កីឡាអន្តរជាតិ
អន្តរជាតិ
Van der Sar ធូរស្រាលពីជំងឺ ក្រោយបញ្ជូនទៅពេទ្យដោយសារហូរឈាមក្នុងខួរក្បាល
12, Jul 2023 , 5:59 pm        
រូបភាព
លោក Edwin van der Sar អតីតអ្នកចាំទីឆ្នើមក្រុម Manchester United នៅតែស្ថិតក្នុងការមើលថែយ៉ាងយកចិត្តទុកដាក់ បើទោះស្ថិតក្នុងស្ថានភាពប្រសើរឡើងវិញ ក្រោយមានឈាមហូរក្នុងខួរក្បាលកាលពីសប្តាហ៍មុន។ នេះបើតាមការបញ្ជាក់របស់ភរិយា Van der Sar អ្នកស្រី Annemarie នៅថ្ងៃទី១១ ខែកក្កដា។



Van der Sar ដែលសព្វថ្ងៃជានាយកប្រតិបត្តិក្លិប Ajax Amsterdam ត្រូវ​បាន​​បញ្ជូន​ទៅ​មន្ទីរពេទ្យភ្លាមៗកាល​ពី​ថ្ងៃ​ទី៨ ខែកក្កដា អំឡុងពេលរូបគេ​សម្រាកលំហែកាយ​នៅ​ប្រទេស​ក្រូអាស៊ី។ អំឡុងពេលលំហែនោះនោះ អតីតអ្នកចាំទីឆ្នើមក្រុមបិសាចក្រហមត្រូវបានគ្រូពេទ្យអះអាងថាមានហូរឈាមក្នុងខួរក្បាល។
 
«Van der Sar នៅតែស្ថិតនៅក្នុងបន្ទប់សម្រាកព្យាបាល់ ប៉ុន្តែមានអាការៈល្អប្រើសើរហើយ»។ នេះបើតាមសម្តីរបស់អ្នកស្រី Annemarie ដែលជាភរិយារបស់ Van der Sar។
 
Van der Sar អតីតអ្នកចាំទី និងប្រធានក្រុមជម្រើសជាតិហូឡង់ វ័យ៥២ឆ្នាំបានចំណាយពេល ៦ ឆ្នាំនៅ Old Trafford មុនពេលចាកចេញក្នុងឆ្នាំ ២០១១។ Van der Sar ធ្លាប់ឈ្នះ Champions League ជាមួយ Ajax និង Premier League ជាមួយ Man Utd។ សម្រាប់ក្រុមជម្រើសជាតិហូឡង់ CEO របស់ក្លិប Ajax រូបនេះ ធ្លាប់បង្ហាញខ្លួន១៣០លើក មុនប្រកាសចូលនិវត្តន៍ពីអាជីពកីឡាករបាល់ទាត់នៅឆ្នាំ២០១៦៕
 

Tag:
 Edwin van der Sar
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com