កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
អ្នកគាំទ្របាល់ទះ ប្តី-ប្រពន្ធមួយគូ រំភើបចិត្តដែលកម្ពុជាឈ្នះសិង្ហបុរី ៣-០
04, May 2023 , 11:40 am        
រូបភាព
លោក ឈឺម តុល  និងអ្នកស្រី ជ័យ សុភាព ប្តី-ប្រពន្ធមួយគូនេះ អ្នកជាស្នេហា និងគាំទ្រកីឡាបាល់ទះ ជាពិសេសគឺជាអ្នកគាំទ្រ(ហ្វេន) របស់កីឡាករ សួន ចាន់ដារ៉ូ ដែលពាក់អាវលេខ១៧
លោក ឈឺម តុល និងអ្នកស្រី ជ័យ សុភាព ប្តី-ប្រពន្ធមួយគូនេះ អ្នកជាស្នេហា និងគាំទ្រកីឡាបាល់ទះ ជាពិសេសគឺជាអ្នកគាំទ្រ(ហ្វេន) របស់កីឡាករ សួន ចាន់ដារ៉ូ ដែលពាក់អាវលេខ១៧
ក្រុមជម្រើសជាតិកម្ពុជាបាល់ទះកម្ពុជា បានឈ្នះសិង្ហបុរី ៣ទល់០ នាយប់ថ្ងៃទី៣មេសា។ ក្រោយចប់ការប្រកួតកីឡាក្នុងព្រឹត្តិការណ៍ស៊ីហ្គេម អ្នកគាំទ្រ​កីឡាបាល់ទះប្តី-ប្រពន្ធមួយគូ ក៏ដូចជាអ្នកគាំទ្រឯទៀត រំភើបណាស់ និងស្រែកហ៊ោពេញវិមានពហុកីឡដ្ឋានជាតិអូឡាំ ពិក ដែលកម្ពុជាឈ្នះសិង្ហបុរី។​

 
លោក ឈឺម តុល  និងអ្នកស្រី ជ័យ​ សុភាព ប្តី-ប្រពន្ធមួយគូនេះ អ្នកជាស្នេហា និងគាំទ្រកី ឡាបាល់ទះ ជាពិសេសគឺជាអ្នកគាំទ្រ(ហ្វេន) របស់កីឡាករ​ សួន​ ចាន់ដារ៉ូ ដែលពាក់អាវ លេខ១៧ ផ្ទាល់តែម្តង។ ​ប្តី-ប្រពន្ធមួយគូនេះ បាន​ធ្វើដំណើរពីផ្ទះ ដើម្បីគាំទ្រក្រុមជម្រើស ជាតិកម្ពុជាបាល់ទះកម្ពុជា តាំងពីម៉ោង៥រសៀល ខណៈការប្រកួតចាប់ផ្តើមនៅម៉ោង ៧៖៣០នាទីយប់ថ្ងៃទី៣មេសា ឆ្នាំ២០២៣។​
 

សម្រាប់អ្នកស្រី ជ័យ សុភាព បានស្រែកហ៊ោ​ និងពេញចិត្តជាខ្លាំងដែលបានឃើញផ្ទាល់ មើលភ្នែកនូវក្រុមកីឡាករបាល់ទះនាំមុខ និងទទួលបានជ័យជម្នះ ពីក្រុមជម្រើសជាតិ​កម្ពុជា បាល់ទះសិង្ហបុរី ក្នុងពូលA នៃប្រព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅលើ​ទឹក​ចិត្តកម្ពុជា។ 
 
អ្នកស្រី ជ័យ សុភាព ថ្លែងទាំងរំភើបចិត្តមកសារព័ត៌មានថ្មីៗ(ThmeyThmey) យ៉ាងដូច្នេះ៖« [ការប្រកួតនេះ] ក្រុមកីឡាករបាល់ទះយើងលេងល្អណាស់ និងនាំមុខរហូត ចាប់ផ្តើមលេង​នៅ​នាទីដំបូង។ ខ្ញុំសប្បាយចិត្ត និងស្រែកឡើងស្អក ក​»។  អ្នកស្រីបានបញ្ជាក់ថា នេះគឺ​លើក​ទីមួយដែលស្រីអ្នកបានមកមើលការប្រកួតបាល់ទះដោយផ្ទាល់ក្នុងជីវិត។ 
 
សូមជម្រាបថា ការប្រកួតបាល់ទះផ្នែកបុរសក្នុងពូលA នាម្សិលមិញ គឺ ក្រុមជម្រើសជាតិ​កម្ពុជាបាល់ទះកម្ពុជា ឈ្នះក្រុមជម្រើសជាតិសិង្ហបុរី ដោយលទ្ធផល ៣ទល់០។  ក្នុងសិត​ទី១៖ កម្ពុជា២៥-១៤ សិង្ហបុរី ,សិតទី២៖ កម្ពុជា ២៥-១៩ សិង្ហបុរី​ និងសិតទី៣៖ កម្ពុជា ២៥-២០ សិង្ហបុរី៕ 
 



Tag:
 បាល់ទះ
  Seagames
© រក្សាសិទ្ធិដោយ thmeythmey.com