ជាតិ
ទៅ​សៀមរាប កុំភ្លេចចូលរួម​ប្រកួត​សែលហ្វីក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត!
13, Apr 2023 , 1:19 pm        
រូបភាព
រូបភាពពី_ព្រឹត្តិការណ៍_អង្គរសង្រ្កាន្ត
រូបភាពពី_ព្រឹត្តិការណ៍_អង្គរសង្រ្កាន្ត
ភ្នំពេញ​៖ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នឹងរៀបចំកម្មវិធី «ការប្រកួតប្រជែងរូបថតសែលហ្វីអង្គរសង្ក្រាន្ត(Angkor Sankranta Photo Contest)»នៅថ្ងៃចូលឆ្នាំ​។ ជ័យ​លាភី​៣រូប នឹង​ទទួលបាន​ពាន​រង្វាន់​ចំនួន ១ រួមទាំង​វត្ថុអនុស្សាវរីយ។

  

 
ការ​ប្រកួត​ប្រជែងនេះ​ រៀបចំ​ឡើង​ដើម្បី​ផ្ដល់​ភាព​រីករាយ និង​បង្កើត​អនុស្សាវរីយ​ដល់​ភ្ញៀវទេសចរ​ដែលមក​កម្សាន្ត​នៅ​ក្នុង​ព្រឹត្តិការណ៍​អង្គរសង្ក្រាន្ត។ លោក ទិត ច័ន្ទតារា អនុ​ប្រធាន​ក្រុម​ការងារ​ផ្សព្វផ្សាយ និង​ទំនាក់ទំនង នៃ​ព្រឹត្តិការណ៍​អង្គរ​សង្រ្កាន្ត​ បាន​លើកឡើងថា ការចូលរួម​ប្រកួតនេះ មាន​លក្ខណៈងាយស្រួល ដោយ​មិនតម្រូវ​ឱ្យ​មាន​ជំនាញ​ថតរូបនោះទេ។ លោក បន្តថា ​អ្នកចូលរួម​គ្រាន់តែ​ថតរូប​សែលហ្វីក្នុង​ព្រឹត្តិការណ៍​អង្គរសង្រ្កាន្ត​រួច​បង្ហោះ​ ដោយ​ភ្ជាប់​ជាមួយ​ខ្លឹម​សារ​ដែលមាន​អត្ថន័យ។


 
ដើម្បីចូលរួមក្នុងការប្រកួតប្រជែងរូបថតសែលហ្វីអង្គរសង្ក្រាន្តបាន​​ លោក-អ្នក គ្រាន់តែ​ថតរូបសែលហ្វីខ្លួនឯងមួយសន្លឹក បង្ហោះ​លើ​គណនីហ្វេសប៊ុកខ្លួន​​ឯង និង​សរសេរ​ខ្លឹមសារភ្ជាប់​នឹង​ Hashtag #SelfieAngkorSankranta និង#AngkorSankranta2023។ ចំពោះ​អ្នក​ទទួលបាន​ជ័យ​លាភី​ចំនួន៣ នឹង​បាន​ពាន​រង្វាន់ រួម​ទាំង​វត្ថុអនុស្សាវរីយ។
សូម​បញ្ជាក់ថា ការ​ប្រកាស​លទ្ធផល នឹង​ធ្វើ​នៅ​ថ្ងៃទី១៦ មេសា នៅ​ឆាក​សួស្តី​ឆ្នាំ​ថ្មី នៅ​មុខ​ប្រាសាទ​អង្គរ​វត្ត៕ 
 

Tag:
 អង្គរសង្រ្កាន្ត
  ចូលឆ្នាំខ្មែរ​
© រក្សាសិទ្ធិដោយ thmeythmey.com