កីឡាអន្តរជាតិ
អន្តរជាតិ
AFC Futsal៖ ថៃ យកបាន៣ពិន្ទុពីអ៊ីរ៉ាក់ ខណៈកូវ៉ែត លត់អូម៉ង់ ៧-២ នាជំនួបដំបូង
28, Sep 2022 , 11:49 am        
រូបភាព
ការប្រជែងបាល់រវាងក្រុមថៃ(ស្វាយ) និងអ៊ីរ៉ាក់(ស) ក្នុងជំនួបវគ្គសន្សំពិន្ទុជុំទី១ ពូលA។ រូបពី Thai Futsal
ការប្រជែងបាល់រវាងក្រុមថៃ(ស្វាយ) និងអ៊ីរ៉ាក់(ស) ក្នុងជំនួបវគ្គសន្សំពិន្ទុជុំទី១ ពូលA។ រូបពី Thai Futsal
ដោយ:
ក្រុមបាល់ទាត់ក្នុងសាលជម្រើសជាតិថៃ ដណ្តើមបាន៣ពិន្ទុពីអ៊ីរ៉ាក់ ក្នុងលទ្ធផល ៣-២ ជំនួបបើកឆាក ខណៈម្ចាស់ផ្ទះគុយវ៉ែតលត់អូម៉ង់ ៧-២ ក្នុងវគ្គជម្រុះសន្សំពិន្ទុពូល A នៃពានរង្វាន់បាល់ទាត់ AFC Futsal Asian Cup2022 នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ នាកីឡដ្ឋាន Saad Al Abdullah Hall។

 
នៅក្នុងវគ្គទី១ អ៊ីរ៉ាក់ បើកការនាំមុខក្រុមថៃ ២-១ ដែលធ្វើបានដោយខ្សែបម្រើ Tareq Zeyed នៅនាទី៨ និងគ្រាប់ទី២ រកបានដោយខ្សែប្រយុទ្ធ Ihsan នៅនាទី១៤។ ថៃ តាមបាន១គ្រាប់មកវិញនៅនាទី ១៧ ដោយខ្សែការពារ Worasak Srirang Pairot។
 
ឈានចូលដល់វគ្គទី២ ថៃ វាយបកមកវិញយកបានគ្រាប់តាមស្មើនៅនាទី២៥ បញ្ចប់ទីដោយខ្សែបម្រើ Sarawut Phalapruek និងគ្រាប់ជ័យជម្នះសម្រាប់ក្រុមដោយខ្សែការពារ Jetsada Chudech Nor ជាអ្នកស៊ុតបញ្ចូលទីនៅនាទី៣៦។ បញ្ចប់ការប្រកួតថៃ ឈ្នះអ៊ីរ៉ាក់ ៣-២ ទទួលបាន៣ពិន្ទុ មានគ្រាប់បាល់ចំណេញ១គ្រាប់។
 
ចំណែកក្រុមម្ចាស់ផ្ទះកូវ៉ែត លត់ភ្ញៀវអូម៉ង់ ៧-២ ទទួលបាន៣ពិន្ទុ និងឈរកំពូលតារាងពូល A បណ្តោះអាសន្ន។ ក្រុមម្ចាស់ផ្ទះរកគ្រាប់បាល់បានដោយប្រយុទ្ធ A.Alabasi រកបាន២គ្រាប់ពោលនៅនាទី ៧ និង២៩ ខ្សែបម្រើ A.Altawail រកបាន២គ្រាប់សម្រេចទីបាននៅនាទី៥ និង២២ ខ្សែការពារ A.Albasam ស៊ុតបញ្ចូលទីនៅនាទី ២២ ខ្សែបម្រើ Y.Alkhalifah ធ្វើបាននៅនាទី២៩ និងខ្សែការពារ S.Alfadhel ស៊ុតបញ្ចូលទីនៅនាទី៣២។
 
រីឯក្រុមភ្ញៀវរកគ្រាប់បាល់បានដោយខ្សែការពារ Samer ស៊ុតបញ្ចូលទីនៅនាទី៣០ និងនាទី៣៧ បញ្ចប់ទីដោយខ្សែបម្រើ Khalfan។ បញ្ចប់ការប្រកួតម្ចាស់ផ្ទះគុយវ៉ែត ៧-២ អូម៉ង់។ សម្រាប់ពូល A ពិន្ទុបណ្តោះអាសន្នក្នុងជុំទី១ កូវ៉ែត ឈរលេខ១ មាន៣ពិន្ទុ ផលគ្រាប់បាល់ចំណេញ៥ លេខ២ថៃ មាន៣ពិន្ទុផលគ្រាប់បាល់ចំណេញ១។
 
សម្រាប់ពូល B អ៊ូសបេគីស្ថាន លត់តួកម៉េនីស្ថាន ៨-០ ទទួលបាន៣ពិន្ទុឈរលេខ១ និងលេខ២ បានទៅក្រុម តាហ្ស៊ីគីស្ថាន ក្រោយយកឈ្នះបារ៉ែន ៤-៣។ ការប្រកួតទាំងអស់ធ្វើឡើងនៅទីលានបាល់ទាត់ក្នុងសាល Saad Al Abdullah Hall៕
 

Tag:
 កីឡាបាល់ទាត់ក្នុងសាល
 AFC
© រក្សាសិទ្ធិដោយ thmeythmey.com