កីឡាអន្តរជាតិ
អន្តរជាតិ
បង្ហាញខ្លួនដំបូង Messi ធ្វើឱ្យអ្នកគាំទ្រ Miami រំភើបចិត្ត តាមរយៈការស៊ុត free-kick ដ៏អស្ចារ្យ
22, Jul 2023 , 3:09 pm        
រូបភាព
បង្ហាញខ្លួនលើកដំបូងឱ្យក្រុមក្នុងលីគកំពូលអាម៉េរិក Lionel Messi ស៊ុតបាល់ពិន័យ Frer-kick យ៉ាងល្អនៅចុងម៉ោងជួយ Inter Miami យកឈ្នះ Cruz Azul ក្នុងលទ្ធផល ២-១ ក្នុងការប្រកួតបើកឆាក Leagues Cup។


 
ក្នុងជំនួបបើកឆាកពូល J ពានរង្វាន់ Leagues Cup នៅថ្ងៃទី២១ ខែកក្កដា ក្រុមពីលីគអាម៉េរិក (MLS) Inter Miami យកឈ្នះក្រុមនៃលីគម៉ិកស៊ិក (Liga MX) Cruz Azul ក្នុងលទ្ធផល ២-១។ Robert Taylor ជាអ្នករកគ្រាប់បាល់នាំមុខមុនឱ្យ Miami នៅនាទី៤៤ មុនពេល Uriel Antuna រកបានគ្រាប់តាមស្មើឱ្យ Cruz Azul នៅនាទី៦៥។ ខ្សែប្រយុទ្ធចំណូលថ្មី Lionel Messi និងទើបប្តូរចូលនៅវគ្គទី២ បានធ្វើឱ្យមានការភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្រ Miami តាមរយៈការស៊ុតបាល់ Free-kick ដ៏អស្ចារ្យនៅនាទី៩០+៤ ដើម្បីជួយក្រុមទទូលបាន៣ពិន្ទុ។
 
បង្ហាញវត្តមានលើកដំបូងនៅលើទឹកដីអាម៉េរិក Messi ដែលគេទើបឱ្យរហស្សនាមថ្មី «America’s Number 10» ក្រោយផ្លាស់ពី PSG ទទួលបានការសារទរច្រើនលើសលុប ជាពិសេស បុគ្គលល្បីៗដូចជា LeBron James ម្ចាស់ជើងឯកកីឡាបាល់បោះ NBA បួនសម័យ, កីឡាការិនីវាយកូនបាល់ Serena Williams និងតារាទូរទស្សន៍ Kim Kardashian ជាដើម។
 
តាមរយៈជ័យជម្នះនេះ Inter Miami ទទួលបាន៣ពិន្ទុ ឈរកំពូលតារាងពូល J បណ្តោះអាសន្ន។ ជំនួបបន្ទាប់ Miami ត្រូវប៉ះ Atlanta United  នៅថ្ងៃទី៣០ ខែកក្កដា៕
 
ទស្សនាវីដេអូស៊ុតដ៏អស្ចារ្យរបស់ Messi ខាងក្រោម៖
 

Tag:
 Lionel Messi
  Inter Miami
© រក្សាសិទ្ធិដោយ thmeythmey.com