កីឡាអន្តរជាតិ
អន្តរជាតិ
ក្រុមជម្រើសជាតិទាំង ១០ ដ៏ពេញនិយមបំផុតលើ Instagram សម្រាប់ World Cup 2022
27, Sep 2022 , 7:59 pm        
រូបភាព
 
ព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2022 ដែលធ្វើឡើងនៅប្រទេសកាតា គឺកាន់តែខិតជិតកាន់មកដល់ ដោយនៅសល់ពេលត្រឹមតែ ៦០ថ្ងៃទៀតប៉ុណ្ណោះ។ ការប្រកួតនេះ មានក្រុមជម្រើសជាតិនានា កំពុងប្រឹងប្រែងប្រមូលកីឡាករខ្លាំងៗ ដើម្បីហ្វឹកហាត់ និងបង្ហាញភាពខ្លាំងរបស់ខ្លួនក្នុងការប្រកួតប្រជែង។



មិនខុសពីកីឡាករល្បីៗប៉ុន្មានឡើយ ក្រុមជម្រើសជាតិមួយចំនួនគឺមានឥទ្ធិពលខ្លាំង លើបណ្តាញសង្គម សម្រាប់ការប្រកួត World Cup នាចុងឆ្នាំ២០២២។ ក្រុមជម្រើសជាតិនៃប្រទេសដែលឈ្នះកៅអីប្រកួតនៅប្រទេសកាតា កំពុងតែទទួលបានប្រជាប្រិយភាពខ្លាំងលើបណ្តាញសង្គម Instagram ពីសំណាក់អ្នកគាំទ្រជុំវិញពិភពលោក។

ក្រុមជម្រើសជាតិផ្សេងៗទៀត ដែលធ្លាប់ល្បីឈ្មោះយូរពីមុនមកហើយនោះ ក៏កំពុងកើនឡើងនូវចំនួនអ្នកតាមដានខ្លួនបន្ថែមមុនការប្រកួត World Cup មកដល់ ផងដែរ។
ខាងក្រោមនេះជាក្រុមជម្រើសជាតិចំនួន ១០ ដែលទទួលបានការចាប់អារម្មណ៍បំផុតលើ Instagram សម្រាប់ World Cup 2022។ នេះបើតាមកាសែត BBC Sports៖

១. បារាំង (equipedefrance) មានអ្នកតាមដាន ឬ Followers ចំនួន ១១,៧លាននាក់ មានអ្នកគាំទ្រពីក្រៅប្រទេសប្រមាណ ៦៧,៨៥ភាគរយ។
២. ប្រេស៊ីល (cbf_futebol) មានអ្នកតាមដាន ឬ Followers ចំនួន ១១,៣លាននាក់ មានអ្នកគាំទ្រពីក្រៅប្រទេសប្រមាណ ៣៥,៧៣ភាគរយ។
៣. ព័រទុយហ្គាល់ (portugal) មានអ្នកតាមដាន ឬ Followers ចំនួន ១០,៤លាននាក់ មានអ្នកគាំទ្រពីក្រៅប្រទេសប្រមាណ ៨៦,៤១ភាគរយ។
៤. អង់គ្លេស (england) មានអ្នកតាមដាន ឬ Followers ចំនួន ៨,៥លាននាក់ មានអ្នកគាំទ្រពីក្រៅប្រទេសប្រមាណ ៧៩,៤៧ភាគរយ។
៥. អាហ្សង់ទីន (afaseleccion) មានអ្នកតាមដាន ឬ Followers ចំនួន ៧,៣លាននាក់ មានអ្នកគាំទ្រពីក្រៅប្រទេសប្រមាណ ៥៤,៧៥ភាគរយ។
៦. ម៉ិកស៊ិក (miseleccionmx) មានអ្នកតាមដាន ឬ Followers ចំនួន ៥,៩លាននាក់ មានអ្នកគាំទ្រពីក្រៅប្រទេសប្រមាណ ៤៧,៤៦ភាគរយ។
៧. អាល្លឺម៉ង់ (dfb_team) មានអ្នកតាមដាន ឬ Followers ចំនួន ៤,៩លាននាក់ មានអ្នកគាំទ្រពីក្រៅប្រទេសប្រមាណ ៧២,៨៤ភាគរយ។
៨. អេស្ប៉ាញ (sefutbol) មានអ្នកតាមដាន ឬ Followers ចំនួន ៤លាននាក់ មានអ្នកគាំទ្រពីក្រៅប្រទេសប្រមាណ ៧៥,៧១ភាគរយ។
៩. ម៉ារុក (equipedumaroc) មានអ្នកតាមដាន ឬ Followers ចំនួន ១,៥លាននាក់ មានអ្នកគាំទ្រពីក្រៅប្រទេសប្រមាណ ៣៣,៦៦ភាគរយ។
១០. ហូឡង់ (onsoranje) មានអ្នកតាមដាន ឬ Followers ចំនួន ១,៣លាននាក់ មានអ្នកគាំទ្រពីក្រៅប្រទេសប្រមាណ ៧២,៦៧ភាគរយ៕




Tag:
 Top 10 National Team
  World Cup 2022
© រក្សាសិទ្ធិដោយ thmeythmey.com