សង្រ្កាន្តឆ្នាំថ្មី
មានបញ្ហាសុខភាពពេលមកអង្គរសង្រ្កាន្ត កុំភ្លេចរកស្ដង់សង្រ្គោះបឋមនិងបន្ទាន់
12, Apr 2023 , 8:59 pm        
រូបភាព
សៀមរាប៖ យ៉ាងហោចណាស់ស្ដង់សង្រ្គោះបឋមនិងបន្ទាន់ចំនួន៨ ត្រូវបានរៀបចំឡើងនៅតំបន់ ជុំវិញព្រឹត្តិការណ៍អង្គរសង្រ្កាន្ត។ ស្ដង់ទាំងនោះមានបំពាក់ឧបករណ៍ និងសម្ភារសង្រ្គោះបឋមដែលអាច ជួយពលរដ្ឋករណីមានបញ្ហាសុខភាពភ្លាមៗពេលមកលេងក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត។

 
ប្រធានក្រុមការងារសង្រ្គោះបឋមនិងបន្ទាន់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត លោក ហួត សូនី បានឱ្យដឹងនៅថ្ងៃទី១១ មេសា ថា ស្ដង់ទាំង៨បានបំពាក់គ្រឿងបរិក្ខារួចរាល់ហើយ។ លោកបន្ថែមថា ស្ដង់សង្រ្គោះបឋមនិងបន្ទាន់ទាំង៨ សង់នៅតំបន់ចំនួន៥ មាននៅព្រះលានជល់ដំរី (ខាងជើងប្រាសាទបាយ័ន) ចំនួន២ ប្រាសាទអង្គរវត្តចំនួន២ តំបន់អង្គរឃ្យុងយូចំនួន១ និងតាមបណ្ដោយមាត់ស្ទឹងចំនួន៣ទីតាំង។ 
 
ស្របពេលអាកាសក្ដៅខ្លាំង លោក ហួត សូនី ស្នើពលរដ្ឋជិតឆ្ងាយដើរកម្សាន្តដោយត្រូវពិសារទឹកឱ្យបាន ច្រើន ហូបចុកមានអនាម័យត្រឹមត្រូវ និងកុំដើរនៅកន្លែងដែលមានមនុស្សកកកុញច្រើនជាដើម។ល។ ក្នុងនោះប្រសិនមានបញ្ហាសុខភាពបន្ទាន់ អាចទៅកាន់ស្ដង់សង្រ្គោះបឋមនិងបន្ទាន់ ឬទំនាក់ទំនងតាម លេខទូរសព្ទចំនួន៣ប្រព័ន្ធ ទី១. ០៨៨ ៥៥ ៦៥ ៦៦៦ ទី២. ០១២ ៦៣០ ៣៩៩ និងទី៣ ០១៧ ៥៥៥ ៥៦៣៕
 
 
 

Tag:
 ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត
© រក្សាសិទ្ធិដោយ thmeythmey.com