កីឡាជាតិ
ជាតិ
JBM Cup៖ វិសាខា ចាញ់ Alam City វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ សល់ឱកាសដណ្តើមលេខ៣
25, Jun 2023 , 11:29 am        
រូបភាព
ក្លិបកីឡាបាល់ទះវិសាខា ចាញ់ក្រុម Shah Alam City Council ទាំងប្រផិតប្រផើយនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Johor Bahru-Mayor’s Cup 2023 នៅយប់ថ្ងៃទី២៤ ខែមិថុនា។ វិសាខារបស់កម្ពុជា សល់១ប្រកួតទល់ក្រុមកោះតៃវ៉ាន់ Win Streak ដើម្បីដណ្តើមលេខ៣។



នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រវិសាខា ចាញ់ក្រុម Shah Alam City Council ក្នុងលទ្ធផលប្រដេញគ្នា ៣-២ សិត ស្របពេល Way Li ឈ្នះក្រុម Win Streak ពីកោះតៃវ៉ាន់ដូចគ្នាក្នុងលទ្ធផល ៣-១ សិត។
 
តាមរយៈលទ្ធផលនេះ Shah Alam City Council និង Way Li ត្រូវឡើងទៅដណ្តើមពាន Johor Bahru-Mayor’s Cup 2023 ដែលរៀបចំដោយម្ចាស់ផ្ទះម៉ាឡេស៊ីនៅវគ្គផ្តាច់ព្រ័ត្រ ឯ វិសា និង Win Streak ត្រូវប្រជែងគ្នាដណ្តើមយកចំណាត់ថ្នាក់លេខ៣។
 
ដោយឡែកក្រុម Sarawak ដែលបានយកឈ្នះ Songkhla របស់ថៃក្នុងលទ្ធផល ៣-០សិត ត្រូវប្រជែងជាមួយ Wei Xu Johor SUKMA របស់ម៉ាឡេស៊ីដូចគ្នា ដើម្បីដណ្តើមចំណាត់ថ្នាក់ទី៥។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដើម្បីដណ្តើមលេខ១ លេខ៣ និងលេខ៥ នឹងធ្វើនៅរសៀលថ្ងៃទី២៥ ខែមិថុនានេះ នៅទីលាន MBJB ទីក្រុង Johor Bahru ប្រទេសម៉ាឡេស៊ី៕
 

Tag:
 កីឡាបាល់ទះ
  JBM
© រក្សាសិទ្ធិដោយ thmeythmey.com