ជាតិ
ពីនេះ ពីនោះ
កុំមីស្យុង គឺ​កម្រៃជើងសា ឬ​ប្រាក់ទឹក​តែ
09, Oct 2023 , 7:29 am        
រូបភាព
វចនានុក្រម​ខ្មែរ​២០២២ របស់ក្រុម​ប្រឹក្សា​ជាតិ​ភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា លើកយកពាក្យ «កុំមីស្យុង»​ មក​ពន្យល់ ដោយ​តម្រូវអ្នកអាន អ្នក​ស្រាវជ្រាវទៅមើលពាក្យ «កម្រៃជើងសា»។

 
ទោះ​វចនានុក្រម មិន​បញ្ជាក់ថា «កុំមីស្យុង» ជាពាក្យកម្ចីក៏ដោយ ប៉ុន្តែ​តាម​ការយល់​ដឹង​របស់ក្រុម​ការងារ​សារព័ត៌មានឌីជីថល​ថ្មីៗ ពាក្យនេះ មាន​ដើម​កំណើត​ពី​ភាសាបារាំង «Commision» ដែលមានន័យ​ដូច Backchich, pot-de-vin, pourboire ឬ Prime។ឮ
 
តាម​សេចក្តីពន្យល់ក្នុង​វចនានុក្រម​ខ្មែរ «កុំមីស្យុង» ឬ «កម្រៃជើង​សា» មានន័យថា ​ភាគរយនៃថ្លៃទំនិញឬអត្ថប្រយោជន៍ (ទំនិញ, របស់, ប្រាក់...) ដែលភ្នាក់ងារទិញលក់ឬភ្នាក់ងារដទៃទៀតត្រូវបានទទួលក្នុងទំនាក់ទំនងការងារនោះ។  គាត់ទទួលបានប្រាក់កម្រៃជើងសាជាច្រើន។  
 
«ទឹកតែ» ជាសំនួន​វោហារមួយដែលនិយាយ​សំដៅ​ទៅ​លើ​ប្រាក់​កម្រៃជើងសា ឬ​រង្វាន់​បន្ថែម ដែល​គេនិយម​ហៅថា លុយ​ទឹក​ដី។ រីឯន័យ​ទូទៅ​របស់ «ទឹកតែ» គឺភេសជ្ជៈដែលគេយកស្លឹកតែ ឬ មើម ដើម ស្លឹក ផ្ការុក្ខជាតិស្ងួតមួយចំនួន មកឆុងនឹងទឹកក្ដៅសម្រាប់ពិសាឬផឹក :  ទឹកតែមានប្រយោជន៍ចំពោះសុខភាពច្រើនជាងកាហ្វេ៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com