កីឡាអន្តរជាតិ
អន្តរជាតិ
AFC Asian Cup៖ អូស្ដ្រាលី ឈប់ដេញថ្លៃធ្វើម្ចាស់ផ្ទះវិញ្ញាសាបុរស តែចង់ធ្វើម្ចាស់ផ្ទះវិញ្ញាសាស្រ្តីវិញ
03, Sep 2022 , 5:59 pm        
រូបភាព
ពានរង្វាន់ AFC Asian Cup 2023 រូបពី AFF
ពានរង្វាន់ AFC Asian Cup 2023 រូបពី AFF
សហព័ន្ធបាល់ទាត់អូស្ដ្រាលី (FFA) បានបញ្ជាក់ថា នឹងមិនបន្ដដេញថ្លៃធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ AFC Asian Cup 2023 ទៀតទេ ព្រោះមានគោលដៅផ្សេងសម្រាប់ធ្វើជាម្ចាស់ផ្ទះ AFC Women’s Asian Cup 2026។ FFA នឹងប្រគល់ឯកសារទាក់ទងផ្សេងៗ ទៅសហព័ន្ធបាល់ទាត់ទ្វីបអាស៊ី (AFC) ទៅតាមពេលវេលាដែល បានកំណត់។


 
យោងទៅលើការផ្សាយជាផ្លូវការរបស់ FFA អូស្ដ្រាលី នឹងមិនបន្ដប្រជែងធ្វើជាម្ចាស់ផ្ទះជាមួយ សហព័ន្ធបាល់ទាត់ផ្សេងទៀតទេ។ អូស្ត្រាលី បង្វែរចំណាប់អារម្មណ៍ខ្លួនលើការធ្វើជាម្ចាស់ផ្ទះប្រកួត AFC Women’s Asian Cup 2026 វិញ។
 
កាលពីថ្ងៃទី១៨ ខែកក្កដា AFC បានបង្ហាញនូវសមាសភាពសហព័ន្ធបាល់ទាត់ចំនួន៤ ដែលបានបង្ហាញចំណាប់អារម្មណ៍ ពីការចង់ធ្វើជាម្ចាស់ផ្ទះ AFC Asian Cup 2023 ក្នុងនោះរួមមាន៖ កីឡាបាល់ទាត់អូស្ដ្រាលី, សមាគមបាល់ទាត់ឥណ្ឌូណេស៊ី, សមាគមបាល់ទាត់កូរ៉េ និងសមាគមបាល់ទាត់កាតា។
 
គួរបញ្ជាក់ផងដែរថា ប្រទេសចិន បានប្រកាសដកខ្លួនធ្វើជាម្ចាស់ផ្ទះ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ដោយការរីករាលដាលឡើងវិញនូវជំងឺកូវីដ-១៩ ៕
 

Tag:
 បាល់ទាត់
  AFC Asian Cup
© រក្សាសិទ្ធិដោយ thmeythmey.com