ជាតិ
​​​ន​យោ​បាយ​ជាតិ​
ទីប្រឹក្សា និងថ្នាក់ដឹកនាំខុទ្ទកាល័យប្រធានរដ្ឋសភា មាន២រូបឋានៈស្មើទេសរដ្ឋមន្ត្រី និង៥រូបឋានៈស្មើរដ្ឋមន្ត្រី
24, Aug 2023 , 4:32 pm        
រូបភាព
លោកស្រី ឃួន សុដារី ប្រធានរដ្ឋសភា នីតិកាលទី៧
លោកស្រី ឃួន សុដារី ប្រធានរដ្ឋសភា នីតិកាលទី៧
ដោយ: រួបរួម
ព្រះករុណាព្រះមហាក្សត្រ កាលពីថ្ងៃទី២៣ ខែសីហា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈ ជាទីប្រឹក្សា នាយក និងនាយករងខុទ្ទកាល័យលោកស្រី ឃួន សុដារី ប្រធានរដ្ឋសភា។

លោក ច័ន្ទ តានី ត្រូវបានតែងតាំងជាទីប្រឹក្សាដែលមានឋានៈស្មើទេសរដ្ឋមន្ត្រី ហើយលោកគឺជាប្រធានក្រុមទីប្រឹក្សាប្រធានរដ្ឋសភា។ ដូចគ្នាផងដែរលោកបណ្ឌិត កែវ ពិសិដ្ឋ ជាទីប្រឹក្សា និងនាយខុទ្ទកាល័យ ដែលមានឋានៈស្មើទេសរដ្ឋមន្ត្រី។

ទីប្រឹក្សា និងនាយករងខុទ្ទកាល័យ៥រូបទៀត សុទ្អតែមានឋានៈស្មើរដ្ឋមន្ត្រីដែលក្នុងនោះ រួមមាន លោក ឈាង វណ្ណារិទ្ធ,លោក ឃួន ផល្លារិទ្ធ, លោក មិត្ត ទីមាន, លោក គឹម សាន្ត និងលោក លី ច័ន្ទរង្សី៕




© រក្សាសិទ្ធិដោយ thmeythmey.com