ជាតិ
បុណ្យភ្ជុំបិណ្ឌ
ភ្ជុំបិណ្ឌ៖ ស្ពានកោះនរា នឹងបើកឱ្យប្រើប្រាស់ជាបណ្ដោះអាសន្នចាប់ពីថ្ងៃទី១៣-១៥ តុលា
07, Oct 2023 , 4:19 pm        
រូបភាព
ស្ពានកោះនរា។ រូបភាពពី​ហ្វេសប៊ុក​លោក កើត ឆែ
ស្ពានកោះនរា។ រូបភាពពី​ហ្វេសប៊ុក​លោក កើត ឆែ
ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សម្រេចដាក់ឱ្យប្រើប្រាស់ស្ពានកោះនរាបណ្ដោះអាសន្ន ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅស្រុកកំណើតក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី១៣-១៥ ខែតុលាខាងមុខនេះ។ នេះបើតាមទំព័រហ្វេសប៊ុកលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ។


 
ដើម្បីធានានូវលំហូរចរាចរណ៍ត្រង់ចំណុចស្ពានព្រះមុនីវង្ស ក្នុងអំឡុងពេលភ្ជុំបិណ្ឌ សម្ដេច ហ៊ុន ម៉ាណែត នឹងដាក់ឱ្យប្រើប្រាស់ស្ពានកោះនរាជាបណ្ដោះអាសន្នចាប់ពីថ្ងៃទី១៣-១៥ ខែតុលា។ ស្ពានកោះនរា ដែលជាបេតុងខ្សែកាបថ្មីមួយ តភ្ជាប់ពីទីក្រុងរណបកោះពេជ្រ ឆ្ពោះទៅតំបន់អភិវឌ្ឍន៍កោះនរា។
 
ការធ្វើដំណើរលើស្ពាននេះ ត្រូវកំណត់ឱ្យប្រើប្រាស់ផ្លូវស្ពានមួយចំហៀង សម្រាប់ការធ្វើចរាចរណ៍ទ្វេទិស និងកំណត់ទម្ងន់មធ្យោបាយដឹកជញ្ជូនឆ្លងកាត់ ត្រឹមទម្ងន់៥ តោន ចុះក្រោមប៉ុណ្ណោះ។ បន្ទាប់ពីដាក់ឱ្យប្រើប្រាស់បណ្ដោះអាសន្នរយៈពេល ៣ថ្ងៃ រដ្ឋបាលរាជធានីភ្នំពេញ នឹងបិទចរាចរណ៍ឆ្លងកាត់ស្ពាននេះវិញ។

ស្ពានកោះនរា។ រូបភាពពី​ហ្វេសប៊ុក​លោក កើត ឆែ
 
គួរបញ្ជាក់ថា ស្ពានកោះនរា នឹងដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន ចន្លោះពីថ្ងៃទី២០-២៣ ខែតុលាតទៅ ក្រោយពីក្រុមហ៊ុន O.C.I.C  បញ្ចប់ការដ្ឋានសាងសង់ស្ពានទាំងស្រុង។ នេះបើតាមទំព័រហ្វេសប៊ុកលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ។
 
ស្ពានកោះនរា បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ ដោយចំណាយថវិកាប្រមាណ 


ស្ពានកោះនរា។ រូបភាពពី​ហ្វេសប៊ុក​លោក កើត ឆែ

 

Tag:
 ស្ពានកោះនរា
  ហ៊ុន ម៉ាណែត
© រក្សាសិទ្ធិដោយ thmeythmey.com