ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
មធ្យោបាយ​សម្រាល​ការ​ឈឺបំពង់ក​
09, Nov 2022 , 10:59 pm        
រូបភាព
ការ​ឈឺបំពង់ក​ជា​បញ្ហា​មួយ​កើត​មាន​យ៉ាង​ញឹកញាប់​។​ប្រជាជន​កម្ពុជា​យើង​ច្រើន​ណាស់​ដែល​ធ្លាប់​ឆ្លងកាត់​ការ​ឈឺបំពង់ក​នេះ​។​ការ​ឈឺបំពង់ក​អាច​បណ្តាល​មក​ពី​មេរោគ​ដែល​ទាមទារ​អោយ​មានការ​ប្រើ​ថ្នាំ​ពពួក​អង់​ទី​ប្យ៉ូ​ទិច​បើសិនជា​វា​បណ្តាល​មក​ពី​មេរោគ​បាក់តេរី​គឺ​ពពួក​ស្ត្រឹ​បតូ​កូក​(​ Streptococcus)​។

 
​ប៉ុន្តែ​ដើម្បី​សម្រួល​ដល់​ការ​ឈឺចាប់​នោះ​ គេ​អាច​នឹង​ក៏​ណែនាំ​ដូច​ខាងក្រោម​:
 
-​ទទួលទាន​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ ដូច​ជា​ acetaminophen​ ឬ​ ibuprofen​ (​សំរាប់​កុមារ​ ហាម​មិន​ឱ្យ​ប្រើ​ aspirin)​។​
-​ខ្ពុរមាត់​ជាមួយ​ទឹក​ក្តៅ​ឧណ្ហ៍ៗ​ ១​ពែង​ លាយ​ជាមួយ​អំបិល​ ១/៤​ ស្លាបព្រា​កាហ្វេ​។​
-​បៀម​ថ្នាំ​ឈឺបំពង់ក​។​
-​ទទួលទាន​អាហារ​ណា​ដែល​ទន់​និង​ងាយស្រួល​លេប​ ឬ​ក្តៅ​ឧណ្ហ៍ៗ​ (​ដូច​ជា​ ទឹក​ស៊ុប​បន្លែ​ ឬ​តែ​)​។​
-​ចៀសវាង​ការ​ទទួលទាន​ហិល​ឬ​មាន​ជាតិ​អាស៊ីត​
-​គេង​និង​ទទួលទាន​ទឹក​ឱ្យ​បាន​ច្រើន។
 
ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com