កីឡាអន្តរជាតិ
អន្តរជាតិ
ក្លិប EPL ចាយអស់២,១៩ពាន់លានដុល្លារលើការផ្ទេរកីឡាករ ដោយ Chelsea ចាយច្រើនជាងគេ ឯ Forest ទិញកីឡាករថ្មី២១នាក់
04, Sep 2022 , 12:59 pm        
រូបភាព
ក្លិបកីឡាបាល់ទាត់ទាំងអស់ ក្នុងក្របខណ្ឌ Premier League បានចំណាយប្រាក់សរុប ២,១៩ពាន់លានដុល្លារលើការផ្ទេរកីឡាករអំឡុងទីផ្សារដោះដូរលើកទី១ប្រចាំរដូវកាល ២០២២-២០២៣។ បើតាមរបាយការណ៍របស់ក្រុមហ៊ុនគណនេយ្យ Deloitte នេះជាការចំណាយច្រើនបំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រលីគកំពូលអង់គ្លេស។


 
បើយោងតាមរបាយការណ៍ Deloitte ការចំណាយ ២,១៩ពាន់លានដុល្លារលើការផ្ទេរកីឡាកររដូវកាល ២០២២-២៣ បានកើនលើសកំណត់ត្រាចាស់កាលពីឆ្នាំ២០១៧ ដែលចំណាយអស់ ១,៦៦ពាន់លានដុល្លារ ពោលគឺកើនដល់៥៣០លានដុល្លារ។
 
ក្នុងចំណោមក្លិបទាំង២០នៃលីគកីឡាបាល់ទាត់កំពូអង់គ្លេស គ្មានក្រុមណាមួយមិនចំណាយប្រាក់ទិញចូលកីឡាករថ្មីទៅរួមក្រុមនោះទេ ដោយគ្រាន់តែចាយតិច និងច្រើនប៉ុណ្ណោះ។
Chelsea ដែលទើបយកបាន Pierre-Emerick Aubameyang ពី Barcelona នៅថ្ងៃដោះដូរកីឡាករចុងក្រោយ ជាក្លិបចំណាយប្រាក់ច្រើនជាងគេក្នុងការទិញចូលកីឡាករថ្មីរដូវកាលនេះ ក្នុងចំនួន ២៨៩លានដុល្លារ ខណៈ Manchester United នៅចំណាត់ថ្នាក់ទី២ បន្ទាប់ពីចំណាយអស់ ២៤៧លានដុល្លារ និងលេខ៣ West Ham United ដែលចាយអស់ ១៨៨លានដុល្លារ។
 
អ្វីដែលគួរកត់សម្គាល់ ក្រុមទើបឡើងមកថ្មី Nottingham Forest ដែលជាក្រុមចាយលុយច្រើនបំផុតលំដាប់ថ្នាក់ទី៥ ចំនួន១៦៧លានដុល្លារ បានទិញចូលកីឡាករច្រើនបំផុតរហូតដល់ទៅចំនួន២១រូប ដើម្បីពង្រឹងក្រុមរដូវកាលថ្មីនេះ។
 
ខាងក្រោមនេះជាចំនួនកីឡាករដែលក្លិបទាំង២០នៅ Premier League ទិញចូលនៅរដូវកាលនេះ៖
 
Arsenal៖ 
 
Marquinhos (Sao Paulo តម្លៃ ៣,៤៦លានដុល្លារ), Fabio Vieira (Porto តម្លៃ ៣៤,៦៣លានដុល្លារ), Matt Turner, Gabriel Jesus (Manchester City តម្លៃ ៥២លានដុល្លារ), Oleksandr Zinchenko (Manchester City ៣៤,៦៣លានដុល្លារ)
 
Aston Villa៖ 
 
Philippe Coutinho (Barcelona តម្លៃ ២០លានដុល្លារ), Boubacar Kamara (Marseille គ្មានតម្លៃខ្លួន), Diego Carlos (Sevilla មិនបង្ហាញតម្លៃ), Robin Olsen (Roma មិនបង្ហាញតម្លៃ), Rory Wilson (Rangers មិនបង្ហាញតម្លៃ), Ludwig Augustinsson (Sevilla ខ្ចីជើង), Ewan Simpson (Hearts មិនបង្ហាញតម្លៃ), Leander Dendoncker (Wolves មិនបង្ហាញតម្លៃ)
 
