ជាតិ
សម្តេច ហ៊ុន ម៉ាណែត៖ និស្សិតខ្មែរ៣២៣នាក់ក្នុង​ចំណោម​៤៥៤នាក់ស្ថិតនៅ​ទីតាំងសុវត្ថិភាពហើយ
10, Oct 2023 , 8:59 am        
រូបភាព
ដោយ: រួបរួម
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាព្រឹក​ថ្ងៃទី១០ ខែតុលា នេះ បាន​បង្ហាញពី​វឌ្ឍនភាពក្នុងកិច្ច​ប្រឹងប្រែងជួយ​ដល់​និស្សិតខ្មែរដែលកំពុង​វត្តមាន​នៅប្រទេសអ៊ីស្រាអែល ខណៈប្រទេសនេះ ស្ថិតក្នុង​ការ​បង្ហូរឈាម​រវាង​កងទ័ព​រដ្ឋាភិបាល និងក្រុមហាម៉ាស់។ បើតាម​ប្រមុខ​រដ្ឋាភិបាល ក្នុងចំណោម​និស្សិត​ខ្មែរ​ចំនួន​៤៥៤នាក់ មាន​៣២៣នាក់ហើយ​ដែលត្រូវបាន​ជម្លៀស​ទៅកាន់ទីតាំង​មាន​សុវត្ថិភាព ហើយ​បន្ត​ប្រឹងប្រែង​អន្តារាគមន៍​សម្រាប់អ្នកនិស្សិត​១៣១នាក់ទៀត។

សម្តេច ហ៊ុន ម៉ាណែត បាន​បញ្ជាក់ថា រដ្ឋាភិបាល​យក​ចិត្តទុក​ដាក់យ៉ាងខ្លាំង​លើ​តម្រូវការ​របស់និស្សិតទាំងនោះ ទាំងអ្នក​ដែល​ស្ថិតនៅ​តំបន់សុវត្ថិភាព និង​អ្នកនៅតំបន់ក្រហម​នៅឡើយ។ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ សម្តេច​បាន​បញ្ជាក់ថា ក្រុម​ចារកិច្ច​របស់កម្ពុជា មាន​ប្រព័ន្ធតេឡេក្រាម​ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយ​បណ្តានិស្សិតទាំងនោះ៕



© រក្សាសិទ្ធិដោយ thmeythmey.com