កីឡាជាតិ
ជាតិ
លោក សៅ សុខា ផ្តាំ សៀង ចន្ធា ប្រឹងពង្រឹងគុណភាពនៅកាតា ដើម្បីជួយជម្រើសជាតិ
21, Jul 2023 , 12:42 pm        
រូបភាព
រូបភាព៖ ទំព័រហ្វេសប៊ុក FFC
រូបភាព៖ ទំព័រហ្វេសប៊ុក FFC
លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ជួបសំណេះសំណាលជាមួយកីឡាករ សៀង ចន្ធា មុនសមាជិកក្រុមបឹងកេតរូបនេះ ទៅប្រកបអាជីពនៅលីគទី២របស់កាតា។ ប្រធាន FFC ផ្តាំ ចន្ធា ឱ្យពង្រឹងគុណភាព សមត្ថភាពអំឡុងប្រកបអាជីពនៅកាតា ដើម្បីជួយក្រុមជម្រើសជាតិកម្ពុជាដណ្តើមពានរង្វាន់ផ្សេងៗ។



តាមរយៈការបង្ហោះលើផេកហ្វេសប៊ុកផ្លូវការបស់ FFC នៅរសៀលថ្ងៃទី២១ ខែកក្កដា ក្នុងឱកាសចេញទៅប្រកបអាជីពនៅក្រៅប្រទេស និងជាកីឡាករទី១ ក្នុងប្រវត្តិសាស្រ្តកម្ពុជា ដែលបានទៅប្រកបអាជីពនៅលីគទី២កាតា លោក សៅ សុខា បានជូនពរ សៀង ចន្ធា ទទួលជោគជ័យ ទាំងសម្រាប់ខ្លួន គ្រួសារ ទាំងសម្រាប់ប្រទេសជាតិ។

លើសពីនេះទៅទៀត ប្រធាន FFC រូបនេះ មិនភ្លេចណែនាំអតីតកីឡាករយុវជនសាលាបាល់ទាត់ជាតិបាទីរូបនេះ ឱ្យប្រឹងប្រែងពង្រឹងសមត្ថភាព បង្កើនគុណភាព អំឡុងពេលប្រកបអាជីពក្នុងប្រទេសរីកចម្រើនក្នុងវិស័យបាល់ទាត់មួយនេះ ដើម្បីជួយក្រុមជម្រើសជាតិកម្ពុជា។

បើតាមការបង្ហោះរបស់ក្លិបបឹងកេង ខ្សែប្រយុទ្ធឆ្នើមក្រុមជម្រើសជាតិកម្ពុជា វ័យ២០ឆ្នាំរូបនេះ នឹងត្រូវចាកចេញពីទឹកដីកម្ពុជា ទៅចូលរួមក្លិបក្នុងប្រទេសកាតាក្នុងលក្ខខណ្ឌខ្ចីជើង នៅថ្ងៃទី២២ ខែកក្កដា៕

អត្ថបទទាក់ទង



© រក្សាសិទ្ធិដោយ thmeythmey.com