កីឡាអន្តរជាតិ
អន្តរជាតិ
Rooney ណែនាំ Maguire ចេញពី Man Utd ក្រោយត្រូវបានដកតំណែងប្រធានក្រុម
20, Jul 2023 , 11:59 am        
រូបភាព
Wayne Rooney អតីតប្រធានក្រុម Manchester United ណែនាំឱ្យ Harry Maguire ចាកចេញពី Old Trafford ក្រោយខ្សែការពាររូបនេះត្រូវបានដកតំណែងប្រធានក្រុម។



Maguire ត្រូវបានដកតំណែងជាប្រធានក្រុម Man Utd ក្រោយបង្ហាញខ្លួនបានតែ៨ប្រកួតក្នុងក្របខណ្ឌ Premier League រដូវកាលមុន។ មិនសូវបានលេង ដោយសារខ្សែការពាររូបនេះ ធ្វើមិនបានល្អទាល់តែសោះដោយតែងតែបង្កើតកំហុសនៅតំបន់ការពារជារឿយៗ និងធ្វើឱ្យអ្នកគាំទ្រមិនសប្បាយចិត្ត។
 
ខ្សែការពារសញ្ជាតិអង់គ្លេស វ័យ៣០ឆ្នាំ ដែលនៅសល់កិច្ចសន្យាជាមួយបិសាចក្រហមដល់ឆ្នាំ២០២៥ ក្រោយផ្ទេរពី Leicester City ក្នុងតម្លៃកំណត់ត្រា១០០លានដុល្លារ កាលពីឆ្នាំ២០១៩ ក៏បង្ហាញការខកចិត្តផងដែរ ក្រោយអ្នកចាត់ការទូទៅ Man Utd ដកតំណែងខ្លួនដូច្នេះ។
 
Rooney ដែលធ្លាប់ជាកីឡាករឆ្នើមរបស់ក្រុមយក្សអង់គ្លេសមួយនេះ បានណែនាំ Maguire ចាកចេញពី Old Trafford តែម្តង​ ក្រោយត្រូវបានដកតំណែងនេះ។ «អ្វីដែលប្រសើបំផុតសម្រាប់ Maguire នៅពេលនេះ គឺគួរតែផ្លាស់ចេញ»។  Rooney បានប្រាប់កាសែត Athletic បែបនេះ ដោយបន្ថែមថាដកតំណែងប្រធានក្រុម នឹងធ្វើឱ្យ Maguire ពិបាកបន្តជាមួយ Man Utd តទៅទៀត។
 
អតីតប្រធានក្រុមអង់គ្លេស វ័យ៣៧ឆ្នាំ និងសព្វថ្ងៃជាគូ្របង្គោលក្រុម DC United នៃលីគកំពូលអាម៉េរិក យល់ថា Maguire លែងជាកីឡាករសំខាន់ និងលែងស្ថិតក្នុងគម្រោងរបស់ក្រុម Man Utd តទៅទៀតហើយ ហើយរូបគេគួរតែចាកចេញពី Man Utd ទៅក្លិបផ្សេងវិញ។ Maguire មានទំនាក់ទំនង់ផ្ទេរទៅកាន់ Chelsea និង West Ham United។
ដកតំណែង Maguire រហូតមកទល់ពេលនេះលោក Erik ten Hag អ្នកចាត់ការទូទៅបិសាចក្រហមនៅមិនទាន់បញ្ជាក់ពីសមាសផាពប្រធានក្រុមថ្មីនៅឡើយទេ៕
 

Tag:
 Wayne Rooney
  Harry Maguire
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com