Bournemouth៖ 
 
Ryan Fredericks (West Ham គ្មានតម្លៃខ្លួន), Joe Rothwell (Blackburn គ្មានតម្លៃខ្លួន), Marcus Tavernier (Middlesbrough តម្លៃ ១១,៥០លានដុល្លារ), Neto (Barcelona គ្មានតម្លៃខ្លួន), Marcos Senesi (Feyenoord តម្លៃ ១៤លានដុល្លារ), Jack Stephens (Southampton ខ្ចីជើង)
 
Brentford៖ 
 
Aaron Hickey (Bologna មិនបង្ហាញតម្លៃ), Keane Lewis-Potter (Hull តម្លៃ២៣លានដុល្លារ), Thomas Strakosha (Lazio គ្មានតម្លៃផ្ទេរ), Ben Mee (Burnley គ្មានតម្លៃផ្ទេរ), Mikkel Damsgaard (Sampdoria មិនបង្ហាញតម្លៃ), Mathias Jorgensen (គ្មានតម្លៃផ្ទេរ)
 
Brighton៖
 
Julio Enciso (Libertad Asuncion មិនបង្ហាញតម្លៃ), Benicio Baker-Boaitey (Porto មិនបង្ហាញតម្លៃ), Simon Adingra (Nordsjaelland មិនបង្ហាញតម្លៃ), Levi Colwill (Chelsea ខ្ចីជើង), Luca Barrington (Manchester City មិនបង្ហាញតម្លៃ), Pervis Estupinan (Villarreal មិនបង្ហាញតម្លៃ), Billy Gilmour (Chelsea មិនបង្ហាញតម្លៃ)
 
Chelsea៖
 
Eddie Beach (Southampton មិនបង្ហាញតម្លៃ), Raheem Sterling (Manchester City តម្លៃ ៥៧លានដុល្លារ), Kalidou Koulibaly (Napoli ៣៨លានដុល្លារ), Omar Hutchinson (Arsenal គ្មានតម្លៃផ្ទេរ), Gabriel Slonina (Chicago Fire តម្លៃ ១៤លានដុល្លារ), Carney Chukwuemeka (Aston Villa មិនបង្ហាញតម្លៃ), Marc Cucurella (Brighton មិនបង្ហាញតម្លៃ), Cesare Casadei (Inter Milan តម្លៃ ១៤,៥លានដុល្លារ), Wesley Fofana (Leicester តម្លៃ ៨១លានដុល្លារ), Denis Zakaria (Juventus ខ្ចីជើង), Pierre-Emerick Aubameyang (Bareclona តម្លៃ ១១,៥លានដុល្លារ)
 
Crystal Palace៖
 
Malcolm Ebiowei (Derby គ្មានតម្លៃផ្ទេរ), Sam Johnstone (West Brom គ្មានតម្លៃផ្ទេរ), Cheick Doucoure (Lens មិនបង្ហាញតម្លៃ), Chris Richards (Bayern Munich មិនបង្ហាញតម្លៃ), Kofi Balmer (Larne មិនបង្ហាញតម្លៃ)
 
Everton៖
 
James Tarkowski (Burnley គ្មានតម្លៃផ្ទេរ), Ruben Vinagre (Sporting ខ្ចីជើង) Dwight McNeil (Burnley តម្លៃ២៣លានដុល្លារ), Conor Coady (Wolves ខ្ចីជើង), Amadou Onana (Lille តម្លៃ ៣៨លានដុល្លារ), Neal Maupay (Brighton មិនបង្ហាញតម្លៃ), Idrissa Gana Gueye (PSG មិនបង្ហាញតម្លៃ), James Garner (Manchester United មិនបង្ហាញតម្លៃ)
 
