ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
វិធី​បង្ការ ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល
16, Nov 2022 , 6:59 am        
រូបភាព
​អ្នក​ដែល​មាន​សម្ពាធ​ឈាម​ធម្មតា (​តិចជាង ១២០ លើ ៨០) ប៉ុន្តែ ពួកគេ​នៅតែ​មាន​ជីវិត​ពាក់កណ្តាល​ក្នុងការ​ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ដូច​អ្នក​ដែល​មាន​ជំងឺ​លើស​សម្ពាធ​ឈាម​ដែរ​។ សម្ពាធ​ឈាម​ឡើង​ខ្ពស់​នឹង​ធ្វើអោយ​ខូចខាត​ដល់​សរសៃឈាម​ក្នុង​រាងកាយ ព្រមទាំង​ងាយ​នឹង​បង្កើត​ជា​កំណក​ឈាម​ខ្លាំងណាស់​។

 
ដូច្នេះ ដើម្បី​កុំអោយ​កំណក​ឈាម​ដែល​កើត​នោះ​ធ្វើអោយ​កើត​ជា​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​បាន អ្នក​គួរតែ​ធ្វើ​ដូច​ខាងក្រោម​នេះ ៖
 
​ហាត់ប្រាណ​ជា​ទៀងទាត់​
​តាម​ការសិក្សា​បានអោយដឹងថា ការ​ហាត់ប្រាណ​កម្រិត​មធ្យម និង​ខ្លាំង​មាន​ទំនាក់ទំនង​នឹង​ការបន្ថយ​ការ​ប្រឈម​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។ ការ​ហាត់ប្រាណ​អាចជួយ​បន្ថយ​សម្ពាធ​ឈាម​តាមរយៈ​ការធ្វើអោយ​បេះដូង​ធ្វើការ​ខ្លាំង​ជាង​មុន​។ កាលណា​បេះដូង​មាន​ថាមពល​ខ្លាំង​ជាង​មុន វា​ក៏​នឹង​មិន​សូវ​ខំប្រឹង​ច្របាច់​ឈាម​ខ្លាំងពេក​ដែរ ដូច្នេះ សម្ពាធ​ឈាម​នឹង​ថយចុះ​។ ការធ្វើ​សកម្មភាព​រាង​កាយ​ក៏​អាច​បន្ថយ​ការ​ប្រឈម​នឹង​ការ​កើត​ជំងឺ​ទឹកនោម​ផ្អែម និង​គ្រប់គ្រង​កម្រិត​ជា​តិកូ​ឡេ​ស្តេ​រ៉ូលក្នុង​ឈាម​បាន​ដែរ ដែល​វា​ទាំងពីរ​នេះ​សុទ្ធតែ​ធ្វើអោយ​កើត​ជំងឺ​ដាច់​សរសៃឈាម​បាន​ទាំងអស់​។
 
​ផឹក​ស្រា​ក្នុង​កម្រិត​មធ្យម​
​អ្នកជំនាញ​មិន​បាន​បញ្ជាក់​អោយ​ច្បាស់​ថា ហេតុអ្វី​បានជា​គ្រឿង​ស្រវឹង​ធ្វើអោយ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ និង​បង្កើន​ការ​ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ទេ ប៉ុន្តែ ការស្រាវជ្រាវ​បានអោយដឹងថា ការ​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើនជាង​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ​មាន​ទំនាក់ទំនង​នឹង​ការ​ហូរ​ឈាម​ក្នុង​ស្រទាប់​ស្រោម​ខួរក្បាល ជាពិសេស​ការ​ដាច់​សរសៃឈាម​ខួរក្បាល​ដែល​បណ្តាលម​ក​ពីការ​រហែក​សរសៃឈាម​នៅ​ផ្ទៃ​ខាង​លើ​របស់​ខួរក្បាល​តែម្តង  ហើយ​ជំងឺ​នេះ​ច្រើនតែ​កើតមាន​លើ​ស្ត្រី​ត្រៀម​រាំង​រដូវ​។ ​អ្នក​ស្រាវជ្រាវ​នៅ​ឯ​សាកលវិទ្យាល័យ Tulane បានអោយដឹងថា វា​មាន​រយៈពេល​ច្រើន​ខែ​មក​ហើយ​ដែល​ការ​ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​បែប Ischemic កើន​ឡើង​ជាមួយ​នឹង​ការ​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើនៗ​។
 
​គ្រប់គ្រង​ទម្ងន់​
​ការឡើង​ទម្ងន់ ១០ គីឡូក្រាម​បន្ថែម​ក្រោយ​ពី​អាយុ ១៨ ឆ្នាំ​សុទ្ធតែ​មាន​ទំនាក់ទំនង​នឹង​ការបង្កើន​ការ​ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ទាំងអស់​។
 
​ញ៉ាំ​អាហារ​ផ្តល់​សុខភាព​
​របប​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់ និង​កូ​ឡេ​ស្តេ​រ៉ូល​ខ្ពស់​អាច​ធ្វើអោយ​ឡើងចំនួន​កូ​ឡេ​ស្តេ​រ៉ូលក្នុង​ឈាម​កាន់តែ​ខ្ពស់​។ កូ​ឡេ​ស្តេ​រ៉ូ​លងាយ​នឹង​ស្អិ​តជាប់​សរសៃឈាម​អាក់ទែ​ណាស់ ហើយ​ឈាម​ក៏​ងាយ​នឹង​ស្អិត​ជាប់​កន្លែង​ដែល​មានកូ​ឡេ​ស្តេ​រ៉ូ​លស្អិត​នោះដែរ ដូច្នេះ វា​នឹង​ក្លាយទៅជា​ការ​ប្រឈម​ដ៏​ខ្ពស់​នឹង​ការបង្កើត​ជា​កំណក​ឈាម​។ ការ​ទទួលទាន​ជាតិ​សូ​ដ្យូ​ម​ច្រើន​អាច​ជា​ហេតុផល​មួយ​ធ្វើអោយ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ដែរ​។ ការ​ទទួលទាន​ជាតិ​ទឹក និង​បន្លែ​ប្រាំ​ដង​ឡើងទៅ​ក្នុង​មួយ​ថ្ងៃ ប្រហែលជា​អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​បាន​ច្រើន​។
 
​ឈប់​ជក់បារី​
​ការ​ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​នឹង​ថយចុះ​យ៉ាងខ្លាំង​ក្នុង​រយៈពេល  ២ ឆ្នាំ​ក្រោយ​ពី​ផ្តាច់​បារី​រួច​។ តាមពិត ការសិក្សា​បាន​អោយដឹងថា ស្ត្រី​ដែល​ជក់​បារី​មួយ​កញ្ចប់​ក្នុង​មួយ​ថ្ងៃ​មាន​ការប្រឈមមុខ​កាន់​តែ​ខ្លាំង​នឹង​ជំងឺ​លើស​សម្ពាធ​ឈាម​។ ក្រៅពីនេះ ជាតិ​នីកូទីន និង​កាបូនម៉ូណូអុកស៊ីត​នឹង​ទៅ​បំផ្លាញ​ប្រព័ន្ធ​បេះដូង​សរសៃឈាម ដែល​ជា​ហេតុ​នាំអោយ​កើត​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​កាន់តែខ្លាំង​៕
 
ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com