កីឡាអន្តរជាតិ
អន្តរជាតិ
AFC Futsal៖ថៃ ជួបអ៊ីរ៉ង់ ឯអ៊ូសបេគីស្ថាន ប៉ះជប៉ុន វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
06, Oct 2022 , 7:59 am        
រូបភាព
ការប្រកួតរវាងក្រុមថៃ(ស្វាយ) និងតាហ្ស៊ីគីស្ថាន(ស) នាវគ្គ៨ក្រុមចុងក្រោយ។ រូបពី Futsal Thai
ការប្រកួតរវាងក្រុមថៃ(ស្វាយ) និងតាហ្ស៊ីគីស្ថាន(ស) នាវគ្គ៨ក្រុមចុងក្រោយ។ រូបពី Futsal Thai
ដោយ:
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិថៃ នឹងត្រូវតទល់ អ៊ីរ៉ង់ មុនជំនួបរវាងម្ចាស់ជើងឯករង៤សម័យ អ៊ូសបេគីស្ថាន ប្រកួតជាមួយម្ចាស់ជើងឯក៣សម័យ ជប៉ុន វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ព្រឹត្តិការពានរង្វាន់បាល់ទាត់ក្នុងសាល AFC Futsal Asian Cup។ ការប្រកួតនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែតុលា នាកីឡដ្ឋាន Saad Al Abdullah City ក្រុងកូវ៉ែត ប្រទេសកូវ៉ែត ចាប់ពីម៉ោង៧ល្ងាចតទៅ។

 
សម្រាប់ក្រុមខ្លាំងក្នុងតំបន់អាស៊ានថៃ មុននឹងឡើងមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ គេជាក្រុមដែលធ្វើបានល្អក្នុងវគ្គសន្សំពិន្ទុក្នុងពូល A ដោយ៣ប្រកួត ឈ្នះ២ និងស្មើ១ ឈរលេខ១ មាន៧ពិន្ទុ។ ចំណែកអ៊ីរ៉ង់ ក៏ជាក្រុមខ្លាំងមួយដែរ ដោយ៣ប្រកួតឈ្នះទាំងអស់ ឈរលេខ១ មាន៩ពិន្ទុ។ សម្រាប់ថៃ​ និងអ៊ីរ៉ង់ កន្លងមកជួបគ្នា ៥លើកពោលថៃ ឈ្នះ៣ និងចាញ់២ ជំនួបចុងក្រោយថៃ ចាញ់អ៊ីរ៉ង់ ៩-១។
 
ថៃ ប្រកួតចុងក្រោយយកឈ្នះក្រុមតាហ្ស៊ីគីស្ថាន ៣-២ ក្នុងវគ្គ៨ក្រុមចុងក្រោយ រីឯអ៊ីរ៉ង់ លត់វៀតណាម ៨-១។ 
អ៊ូសបេគីស្ថាន ត្រូវតតាំងជាមួយជប៉ុនដែលជាម្ចាស់ជើងឯក៣សម័យ។ ប្រវត្តិជួបគ្នា៣លើក ជប៉ុន ឈ្នះ១ ស្មើ១ និងចាញ់១។ ជប៉ុន បច្ចុប្បន្នស៊ុតបញ្ចូលទីបាន១២គ្រាប់ និងរបូត៤ គ្រាប់ ក្នុងនោះប្រកួតចុងក្រោយឈ្នះឥណ្ឌូណេស៊ី ៣-២ វគ្គ៨ក្រុមចុងក្រោយ។ ចំណែក អ៊ូសបេគីស្ថាន ប្រកួតចុងក្រោយឈ្នះកូវ៉ែត ៣-០ បច្ចុប្បន្នស៊ុតបញ្ចូលទីបាន២០គ្រាប់ និងរបូតវិញ៣គ្រាប់៕
 
 

Tag:
 កីឡាបាល់ទាត់ក្នុងសាល
 AFC
© រក្សាសិទ្ធិដោយ thmeythmey.com