កីឡាអន្តរជាតិ
អន្តរជាតិ
Mason Mount៖ គម្រោងរបស់ Ten Hag អន្ទងចិត្តខ្ញុំផ្លាស់ពី Chelsea ទៅ Man Utd
06, Jul 2023 , 2:29 pm        
រូបភាព
Manchester United និង Chelsea ព្រមព្រៀងគ្នាហើយក្នុងការផ្ទេរកីឡាករ Mason Mount ក្នុងតម្លៃ ៧០លានដុល្លារ និងលក្ខខណ្ឌបន្ថែម៦លានដុល្លារ។ ផ្លាស់ទៅកាន់ Old Trafford ដោយសារ Mount ពេញចិត្តនឹងគម្រោងមេរបស់អ្នកចាត់ការទូទៅលោក Erik ten Hag។

Mount សារភាពថាគម្រោងមេរបស់អ្នកចាត់ការទូទៅ Man Utd លោក Ten Hag ធ្វើឱ្យរូបគេពេញចិត្ត ដោយមិនអាចមិនចាកចេញពី Chelsea ដែលជាក្លិបកុមារភាពបាន។
ខ្សែបម្រើសញ្ជាតិអង់គ្លេស វ័យ២៤ឆ្នាំ ក្លាយជាកីឡាករដំបូងរបស់ Ten Hag នៅរដូវកាលថ្មីខាងមុខនេះ។
 
«បានជួបជាមួយTen Hag និងពិភាក្សាអំពីផែនការរបស់គាត់ ខ្ញុំមិនអាចមិនរំភើបចិត្តនោះឡើយ»។ នេះជាការអះអាងរបស់ Mount ក្រោយជួបជាមួយអ្នកចាត់ការសញ្ជាតិហូឡង់ មុនពេលយល់ព្រមចុះកិច្ចសន្យាផ្ទេរពីតោខៀវទៅបិសាចក្រហម Mount ដោយយល់ព្រមចុះកិច្ចសន្យារយៈពេល៥ឆ្នាំ ជាមួយនឹងជម្រើសបន្ថែម១ឆ្នាំទៀត។
  


ខ្សែបម្រើឆ្នើមដែលជួយ Chelsea ឈ្នះ UEFA Champions League រដូវកាល ២០២១-២២ បានដឹងពីកម្រោងដ៏អស្ចារ្យរបស់ Ten Hag ហើយថាគម្រោងនោះស្របតាមមហិច្ឆតារបស់ខ្លួន ក្នុងការឈ្នះពានធំ និងការអភិវឌ្ឍអាជីពកីឡាករបាល់ទាត់របស់គេផង។ «ខ្ញុំនឹងផ្តល់អ្វីគ្រប់យ៉ាងដើម្បីទទួលបទពិសោធន៍ថ្មីនៅ Manchester United»។ Mount បន្ថែមដូច្នេះ។
 
Man Utd បានកៅអីលេងក្របខណ្ឌអឺរ៉ុបឡើងវិញនៅរដូវកាលក្រោយ ដូច្នេះពួកគេត្រូវពង្រឹងក្រុមបន្ថែម ក្នុងនោះត្រូវការនាំចូលកីឡាករមានគុណភាព ជាពិសេសតំបន់ការពារកណ្តាល និងប្រយុទ្ធកណ្តាល។
 
ដោយឡែកក្រុម Chelsea ក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មីលោក Mauricio Pochettino អំឡុងពេលសម្រាកដើម្បីត្រៀមរដូវកាលថ្មី បានបញ្ចេញកីឡាករសំខាន់ៗជាច្រើនក្រោយបរាជ័យនៅរដូវកាលមុន ដោយបញ្ចប់ក្នុងចំណាត់ថ្នាក់ទី១២ ក្នុងតារាង Premier League។ រដូវកាលមុនតោខៀវ ចំណាយប្រាក់ជិត៨០០លានដុល្លារឯណោះ ដើម្បីនាំចូលកីឡាករល្បីជាច្រើនរួប៕
 

Tag:
 Mason Mount
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com