កីឡាអន្តរជាតិ
អន្តរជាតិ
UEFA នឹងឱ្យក្រុមស្ងៀមស្ងាត់១នាទីមុនប្រកួត ដើម្បីគោរពអ្នកស្លាប់ក្នុងកីឡដ្ឋានឥណ្ឌូណេស៊ី
05, Oct 2022 , 2:59 pm        
រូបភាព
រូបភាព៖Reuters
រូបភាព៖Reuters
ការរក្សាភាពស្ងាមស្ងាត់ ១នាទីមុនការប្រកួត នឹងធ្វើឡើងរាល់គ្រប់ការប្រកួតរបស់សហព័ន្ធកីឡាបាល់ទាត់ (UEFA) ទាំងអស់ក្នុងសប្តាហ៍នេះ ដើម្បីជាការចងចាំ និងរំលែកទុក្ខដល់ជនរងគ្រោះ រត់ជាន់គ្នាស្លាប់នៅកីឡដ្ឋានប្រកួតបាល់ទាត់ឥណ្ឌូណេស៊ី។ នេះបើតាម UEFA ថ្ងៃទី៤ ខែតុលា។



មនុស្សរាប់រយនាក់ត្រូវបានរងភាពភ័យខ្លាច ខណៈពេលពួកគេបានព្យាយាមរត់ចេញពីកីឡដ្ឋាន Kanjuruhan ក្នុងទីក្រុងម៉ាឡាង ខេត្តជ្វាខាងកើត ក្រោយពេលក្រុមប៉ូលិសសន្តិសុខក្នុងកីឡដ្ឋានបានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបញ្ឈប់ការអុកឡុងទីលានក្រោយមានការខឹងសម្បារពីសំណាក់អ្នកគាំទ្រក្រុមម្ចាស់ Arema FC ដែលក្រុមពួកគេប្រកួតចាញ់។
 
ឧប្បត្តិហេតុកីឡដ្ឋាននៅឥណ្ឌូណេស៊ីបានក្លាយជាគ្រោះមហន្តរាយកីឡដ្ឋានដ៏ធំមួយក្នុងពិភពលោក ​ដោយឧប្បត្តិហេតុនោះបានសម្លាប់មនុស្សដល់ទៅ ១២៥នាក់ និងមានមនុស្សជាង ៣២៣នាក់រងរបួស។ ចំណោម ១២៥នាក់នោះ មានកុមារចំនួន ៣២នាក់បានស្លាប់ និងប៉ូលិសចំនួន ២នាក់ ហើយមនុស្ស​ ៣៤នាក់ស្លាប់នៅក្នុងកីឡដ្ឋាន និងផ្សេងទៀតស្លាប់ពេលបញ្ជូនដល់មន្ទីពេទ្យ។
 
ដើម្បីជាការរំលឹកដល់វិញ្ញាណក្ខន្ធជនរងគ្រោះក្នុងគ្រោះមហន្តរាយនោះ UEFA បានប្រកាសថារាល់មុនការប្រកួតចាប់ផ្តើម ១នាទីនឹងមានការរក្សាភាពស្ងាមស្ងាត់ជាការចង់ចាំដល់ជនរងគ្រោះក្នុងហេតុការណ៍ប្រទេសឥណ្ឌូនេស៊ី។
 
«ថ្ងៃនេះ UEFA បានប្រកាសអំពីការរក្សាភាពស្ងាមស្ងាតមុនការប្រកួត នឹងត្រូវធ្វើឡើងរាល់ការប្រកួតទាំងអស់របស់ UEFA ដើម្បីជាការចង់ចាំដល់ព្រឹត្តិការណ៍សោកនាដកម្មនៅកីឡដ្ឋាន Kanjuruhan ប្រទេសឥណ្ឌូនេស៊ី។ ពេលវេលដ៏ស្ងាមស្ងាត នឹងធ្វើឡើងគ្រប់ការប្រកួត UEFA សម្រាប់សប្តាហ៍នេះទាំង Champions League, Europa League, Europa Conference League ព្រមទាំង Women’s World Cup វគ្គ Play-offs។»។ នេះបើតាមការប្រកាសរបស់ UEFA។
 
សូមជម្រាបថា មកដល់ពេលនេះសហព័ន្ធបាល់ទាត់ឥណ្ឌូនេស៊ី (PSSI) បាននិយាយក្នុងសេចក្តីប្រកាសចុងក្រោយនាពេលថ្មីៗនេះថា មន្ត្រីសន្តិសុខរបស់ក្លិប និងប្រធានគណៈកម្មាធិការរៀបចំការប្រកួត នឹងត្រូវបានហាមឃាត់ពីសកម្មភាពបាល់ទាត់ពេញមួយជីវិត។ ខណៈមន្ត្រីប៉ូលិសក្នុងទីក្រុងម៉ាឡាងរាប់សិបនាក់កំពុងស្ថិតក្រោយការស៊ើបអង្កេត ដោយយ៉ាងហោចណាស់មន្រ្តីប៉ូលិស ៩រូបហើយត្រូវបានព្យួរពីការងារ៕
 

Tag:
 UEFA
© រក្សាសិទ្ធិដោយ thmeythmey.com