ជាតិ
រដ្ឋបាលខេត្តកណ្តាល ហាមពលរដ្ឋលេងគប់ទឹក និងម្សៅ នៅបុណ្យចូលឆ្នាំខ្មែរ
13, Apr 2023 , 12:39 pm        
រូបភាព
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល។ រូបភាពពី​ រដ្ឋបាលខេត្តកណ្តាល.PNG
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល។ រូបភាពពី​ រដ្ឋបាលខេត្តកណ្តាល.PNG
ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖  រដ្ឋបាលខេត្តកណ្តាល មិនអនុញ្ញតឱ្យលេងគប់ទឹក បាញ់ទឹក លេងម្សៅ និងល្បែងណាដែលប៉ះពាល់ដល់សន្តិសុខសណ្ដាប់ធ្នាប់ទេ។ រដ្ឋបាល​កណ្តាល អំពាវ​នាវ​ដល់​ពលរដ្ឋទាំងអស់ ​ត្រូវ​គោរព​ច្បាប់​ចរាចរណ៍​ និង​ប្រុងប្រយ័ត្ន​ចំពោះ​គ្រោះ​អគ្គិភ័យ ដើម្បី​រក្សា​សន្តិសុខ សុវត្ថិភាព នាពេលចូលឆ្នាំខ្មែរ។


យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកណ្តាល ក៏​បាន​ហាម​មិន​ឱ្យលេងបាញ់ទឹក ជះ​​ទឹក គប់ស្បោងទឹក លាបធ្យូង ប៉ាតម្សៅ ទះគក់ដោយដៃ ឬវាយដោយរំពាត់ដល់អ្នកដំណើរ និង​បង្ហោះម៉ូតូប្រដេញគ្នានៅតាមផ្លូវ ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​ជា​យថាហេតុ​។ ជាមួយគ្នានេះ​ រដ្ឋបាលកណ្តាល លើកទឹកចិត្ត​ឱ្យ​ពលរដ្ឋខ្មែរ​ចូលរួម​លេង​ល្បែង​ប្រជាប្រិយខ្មែរគ្រប់ប្រភេទ។
 
រដ្ឋបាលខេត្តកណ្តាល ក៏អំពាវនាវពល​រដ្ឋ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ថែរក្សា​សុខភាព​ និងប្រុងប្រយ័ត្នចំពោះករណីអគ្គិភ័យ និងត្រូវអនុវត្តតាមវិធានការ ៣កុំ ៣ការពារ ដើម្បីចៀសវាង​ការ​ឆ្លង​ជំងឺ​រាតត្បាតផ្សេងៗ។ក្រៅពីនេះ អាជ្ញាធរ។
 
សូមបញ្ជាក់ដែរ រដ្ឋបាលខេត្តកណ្តាល ក៏បាន​រៀបចំ​សង្រ្កាន្តខេត្តកណ្តាល នៅភ្នំព្រះរាជទ្រព្យ ក្នុងសុ្រកពញាឮ។ ក្នុងកម្មវិធីសង្រ្កាន្ត ក៏មានកម្មវិធីលែ្បងប្រជាបិ្រយ ការដាក់តាំងបង្ហាញសមិទ្ធផលរបស់ខេត្ត, ការតាំងពិព័រណ៍, ប្រគំតន្រ្តីសម័យខ្នាតធំ, តន្រី្តស្គរដី, រត់ប្រណាំង, ការប្រណាំងកង់ប្រពៃណី,ការទាញព្រ័ត្រ, បង្ហោះគោម និងបាញ់កាំជ្រួច។ ព្រឹត្តិការណ៍សង្រ្កាន្តនេះ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ទី១៦ ខែមេសា ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងបង្កភាពរីករាយជូនពលរដ្ឋក្នុងខេត្ត៕
 

Tag:
 ហាមលេងគប់ទឹក
 
© រក្សាសិទ្ធិដោយ thmeythmey.com