កីឡាអន្តរជាតិ
អន្តរជាតិ
លោក Kalyan Chaubey ជាប់ឆ្នោតជាប្រធានសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌា
03, Sep 2022 , 9:29 pm        
រូបភាព
លោក Kalyan Chaubey, លោក N A Haris និង លោក Kipa Ajay ក្បាលម៉ាស៊ីនថ្មីរបស់ AIFF បន្ទាប់ពីបោះឆ្នោត ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ រូបពី Indian Football Team
លោក Kalyan Chaubey, លោក N A Haris និង លោក Kipa Ajay ក្បាលម៉ាស៊ីនថ្មីរបស់ AIFF បន្ទាប់ពីបោះឆ្នោត ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ រូបពី Indian Football Team
លោក Kalyan Chaubey អតីតអ្នកចាំទីជម្រើសជាតិឥណ្ឌា បានជាប់ឆ្នោតជាប្រធានសហព័ន្ធបាល់ទាត់ឥណ្ឌា បន្ទាប់ពីការបោះឆ្នោតកាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២។ លោក Kalyan Chaubey ឈ្នះគូប្រជែង លោក Bhaichung Bhutia ដោយសំឡេង ៣៣-១។


 
យោងទៅលើហ្វេសប៊ុក AIFF កាលពីថ្ងៃសុក្រ ទី៣ ខែកញ្ញា សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌា (AIFF) បានបោះឆ្នោតរើសក្បាល់ម៉ាស៊ីន ដឹកនាំ បន្ទាប់ពីរួចពិន័យពីFIFA។ បន្ទាប់ពីបោះឆ្នោតសម្រេចជាផ្លូវការ AIFF បានប្រកាសសមាសភាពដឹកនាំ ធំៗចំនួន៣ គឺ លោក Kalyan Chaubey ជាប្រធាន, លោក NA Harris អនុប្រធាន និង Kipa Ajay ជាហិរញ្ញិក។
 
លោក Kalyan Chaubey វ័យ៤៥ឆ្នាំ គឺជាអតីតកីឡាករដំបូងគេដែលក្លាយជាអ្នកដឹកនាំ AIFF ក្នុងពេល៨៥ឆ្នាំ។ 
 
ក្រោយពេលជាប់ឆ្នោត លោក N A Haris ក្នុងនាមតំណាងឲ្យ AIFF អរគុណចំពោះសមាជិកទាំងអស់សម្រាបការសម្រេចចិត្តជ្រើសរើសអ្នកទាំងបី ដឹកនាំអាណត្តិថ្មីរបស់ AIFF។ អនុប្រធានរូបនេះ បានប្ដេជ្ញាថា៖« យើង មានកិច្ចការដ៏ធំមួយនៅចំពោះមុខ ដោយសារ AIFF បានឆ្លងកាត់ដំណាក់កាលដ៏លំបាកមួយក្នុងរយៈពេលថ្មីៗនេះ ហើយក្លាយជាភារកិច្ចរបស់យើងក្នុងការកសាង និងប៉ះប៉ូវឡើងវិញ។»។
 
គួរបញ្ជាក់ថា ការបោះឆ្នោត ត្រូវធ្វើនៅថ្ងៃទី២៨ ខែសីហា ប៉ុន្ដែត្រូវលើកពេលដោយសារត្រូវព្យួរ និងដាក់ពិន័យ ពីFIFA ហេតុនេះហើយ ទើប AIFF សម្រេចធ្វើនៅថ្ងៃទី២ ខែកញ្ញានេះ ដោយមានបានការអនុញ្ញាតពី តុលាការកំពូល និងការពិនិត្យយ៉ាងដិតដល់ពី FIFA និង AFC៕

Tag:
 បាល់ទាត់
  AIFF
© រក្សាសិទ្ធិដោយ thmeythmey.com