ជាតិ
សេដ្ឋកិច្ច
ព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរ នឹងបើកសាកល្បងនៅពាក់កណ្តាលខែឧសភា
23, Apr 2023 , 8:39 pm        
រូបភាព
ការដ្ឋានព្រលានយន្តហោះអន្ដរជាតិសៀមរាបអង្គរ ថតដោយដ្រូន។ រូបភាព មន្ទីរព័ត៌មានខេត្តសៀមរាប
ការដ្ឋានព្រលានយន្តហោះអន្ដរជាតិសៀមរាបអង្គរ ថតដោយដ្រូន។ រូបភាព មន្ទីរព័ត៌មានខេត្តសៀមរាប
ដោយ៖ សែម ប្រាក់ដាវ
 
ភ្នំពេញ៖ ព្រលានយន្តហោះសៀមរាប-អង្គរ តម្លៃជាង១ពាន់លានដុល្លារ នឹងបើកដំណើរការសាកល្បងនៅខែឧសភា។ បច្ចុប្បន្នក្រុមការងារ កំពុងរៀបចំប្រតិបត្តិការ និងត្រៀមដាក់ដំណើរការសាកល្បង។


 
អាកាសយានដ្ឋានអន្តរជាតិលំដាប់ 4E ជាមួយផ្លូវរត់ប្រវែង ៣ ៦០០ម៉ែត្រ និងមានសមត្ថភាពឱ្យយន្តហោះគ្រប់ប្រភេទចុះចតបាន ដោយបំពាក់ជាមួយបចេកវិទ្យាថ្មីបំផុត សម្រាប់សុវត្ថិភាព និងអ្នកដំណើរ។ ដោយឡែក អាកាសយានដ្ឋានអន្តរជាតិសៀមរាបនេះ គឺមានផ្ទៃដីជាង៧០០ហិកតា ស្ថិតនៅក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប មានចម្ងាយប្រមាណ ៥០គីឡូម៉ែត្រ ពីក្រុងសៀមរាប និងមានចម្ងាយ ៤០គីឡូម៉ែត្រ ពីរមណីយដ្ឋានអង្គរ។ 
 
ជាមួយគ្នានេះ អាកាសយានដ្ឋាននេះ មានចំណតយន្តហោះ ៣៨  នៃផែនការរៀបចំប្រតិបត្តិការអាកាសយានដ្ឋាន ដែលទទួលបានការឯកភាពពីរាជរដ្ឋាភិបាល លើការដាក់ឱ្យអនុវត្តផែនការប្រតិបត្តិការ កាលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។
 
បន្ថែមពីនេះ ការងារសាងសង់ព្រលានថ្មីបច្ចុប្បន្ននេះ សម្រេចបានជាង ៩២ភាគរយហើយ។ ក្រុមហ៊ុនរៀបចំប្រតិបត្តិការ បានប្តេជ្ញាចិតបានប្ដេជ្ញាចិត្តថា នឹងសាងសង់តាមផែនការនឹងអាចដំណើរការក្នុងខែ តុលា ឆ្នាំនេះ៕

Tag:
 ព្រលានយន្តហោះសៀមរាប
  ទេសចរណ៍
  សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com