, Jun 2022 , 2:06 pm        
រូបភាព
 ភ្នំពេញ- សិស្សានុសិស្ស  រួមទាំងបុគ្គលិកសិក្សាប្រមាណ​៣០០​នាក់ មកពីគ្រឹះស្ថានអប់រំរបស់អ្នកឧកញ៉ាគួច  ម៉េងលី បានរៀបចំទិវាបរិស្ថាន ដោយនាំគ្នាដើ​រ​រើ​ស​សំ​រា​មនៅតាមទីតាំងសំខាន់ៗចំនួន៨ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីរួមចំណែកផ្ស​ព្វផ្សាយចំណេះដឹង  ​ស្ដី​ពី​ប​រិ​ស្ថា​​​ន​រ​ស់នៅអនាម័យ សុខុមាលភាព សោភ័ណភាព និងចូលរួមយុទ្ធនាការលើកកម្ពស់បរិស្ថានបៃតង​ដ​ល់​សា​ធា​រ​ណ​ជន  ជាពិសេសផ្ដល់គំរូល្អក្នុងការថែរក្សាអនាម័យបរិស្ថាននៅកម្ពុជា។
 
លោក  រឿង  សុភាព  នាយកចាងហ្វាងសាលារៀន អន្តរទ្វីប អាមេរិកាំង បានឱ្យដឹងថា  ទីតាំងដែលត្រូវយុទ្ធនាការសម្អាតនោះចាប់ពីអគារមជ្ឈមណ្ឌលភាសាអេ អាយ អាយ និងសាលារៀន អ​ន្តរ​ទ្វីប អាមេរិកាំង សាខាសៀមរាប ដែលស្ថិតនៅសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ដោយក្រុមទី១ និងទី២ ចាប់ពីស្តុបផ្សារលើកាត់តាមបណ្តោយផ្លូវលោកតាណឺយ បត់តាមផ្លូវ៧​មករាទៅរង្វង់មូលវត្តដំណាក់។ ក្រុមទី៣ និងទី៤ ពីផ្លូវលំលូទឹកស្អុយក្រោយផ្សារទំនើបអង្គរ បត់ឡើ​ង​តា​មផ្លូវបាក់ខែង ហើយប​ត់តាមផ្លូវតាភុល រួចបត់តាមផ្លូវ សម្តេច ទេព វង្ស ទៅកាន់មន្ទីរពេទ្យខេត្ត។
 


ដោយឡែក ក្រុមទី៥ និងទី៦ ពីស្តុបផ្សារញ៉ែតាមផ្លូវជាតិលេខ៦ បត់ចូលផ្លូវស៊ីវុត្ថា តាមស្តុបសុខា រួចបត់ឡើងតាមផ្លូវសម្តេច ទេព វង្ស ឆ្ពោះទៅស្ពានវត្តបូព៌ បត់ស្តាំទៅកាន់ស្ថានីយប្រេងឥន្ទនៈតូលតាល់។  ខណៈក្រុមទី៧ និងទី៨ ពីស្តុបផ្សារលើតាមផ្លូវជាតិលេខ៦ ឆ្ពោះទៅកាន់សាលារៀន អន្តរទ្វីប អាមេរិកកាំង (ទល់មុខផ្សារទំនើបអង្គរ)។
 
នាយកចាងហ្វាងរូបនេះ បានបញ្ជាក់ថា យុទ្ធនាការនេះ ធ្វើឡើងក្នុងគោលបំណងជំរុញឱ្យសិស្សានុសិស្ស  លោកគ្រូ  អ្នកគ្រូ បានចូលរួមចំណែកក្នុងការផ្សព្វផ្សាយអប់រំ ចំណេះដឹងស្ដីពីបរិស្ថានរស់នៅ  អនាម័យ សុខភាព  សោភ័ណភាព នៃក្រុងសៀមរាបឱ្យកាន់តែប្រសើរ។
 


លោក បាននិយាយថា៖ «សកម្មភាពនេះយើងធ្វើឡើងដើម្បីចូលរួមបំផុសគំនិត លើកកម្ពស់ស្មារតីម​ហា​​​ជន លោកគ្រូ អ្នកគ្រូ ប្អូនៗសិស្សានុសិស្សឱ្យគាត់ជួយចូលរួមថែរក្សាសោភណ្ឌភាពបរិស្ថាននៅក្នុងស​​ហគមន៍របស់សាលា ក៏ដូចជានៅក្នុងក្រុងនៃខេត្តសៀមរាបតែម្តង។ អ្វីដែលពិសេសជាងនេះ ទៅទៀ​តនោះ  គឺដើម្បីចូលរួមថែរក្សាបរិស្ថានបៃតងដល់សង្គម  លើកទឹកចិត្តដល់ប្រជាពលរដ្ឋទូទៅដែលរស់នៅ​ក្នុងខេត្តសៀប​រាមឱ្យកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទីក។»
 
លោកបន្ថែមថា «បរិស្ថានរស់នៅមានសារៈសំខាន់សម្រាប់សុខភាពរបស់យើងគ្រប់គ្នាក៏ដូចជាសុ​ខុមា​ល​​​ភា​ពសាធារណៈ កាលណាយើងមានបរិស្ថានល្អចឹងវានឹងបង្កភាពងាយស្រួលដល់ការអភិវឌ្ឍវិស័យ​ទេ​​​ស​ចរណ៍ ដូចយើងបានដឹងហើយថា ក្រុងសៀមរាប គឺជាក្រុងទេសចរណ៍ ចឹងបរិស្ថានគឺពិតជាសំខាន់ណា​ស់ ហើយជាមុខមាត់របស់ប្រទេសជាតិយើងទាំងមូលផងដែរ អ៊ីចឹងក្រៅពីបរិស្ថានល្អ ស​ម្រា​ប់​វិស័យ​​ទេសចរណ៍ សុខុមាលភាព វិស័យសុខាភិបាល សេដ្ឋកិច្ច និងសង្គមក៏ជាសារៈសំខាន់ដែលយើ​ង​មិនគួរមើលរំលងដែរ។ 


