ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក មាស សុភ័ណ្ឌ ក្លាយជាប្រធានក្រុមអ្នកនាំពាក្យនាយករដ្ឋមន្ត្រី
25, Aug 2023 , 9:46 am        
រូបភាព
ដោយ: រួបរួម
លោក មាស សុភ័ណ្ឌ អតីតអនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ត្រូវបានចាត់តាំងជាប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី។ នេះបើតាមសេចក្តីស្តីពីការបង្កើតក្រុមអ្នកនាំពាក្យរបស់នាយក ដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ផ្ទាល់កាលពីថ្ងៃទី២៤ ខែសីហា។

 
លោក មាស សុភ័ណ្ឌ ដែលមានតំណែងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីក្នុងអណត្តិទី៧នេះ អាចដាក់សំណើរក្នុងការបង្កើតក្រុមការងារចំណុះតាមការចាំបាច់ តាមការសម្រេចរបស់នាយករដ្ឋមន្ត្រី។ ក្រុមអ្នកនាំពាក្យស្ថិតនៅក្រោមចំណុះខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដើម្បីធ្វើជាសេនាធិការលើកិច្ចការព័ត៌មានរបស់នាយករដ្ឋមន្ត្រី។
 
ភារកិច្ចរបស់ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី គឺសម្របសម្រួលព័ត៌មានផ្ទាល់ខ្លួនរបស់នាយករដ្ឋមន្ត្រី ទំនាក់ទំនងជាមួយបណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិ បណ្តាស្ថាប័ន អង្គភាពនានា ស្រាវជ្រាវ និងប្រមូលចងក្រងរាល់ព័ត៌មាន រៀបចំសេចក្តីបំភ្លឺ សេចក្តីប្រកាសព័ត៌មាន សេចក្តីថ្លែងការណ៍ និងការផ្សព្វផ្សាយផ្សេងទៀត ដែលទាក់ទងនឹងនាយករដ្ឋមន្ត្រី៕
 

© រក្សាសិទ្ធិដោយ thmeythmey.com