ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ក្តៅខ្លួនមែនទេ?សាកវិធីទាំងនេះជាមួយនឹង​តែ​រុក្ខជាតិ​ទាំងនេះ
24, Aug 2023 , 10:59 pm        
រូបភាព
តើ​អ្នក​ចង់​បំបាត់​អាកា​រក្ដៅខ្លួន ​ដោយ​មិន​ចាំបាច់​លេបថ្នាំ​មែន​ទេ? មិន​ពិបាក​ឡើយ​! អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ទទួលទាន​តែ​រុក្ខជាតិ​មួយ​ចំនួន​។ ខាងក្រោម​នេះ ​យើង​នឹង​បង្ហាញ​ឱ្យ​ដឹង​ ពី​តែ​រុក្ខជាតិ​ដែល​មាន​លក្ខណៈសម្បត្តិ​ព្យាបាល​អាកា​រក្ដៅខ្លួន៖

 
១. តែ​ខ្ញី
ក្រៅពី​ជួយ​ដោះស្រាយ​បញ្ហា​ពិបាក​រំលាយ​អាហារ ចង្អោរ​ចង់​ក្អួត និង​ក្អួត​ហើយ​នោះ ការ​ទទួលទាន​តែ​ខ្ញី​ក៏​ជួយ​បំបាត់​អាកា​រក្ដៅខ្លួន ​បាន​យ៉ាង​ប្រសើរ​ផង​ដែរ​។ នេះ​គឺ​ដោយសារ​តែ “​តែ​ខ្ញី​” ជួយ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆ្លង​មេរោគ ក៏​ដូច​ជា​ការ​រលាក និង​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាង​កាយ​។
 
២. តែ​ជី​អង្កាម
ក៏​ដូចនឹង​តែ​ខ្ញី​ដែរ តែ​ជី​អង្កាម​មាន​ប្រសិទ្ធភាព ​បន្ថយកម្ដៅ​រាង​កាយ​ដោយ​ទប់ទល់​ប្រឆាំង​ការ​ឆ្លង​មេរោគ​។ តែ​ជី​អង្កាម​ក៏​មាន​លក្ខណៈសម្បត្តិ​ជួយ​ឱ្យ​ត្រជាក់​ផង​ដែរ​។
 
៣. តែ​ផ្កា Chamomile
ក្រៅពី​ជួយ​ឱ្យ​គេង​លក់​ស្រួល កាត់​បន្ថយ​ស្ត្រេ​ស និង​បញ្ហា​ថប់​បារម្ភ​ហើយ​នោះ តែ​ផ្កា Chamomile ក៏​អាច​បំបាត់​អាកា​រក្ដៅខ្លួន​បាន​យ៉ាង​ឆាប់រហ័ស​។ ដូច្នេះ​ប្រសិនបើ​ជួប​ប្រទះ​ ជំងឺ​គ្រុនក្ដៅ ឬ​អាកា​រ​ក្ដៅខ្លួន ចូរ​ឆុងតែ​ផ្កា Chamomile ទទួលទាន​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com