ជាតិ
សេដ្ឋកិច្ច
កម្ពុជានាំ​ចេញ​បង្កង​កណ្ដូបរស់លើកដំបូងចំនួន​ ៤៥គីឡូក្រាម​ ទៅចិន
17, Sep 2023 , 5:29 pm        
រូបភាព
ភ្នំពេញ៖ បង្កង​កណ្ដូប​ ដែល​ពលរដ្ឋភាគច្រើន​ស្គាល់​ថា​បង្កង​ប៉ាក​ ត្រូវ​បាន​នាំ​ចេញ​ទៅ​ប្រទេស​ចិន​ចំនួន​ ៤៥គីឡូក្រាម​។ កញ្ញា​ អ៊ឹម​ រចនា​ អ្នកនាំពាក្យ​ក្រសួង​កសិកម្ម​ បញ្ជាក់នៅព្រឹកថ្ងៃទី១៧​ កញ្ញានេះថា​ នេះជា​ការ​នាំចេញវារីរស់លើកដំបូង​ទៅ​ប្រទេសចិន​ តាម​រយៈ​ជើងហោះហើរ។



ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាង អញ្ជើញទស្សនាវីដេអូដូចតទៅ៖

 

ជំនួបរវាងអ្នកសារព័ត៌មាន និងអ្នកនាំពាក្យក្រសួងកសិកម្ម ត្រូវបានធ្វើឡើងមុនចុះទស្សនកិច្ចសិក្សា និងផ្សព្វផ្សាយអំពីសហគ្រាសជល ផលក្រោមគម្រោង CAPFish នៅរាជធានី ខេត្តចំនួន៤ រួមមាន រាជធានីភ្នំពេញ កណ្តាល កំពង់ធំ និងសៀមរាប។ 
 
កញ្ញា អ៊ឹម រចនា បានរៀបរាប់ថា បរិមាណបង្កបកណ្តូប នៅក្នុងធម្មជាតិគឺមានចំនួនតិច រីឯ តម្រូវការនៅក្នុងប្រទេសចិន គឺមានច្រើន។ ក្នុងន័យនេះ កញ្ញា ចង់បញ្ជាក់អំពីបរិមាណនៃការនាំចេញទៅចិន ស្ថិតក្នុងបរិមាណណា ដើម្បីធានាបាននូវចំនួនបង្កងកណ្តូបនេះ នៅតែមានចំនួនថេរ។ 
 
អ្នកនាំពាក្យរូបនេះ បន្តថា៖« ជើងដំបូងដែលយើងនាំចេញកាលពីម្សិលមិញនេះ គឺមានចំនួន ៤៥គីឡូក្រាមទេ។ ដោយសារតែវា ជាវារីរស់ ទើបតម្រូវឱ្យមានការវ៉ិចខ្ចប់យ៉ាងត្រឹមត្រូវ។ នេះមានន័យថា បង្កងមួយក្បាលត្រូវរុំប្លាស្ទិក១ និងដាក់អុកស៊ីសែន ដោយមួយប្រអប់មានចំនួន ១៥គីឡូ។»
 
សូមបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា កម្ពុជា បាននាំចេញផលិតផលជលផល ដែលអន្ទង់ និងកំពឹសទឹកសាបទៅចិនដោយផ្ទាល់ជាលើកដំបូង។ អន្ទង់ទឹកសាប និងកំពឹសទឹកសាប ស្ថិតក្នុងចំណោមផលិតផលជលផលធម្មជាតិជាង១០ប្រទេស ដែលទើបទទួលបានការអនុញ្ញាតឱ្យនាំចេញទៅកាន់ទីផ្សារប្រទេសចិន ដោយក្រៅពីនោះ មានដូចជា ត្រីប្រាធំ, ត្រីប្រាខ្ចៅ, ខ្យងទឹកសាប ២ ប្រភេទ, បង្កងកណ្តូប ២ ប្រភេទ, បង្គាខ្លឹង, បង្គាស, និងបង្គាប៉ារ៉ា៕
 






Tag:
 ThmeyThmey
  បង្កងកណ្តូប
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com