ជាតិ
បញ្ញើមិនឃើញម្ចាស់, ប្រៃសណីយ៍នឹងលក់ឡៃឡុងយកប្រាក់ជួយគន្ធបុប្ផា
05, Sep 2023 , 11:11 am        
រូបភាព
ទិដ្ឋភាពទូទៅនៅប្រៃសណីយ៍កម្ពុជា
ទិដ្ឋភាពទូទៅនៅប្រៃសណីយ៍កម្ពុជា
ដោយ: រួបរួម
ប្រៃសណីយ៍កម្ពុជា បានចេញសេចក្តីជូនដំណឹងមួយកាលពីថ្ងៃទី៤ ខែកញ្ញា អំពីការកកស្ទះបញ្ញើមួយចំនួនដែលគ្មានអាសយដ្ឋានច្បាស់លាស់ ទាំងអ្នកផ្ញើ និងអ្នកទទួល ហើយក៏មិនអាចបញ្ជូន និងគ្មានសំណូមឱ្យបញ្ជូនត្រឡប់ទៅប្រទេសដើមនោះដែរ។
 
បើតាមប្រៃសណីយ៍កម្ពុជា បញ្ញើទាំងនោះ ត្រូវបានរក្សាទុកចាប់ពីឆ្នាំ២០១៩ រហូតដល់ឆ្នាំ២០២១ ពោលគឺអំឡុងនាការរីករាលដាលកូវីដ-១៩។ «ដោយពិនិត្យលើកញ្ចប់បញ្ញើទាំងនោះមានសម្ភារ មួយចំនួនមិនអាចទុកបន្តទៀតបាន ដូច្នេះប្រៃសណីយ៍កម្ពុជា នឹងធ្វើការលក់ឡៃឡុង ហើយថវិកាដែលលក់បាននឹងយកទៅឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផាទាំងអស់»។ នេះបើតាមសេចក្តីជូនដំណឹង។
 
ជាមួយគ្នានេះ ប្រៃសណីយ៍ក៏បានអំពាវនាវដល់សាធារណជន ឬក្រុមហ៊ុនដែលមានបំណងចូលរួមដេញថ្លៃ អាចទាក់ទងទៅទីស្នាក់ការកណ្តាលរបស់ខ្លួនពីថ្ងៃទី១៤ ដល់ថ្ងៃទី៣០ខែកញ្ញា ៕

 

© រក្សាសិទ្ធិដោយ thmeythmey.com