កីឡាជាតិ
ជាតិ
ខាន់ ចេសា នឹងឡើងសង្វៀន ONE លើកដំបូង ក្នុងជំនួបដណ្តើមខ្សែក្រវាត់ពិភពលោក
19, Jul 2023 , 3:54 pm        
រូបភាព
ខាន់ ចេសា នឹង​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​លើសង្វៀន ONE Championship ក្នុង​ការ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ជាមួយ កីឡាការិនីវាយក្នុងទ្រុង Danielle Kelly ក្នុងកម្មវិធី ONE Fight Night 14 នៅ​​សិង្ហបុរី​ ​ថ្ងៃ​ទី៣០ ខែ​កញ្ញា ឆ្នាំ២០២៣។



ជំនួបរវាងម្ចាស់មេដាយមាសស៊ីហ្គេមកីឡាជឺជិតស៊ូ ចេសា និង Kelly ជាការ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់ពិភពលោក​ទម្ងន់​ស្រាល ONE Atomweight។ នេះជាក្តីស្រមៃរបស់កីឡាការិនី UFC អាម៉េរិក Kelly ដែលចង់បង្ហាញខ្លួនក្នុងសង្វៀន ONE ទល់គូប្រជែងចាស់ ចេសា ដែលធ្លាប់តែជួបគ្នាក្នុងកីឡាជឺជិតស៊ូ។ នេះបើតាមការបង្ហោះរបស់ផេកហ្វេសប៊ុកផ្លូវការរបស់ ONE Championship នៅថ្ងៃទី១៩ ខែកក្កដានេះ។
  


កីឡាការិនីខ្មែរ-អាម៉េរិក ចេសា ធ្លាប់ឈ្នះ Kelly ក្នុងកីឡាជឺជិតស៊ូ កាលពីខែកុម្ភៈ ឆ្នាំ២០២១ នៅទឹកដីអាម៉េរិក។ ឆ្នាំ២០២៣ អ្នកទាំងពីរត្រូវជួបគ្នាក្នុងប្រភេទកីឡាវាយក្នុងទ្រុងវិញម្តង និងជាប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោកទៀតផង។ ចេសា និង Kelly សុទ្ធតែជាកីឡាការនីខ្សែក្រវាត់ខ្មៅជឺជិតស៊ូ។
 
កីឡាការិនីជម្រើសជាតិកម្ពុជា ខាន់ ចេសា ធ្លាប់ឈ្នះមេដាយមាសកីឡាអាស៊ី Asian Games មេដាយមាសស៊ីហ្គេមចំនួន២ និងមេដាយសំរឹទ្ធរបស់អឺរ៉ុប៕
 


Tag:
 ខាន់ ចេសា
© រក្សាសិទ្ធិដោយ thmeythmey.com