Fulham៖
 
oao Palhinha (Sporting តម្លៃ ១៩លានដុល្លារ), Kristian Sekularac (Juventus មិនបង្ហាញតម្លៃ), Andreas Pereira (Manchester United តម្លៃ៩លានដុល្លារ), Manor Solomon (Shakhtar Donetsk), Kevin Mbabu (Wolfsburg មិនបង្ហាញតម្លៃ), Bernd Leno (Arsenal មិនបង្ហាញតម្លៃ), Shane Duffy (Brighton ខ្ចីជើង), Issa Diop (West Ham តម្លៃ១៧លានដុល្លារ), Layvin Kurzawa (PSG ខ្ចីជើង), Willian (Corinthians គ្មានតម្លៃផ្ទេរ), Carlos Vinicius (Benfica មិនបង្ហាញតម្លៃ), Dan James (Leeds ខ្ចីជើង)
 
Leeds United៖
 
Brenden Aaronson (FC Salzburg មិនបង្ហាញតម្លៃ), Rasmus Kristensen (FC Salzburg មិនបង្ហាញតម្លៃ), Marc Roca (Bayern Munich តម្លៃ ១១,៥លានដុល្លារ), Darko Gyabi (Manchester City មិនបង្ហាញតម្លៃ), Tyler Adams (RB Leipzig តម្លៃ២៣លានដុល្លារ), Luis Sinisterra (Feyenoord តម្លៃ២៥លានដុល្លារ), Sonny Perkins (West Ham គ្មានតម្លៃផ្ទេរ), Joel Robles (Real Betis គ្មានតម្លៃផ្ទេរ), Wilfried Gnonto (Zurich មិនបង្ហាញតម្លៃ)
 
Leicester City៖
 
Alex Smithies (Cardiff គ្មានតម្លៃផ្ទេរ), Wout Faes (Reims តម្លៃ១៧លានដុល្លារ)
 
Liverpool៖
 
Fabio Carvalho (Fulham តម្លៃ៩លានដុល្លារ), Darwin Nunez (Benfica ៧៤លានដុល្លារ), Calvin Ramsay (Aberdeen ៧លានដុល្លារ), Arthur Melo (Juventus ខ្ចីជើង)
 
Manchester City៖
 
Erling Haaland (Borussia Dortmund តម្លៃ៥៩លានដុល្លារ), Stefan Ortega Moreno (Arminia Bielefeld គ្មានតម្លៃផ្ទេរ), Kalvin Phillips (Leeds តម្លៃ ៥២លានដុល្លារ), Sergio Gomez (Anderlecht ១៣លានដុល្លារ), Manuel Akanji (Borussia Dortmund មិនបង្ហាញតម្លៃ)
 
Manchester United៖
 
Tyrell Malacia (Feyenoord តម្លៃ១៥លានដុល្លារ), Christian Eriksen (Brentford គ្មានតម្លៃផ្ទេរ), Lisandro Martinez (Ajax តម្លៃ៦៤លានដុល្លារ), Casemiro (Real Madrid តម្លៃ៨០លានដុល្លារ), Antony (Ajax តម្លៃ៩៨លានដុល្លារ), Martin Dubravka (Newcastle ខ្ចីជើង)
 
Newcastle United៖
 
Alex Murphy (Galway United មិនបង្ហាញតម្លៃ), Matt Targett (Aston Villa តម្លៃ១៧លានដុល្លារ), Nick Pope (Burnley មិនបង្ហាញតម្លៃ), Sven Botman (Lille មិនបង្ហាញតម្លៃ), Charlie McArthur (Kilmarnock មិនបង្ហាញតម្លៃ), Jude Smith (East Fife មិនបង្ហាញតម្លៃ), Alexander Isak (Real Sociedad តម្លៃ៦៩លានដុល្លារ)
 
