កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
អស្ចារ្យ! កីឡាការិនីហែលទឹកពាក់ជើងទាសេរី៤០០ម៉ែត្រ កាំង មុយនីន ឈ្នះមេដាយមាស, ឃឿន ប៊ុនពេជ្រមរកត បានសំរឹទ្ធ
12, May 2023 , 7:25 pm        
រូបភាព
កីឡាហែលទឹកពាក់ជើងទា ទទួលបានកំណត់ត្រាដ៏ពិសេសប្រចាំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២នេះ ដោយកីឡាការិនី កាំង មុយនីន បានឈ្នះមេដាយមាស និងកីឡាការិនី ឃឿន ប៊ុនពេជ្រមរកត ទទួលបានសំរឹទ្ធ លើវិញ្ញាសាហែលសេរីចម្ងាយ៤០០ម៉ែត្រ នាការប្រកួតប្រជែងនៅអាងទឹកពហុកីឡដ្ឋានជាតិមរតកតេជោ ល្ងាចថ្ងៃទី១២ ខែឧសភា នេះ។
 
កាំង មុយនីន បានប្រើឋិរវេលា ៣:៥៩.០១ ដោយនាំមុខកីឡាការិនីឥណ្ឌូណេស៊ី Az Zahra Raqiel (៤:០៥.៩៧)។ កីឡាការិនី ឃឿន ប៊ុនពេជ្រមរកត ទទួលបានមេដាយសំរឹទ្ធជាមួយនឹងឋេរវេលា ៤:០៩.៦២ ដោយនាំមុខកីឡាការិនីសិង្ហបុរី Dawn Tong Eh Koh, កីឡាការិនីហ្វីលីពីន Cabayaran Alexi Kouzenye, កីឡាការិនីសិង្ហបុរី Ong R’yen Jing Qi, កីឡាការិនីហ្វីលីពីន De La Paz Jannie និងកីឡាការិនីម៉ាឡេស៊ី Guan Jun Jamie Tan៕

 
 

© រក្សាសិទ្ធិដោយ thmeythmey.com