 
លោក​ រឿង​ សុភាព អះអាងថា ទីណាមាន មជ្ឈមណ្ឌលភាសាអេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ទីនោះជាគំរូដ៏ល្អមួយក្នុងការចូលរួម ចំណែកកា​រ​ពា​រ​បរិស្ថានក្នុងទីក្រុង ជាពិសេសសិ​ស្សា​នុសិ​ស្ស​ជាគំរូល្អ ក្នុងសង្គមធ្វើជាពលរដ្ឋល្អក្នុងការចូលរួម ស​ហ​កា​រ​ និងថែរក្សាអនាម័យ សុខភាព។
 
ជុំវិញបញ្ហានេះអ្នកឧកញ៉ា  គួច  ម៉េងលី កាលពីពេលកន្លងទៅធ្លាប់មានប្រសាសន៍ថា  ការប្រារព្ធទិវាបរិស្ថានេះ  គឺចង់ដាស់តឿនស្មារតីដល់សិ​ស្ស​ ដើម្បីឱ្យពួកគេបន្តដាស់តឿន ស្មារតីដល់ក្រុមគ្រួសារពួកគេក្នុងការថែរក្សាអនាម័យបរិស្ថាន។ ជាពិ​សេ​ស​ គឺណែនាំឱ្យប្រជាពលរដ្ឋចេះទុកដាក់ គ្រប់គ្រង និងចេះចោលសំរាមឱ្យបានត្រឹមត្រូវ។
 
អ្នកឧកញ៉ា  បន្តថា ការបោះសំរាមពាសវាលពាសកាល  ពេលភ្លៀងមកម្តងៗធ្វើឱ្យសំរាមទាំងនះ ហូ​រ​ចូល​លូបណ្តាលឱ្យស្ទះលូ ព្រមទាំងនាំឱ្យប៉ះពាល់ការរស់នៅរបស់ប្រជាពលរដ្ឋ។


 
គួរបញ្ជាក់ផងដែរថា  នេះមិនមែនជាលើកទី១ទេ ដែលមជ្ឈមណ្ឌលភាសាអេ  អាយ  អាយ  និង សាលារៀន  អន្តរទ្វីប  អាមេរិកាំង  សហការជាមួយអាជ្ញាធរពាក់ព័ន្ធប្រារព្ធយុទ្ធនាការសម្អាតបរិស្ថាន  ដើ​​ម្បីឱ្យ​​ប​រិ​ស្ថានគ្មានសំរាម។ លើសពីនេះគ្រឹះស្ថានសិក្សាដ៏មានប្រជាប្រិយភាពនេះ បានផ្សព្វផ្សាយពីគ្រោះថ្នា​ក់​នា​នា​ ដែលគំរាមកំហែងដល់បរិស្ថាន រួមទាំងចំណេះដឹងស្តីពីបរិស្ថាន ព្រោះបញ្ហានេះ ទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ  និងការចូលរួមចំណែករបស់ពលរដ្ឋ សិស្សានុសិស្ស ក្នុងការចូលរួមកាត់បន្ថយសំរាមជា​មួ​យ​នឹង​​រដ្ឋាភិបាលកម្ពុជា និងលើកកម្ពស់ការថែរក្សាបរិស្ថានបៃតង ក្នុងសង្គមជាតិ និងពិភពលោក។
 
បវេសនកាលថ្មីឆ្នាំសិក្សា២០២២-២០២៣ សម្រាប់មជ្ឈមណ្ឌលភាសាអេ អាយ អាយ សាខា សៀមរាប ចូលរៀនថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ជាមួយនឹងការផ្តល់ជូនអាហារូបករណ៍ ពី១០-៤០%។ ជាមួយគ្នានេះ កម្មវិធីសិក្សាពេញមួយថ្ងៃនៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាខេត្តសៀមរាប ក៏មានការផ្តល់ជូនអាហារូបករណ៍រហូតដល់១៥% ការលើកលែងពាក្យសុំចូលរៀន៥០% និងបានចូលរួមកម្មវិធីរៀនត្រៀមសម្រាប់ឆ្នាំសិក្សាថ្មីដោយឥតគិតថ្លៃ និងចូលរៀននៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។
 
សូមជម្រាបជូនថា មជ្ឈមណ្ឌលភាសា អេ អាយ អាយ ជាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលភាសាអង់គ្លេស ចិន និងភាសាថៃ ឈានមុខគេនៅកម្ពុជា និងសាលារៀន អន្តរទ្វីប អាមេរិកាំង ជាគ្រឹះស្ថានអប់រំ ដែលផ្ដោតសំខាន់ទៅលើចំណេះដឹងទូទៅចាប់ពីថ្នាក់ក្រោមមត្តេយ្យសិក្សា រហូតដល់វិទ្យាល័យ ដោយផ្ដោតទៅលើគុណភាព វិន័យ និងសេវាកម្មល្អ។ បច្ចុប្បន្នគ្រឹះអប់រំឈានមុខគេមួយនេះ មាន៦សាខាធំៗនៅក្នុងរាជធានីភ្នំពេញ រួមមាន សាខាម៉ៅសេទុង ទួលគោក ចាក់អង្រែ ចោមចៅ ផ្សារថ្មី សាខាជ្រោយចង្វារ និងបន្តពង្រីកសក្តានុពលរបស់ខ្លួនទូទាំង២៥រាជធានីខេត្ត៕
 








(អត្ថបទពាណិជ្ជកម្ម)
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com