Nottingham Forest៖
 
Ryan Hammond (Millwall មិនបង្ហាញតម្លៃ), Taiwo Awoniyi (Union Berlin តម្លៃ២០លានដុល្លារ), Dean Henderson (Manchester United ខ្ចីជើង), Giulian Biancone (Troyes តម្លៃ៦លានដុល្លារ), Moussa Niakhate (Mainz តម្លៃ ១០លានដុល្លារ), Omar Richards (Bayern Munich តម្លៃ ១១,៥លានដុល្លារ), Neco Williams (Liverpool តម្លៃ១៩លានដុល្លារ), Wayne Hennessey (Burnley មិនបង្ហាញតម្លៃ), Brandon Aguilera (LD Alajuelense មិនបង្ហាញតម្លៃ), Harry Toffolo (Huddersfield មិនបង្ហាញតម្លៃ), Lewis O'Brien (Huddersfield មិនបង្ហាញតម្លៃ), Jesse Lingard (Manchester United គ្មានតម្លៃផ្ទេរ), Orel Mangala (Stuttgart តម្លៃ១៤លានដុល្លារ), Emmanuel Dennis (Watford តម្លៃ២៣លានដុល្លារ), Cheikhou Kouyate (Crystal Palace, free), Remo Freuler (Atalanta តម្លៃ១០លានដុល្លារ), Morgan Gibbs-White (Wolves តម្លៃ២៩លានដុល្លារ), Hwang Ui-jo (Bordeaux មិនបង្ហាញតម្លៃ), Renan Lodi (Atletico Madrid ខ្ចីជើង), Willy Boly (Wolves ខ្ចីជើង), Josh Bowler (Blackpool មិនបង្ហាញតម្លៃ ), Loic Bade (Olympiacos ខ្ចីជើង)
 
Southampton៖
 
Alex Iwumene (Sutton United), Gavin Bazunu (Manchester City មិនបង្ហាញតម្លៃ), Mateusz Lis (Altay SK គ្មានតម្លៃផ្ទេរ), Armel Bella-Kotchap (Bochum តម្លៃ១០លានដុល្លារ), Romeo Lavia (Manchester City តម្លៃ១២លានដុល្លារ), Joe Aribo (Rangers តម្លៃ១១លានដុល្លារ), Sekou Mara (Bordeaux មិនបង្ហាញតម្លៃ), Ainsley Maitland-Niles (Arsenal ខ្ចីជើង), Samuel Edozie (Manchester City មិនបង្ហាញតម្លៃ), Juan Larios (Manchester City មិនបង្ហាញតម្លៃ), Duje Caleta-Car (Marseille មិនបង្ហាញតម្លៃ)

Tottenham Hotspur៖
 
Ivan Perisic (Inter Milan គ្មានតម្លៃផ្ទេរ), Fraser Forster (Southampton គ្មានតម្លៃផ្ទេរ), Yves Bissouma (Brighton តម្លៃ២៩លានដុល្លារ), Richarlison (Everton ៦៩លានដុល្លារ), Tyrell Ashcroft (Reading មិនបង្ហាញតម្លៃ), Josh Keeley (St Patrick's Athletic មិនបង្ហាញតម្លៃ), Clement Lenglet (Barcelona, loan), Djed Spence (Middlesbrough តម្លៃ២៣លានដុល្លារ), Destiny Udogie (Udinese ១៧លានដុល្លារ), Cristian Romero (Atalanta តម្លៃ៤៩លានដុល្លារ), Will Lankshear (Sheffield United មិនបង្ហាញតម្លៃ)
 
West Ham៖ 
 
Nayef Aguerd (Rennes តម្លៃ៣៥លានដុល្លារ), Alphonse Areola (Paris Saint-Germain តម្លៃ៩លានដុល្លារ), Patrick Kelly (Coleraine មិនបង្ហាញតម្លៃ), Flynn Downes (Swansea តម្លៃ១៤លានដុល្លារ), Gianluca Scamacca (Sassuolo តម្លៃ៣៥លានដុល្លារ), Maxwel Cornet (Burnley តម្លៃ២០លានដុល្លារ), Thilo Kehrer (Paris Saint-Germain តម្លៃ១១លានដុល្លារ), Emerson Palmieri (Chelsea តម្លៃ១៥លានដុល្លារ), Lucas Paqueta (Lyon តម្លៃ៥៩លានដុល្លារ)

Wolves៖
 
Nathan Collins (Burnley តម្លៃ២៣លានដុល្លារ), Goncalo Guedes (Valencia មិនបង្ហាញតម្លៃផ្ទេរ), Matheus Nunes (Sporting Lisbon ៤៤លានដុល្លារ), Sasa Kalajdzic (Stuttgart មិនបង្ហាញតម្លៃផ្ទេរ)៕
 
 

Tag:
 Premier League
  Deloitte
© រក្សាសិទ្ធិដោយ thmeythmey.com