ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
​តើ​អ្នក​មិនគួរ​បរិភោគ​អ្វី​នៅ​អាហារ​ពេលយប់​?
17, Nov 2022 , 6:59 am        
រូបភាព
អាហារ​ពេល​យប់​គឺជា​អាហារ​ដែល​អ្នក​មិនគួរ​បរិភោគ​ច្រើន​ឡើយ ម្យ៉ាង​ទៀត​ក៏​មាន​អាហារ​មួយ​ចំនួន​ដែល​អ្នក​មិន​គួរ​ពិសា​រដែរ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក​បាន​។ ដូចនេះ​តើ​មាន​អាហារ​អ្វី​ខ្លះ​ទៅ​?

 
ខ្ញី
​ខ្ញី​គឺជា​របស់​ដែល​អ្នក​អាច​បរិភោគ​នៅ​ពេល​ព្រឹក​បាន ព្រោះ​វា​ល្អ​ចំពោះ​សុខភាព​អ្នក ប៉ុន្តែ​មិន​ត្រូវ​ពិសារ​នៅពេល​យប់​នោះ​ទេ ព្រោះ​វា​អាច​ធ្វើឲ្យ​អ្នក​មាន​អាការៈ​ក្តៅ​ក្នុង ហើយ​ថែមទាំង​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក​ជា​ខ្លាំង​។​
អាហារ​ដែល​មាន​ខ្លាញ់​ច្រើន​
​អាហារ​ដែល​មាន​ខ្លាញ់​ច្រើន​នៅ​ទីនេះ មិន​ត្រឹមតែ​សំដៅ​ដល់​អាហារ​ដែល​បំពង​ខ្លាញ់​នោះទេ វា​សំដៅ​ដល់​ថ្លើម​សត្វ​ផ្សេងៗ ក្រោយពេល​ដែល​អ្នក​ពិសា​រហើយ វា​នឹង​ធ្វើឲ្យ​ក្រពះ ថ្លើម និង​ពោះវៀន​អ្នក​មាន​បញ្ហា ថែម​ទាំង​អាច​ប៉ះពាល់​ដល់​ដំណេក​អ្នក​ទៀតផង​។​
មិន​ត្រូវ​បរិភោគ​អាហារ​ដែល​អាច​ធ្វើឲ្យ​អ្នក​ហើមពោះ​
​អាហារ​ដែល​អាច​ធ្វើឲ្យ​អ្នក​ហើមពោះ​មានដូចជា ៖ ពពួក​សណ្តែក ស្ពៃ​ស ខ្ទឹម​បារាំង ពោត និង​ចេក​ជាដើម បើ​អ្នក​ពិសារ វា​នឹង​អាច​ប៉ះពាល់​ដល់​ពោះវៀន និង​ក្រពះ​អ្នក ហើយ​វា​នឹង​ធ្វើ​ឲ្យ​អ្នកគេង​មិន​លក់​ទៀត​ផង​។​
មិនត្រូវ​ពិសារ​អាហារ​ដែល​មានកា​ល​ស្យូម​ខ្ពស់​
​នៅពេល​យប់ ប្រសិន​ជា​អ្នក​បរិភោគ​អាហារ​ដែល​មាន​កាលស្យូម​ខ្ពស់ វា​នឹង​ប្រមូលផ្តុំ​នៅ​ក្រ​លៀន និង​តម្រង់​នោម​អ្នក ជា​ហេតុ​ដែល​អាច​ធ្វើឲ្យ​អ្នក​មានគ្រោះ​ក្នុង​តម្រង់​នោម​។​
មិន​ត្រូវ​ផឹក​ទឹកដោះគោ​
​បើ​អ្នក​ផឹក​ទឹកដោះគោ​នៅពេល​យប់ នោះ​វា​នឹង​រារាំង​មិន​ឲ្យ​រាងកាយ​អ្នក​បញ្ចេញ​ជាតិពុល​បានឡើយ ម្យ៉ាងទៀត​វា​នឹង​ធ្វើឲ្យ​អ្នក​ស្ងួត​មាត់ និង​ក ជា​ហេតុ​ដែល​ធ្វើឲ្យ​អ្នក​ក្រោក​ឡើង​មក​ផឹក​ទឹក​នៅ​ពាក់​កណ្តាលយប់ ហើយ​វា​ក៏​អាច​ប៉ះពាល់​ដល់​ប្រពន្ធ័​រំលាយ​អាហារ​អ្នក​ដូចគ្នា​។​
មិន​ត្រូវ​ពិសារ​បង្អែម​
​បង្អែម​នៅពេល​ដែល​វា​ចូលទៅ​ក្នុង​រាងកាយ​អ្នក​នៅ​ពេលយប់ វា​នឹង​ធ្វើឲ្យ​ក្រពះ​អ្នក​ពិបាក​រំលាយ​អាហារ ម្យ៉ាងទៀត​នៅ​ពេល​ដែល​វា​ចូល​ទៅ​ដល់​ក្នុង​សារពាង្គកាយ​អ្នក វា​នឹង​បន្លែង​ទៅជា​អាស៊ីត​ខ្លាញ់​ដែល​អាច​ផ្ទុក​ក្នុង​រាងកាយ​អ្នក​មិន​ងាយ​រំលាយ​ឡើយ ដូចនេះ​យូរ​ទៅ​វា​នឹង​ធ្វើឲ្យ​អ្នក​មាន​ជំងឺ​ដែល​ទាក់ទង​នឹង​សរសៃឈាម​ជា​មិនខានឡើយ​៕
 
ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com